ឈួន សុវណ្ណ​ឆៃ ត្អូញ​មិនទាន់មាន​ដំរួយ​

6 Videos


តារាចម្រៀងអ្នកមេម៉ាយ ឈួន សុវណ្ណឆៃ បានលែងប្តីអស់រយៈពេលជាងបីឆ្នាំមកហើយ តែមកដល់ពេលនេះនាងនៅមិនទាន់ជួបគូជីវិតថ្មីនៅឡើយ ។ បញ្ហានេះពេលផ្តល់បទសម្ភាសជាមួយ«ប្រជាប្រិយ»កាលពីពេលថ្មីៗនេះ ឈួន សុវណ្ណឆៃ បានប្រាប់ថា នាងក៏ចាប់ផ្តើមគិតគួរជ្រើសយកគូជីវិតថ្មីហើយដែរ ប៉ុន្តែទោះជានាងមានអ្នកស្រឡាញ់ច្រើនក្តី នាងនៅតែមិនទាន់ជួបបុរស ដែលអាចជឿទុកចិត្តបាននៅឡើយ ព្រោះបុរសទាំងនោះភាគច្រើនជាប្តីគេ គឺគេគ្រាន់តែមកញ៉ែលេង ពេលនាងឆ្លើយតប NO គេក៏ដកខ្លួនថយទៅវិញតែម្តង ។

ឈួន សុវណ្ណ​ឆៃ ត្អូញ​មិនទាន់មាន​ដំរួយ​

ឈួន សុវណ្ណឆៃ បន្តប្រាប់ក្នុងន័យលេងសើចថា ចង់រកប្តីល្អម្នាក់មិនងាយស្រួលទេ គឺសុទ្ធតែជារបស់គេ តែបើអ្នកនៅទំនេរ គឺយ៉ាប់តែម្តង ដូច្នេះហើយ ទើបនាងនៅមេម៉ាយព្រៅរហូតមកដល់ពេលនេះហើយនាងនៅមិនទាន់មានដំរុយស្នេហ៍នៅឡើយ ។

ស្តាប់ការបញ្ជាក់របស់ ឈួន សុវណ្ណឆៃ ទោះជានាងនិយាយក្នុងន័យលេងសើចក៏ពិតមែន ប៉ុន្តែបើតាមប្រភពព័ត៌មានពីអ្នកសិល្បៈដែលស្និទ្ធជាមួយនាង បានបង្ហើបប្រាប់ថា ឈួន សុវណ្ណឆៃ មិនទំនេរដូចនាងនិយាយឡើយ ពេលនេះនាងមានម្ចាស់ចិត្តថ្មីរួចហើយ គ្រាន់តែតារារូបនេះមិនទាន់ចង់បើកចំហរឿងនេះ ជាសាធារណៈតែប៉ុណ្ណោះ ។ ព្រោះនាងតែងតែនិយាយថា ប្តីក្រោយរបស់នាងត្រូវប្រើពេលសិក្សាចិត្តគំនិតឱ្យបានច្បាស់ ហើយទាល់តែជិតដល់ថ្ងៃរៀបការ ទើបនាងបង្ហាញមុខអនាគតប្តីក្រោយនោះ ឱ្យអ្នកសិល្បៈបានឃើញ ៕ តាន់ ចន្ថា

ឈួន សុវណ្ណ​ឆៃ ត្អូញ​មិនទាន់មាន​ដំរួយ​
ឈួន សុវណ្ណ​ឆៃ ត្អូញ​មិនទាន់មាន​ដំរួយ​
ឈួន សុវណ្ណ​ឆៃ ត្អូញ​មិនទាន់មាន​ដំរួយ​
ឈួន សុវណ្ណ​ឆៃ ត្អូញ​មិនទាន់មាន​ដំរួយ​
ឈួន សុវណ្ណ​ឆៃ ត្អូញ​មិនទាន់មាន​ដំរួយ​
ឈួន សុវណ្ណ​ឆៃ ត្អូញ​មិនទាន់មាន​ដំរួយ​