Zac Elfron បែកបាក់​ស្នេហ៍ ព្រោះតែ​បញ្ហា​ពេលវេលា​

6 Videos


តារាសម្តែងហូលីវូដដ៏ល្បីឈ្មោះ លោក Zac Elfron និង មិត្តស្រី នាង Sami Miro បានចែកផ្លូវគ្នាហើយកាលពីពេលថ្មីៗនេះ ក្រោយទាក់ទងគ្នាអស់រយៈពេលជិត ២ ឆ្នាំ ។ ព័ត៌មានបែកបាក់ស្នេហារបស់អ្នកទាំងពីរត្រូវបានគេដឹង បន្ទាប់ពីគេរកឃើញថា លោក Zac បានលុបរូបថតដែលពាក់ព័ន្ធនឹងមិត្តស្រីនៅក្នុងគណនីលើបណ្តាញអ៊ីនធឺរណេតរបស់លោកចោលទាំងអស់ មិនថាក្នុង Facebook, Twitter ឬ Instagram ។

បើតាមសម្តីរបស់អ្នកជិតដិតរបស់លោក Zac គេបានដឹងថា មូលេហតុដែលធ្វើឲ្យស្នេហាដែលមានរយៈពេលជិត ២ ឆ្នាំនេះត្រូវបែកបាក់ ព្រោះតែបញ្ហាមមាញឹកខ្លាំងរបស់លោក Zac រហូតធ្វើឲ្យលោកគ្មានពេលសេសសល់បន្តិចសោះសម្រាប់មិត្តស្រីលោក ។

គួរបញ្ជាក់ដែរថា ទំនាក់ទំនងរវាងលោក និង មិត្តស្រីមានលក្ខណៈឯកជនណាស់ រហូតមិនសូវមានសារព័ត៌មានអាចដឹងពីរឿងរ៉ាវអ្នកទាំងពីរឡើយ តែវាពិតជាគួរឲ្យសោកស្តាយណាស់ ដែលស្នេហាមួយត្រូវបានបញ្ចប់ព្រោះតែបញ្ហាពេលវេលា ។ លោក Zac នឹងបង្ហាញខ្លួនក្នុងខ្សែភាពយន្តហូលីវូដល្បីៗនាពេលឆាប់ៗខាងមុខដូចជាក្នុងរឿង Baywatch និង រឿង Neighbors 2 ៕

Zac Elfron បែកបាក់​ស្នេហ៍ ព្រោះតែ​បញ្ហា​ពេលវេលា​
Zac Elfron បែកបាក់​ស្នេហ៍ ព្រោះតែ​បញ្ហា​ពេលវេលា​

ថាវរិទ្ធ (ប្រភព ៖ ហូលីវូដ ឡៃយ៍)