រឿង «​ប៉ុប​ពី ទៅ​ហូលីវូដ »​សម្ភោ​ធ​ឲ្យ​ចាក់​បញ្ចាំង​ហើយ​នៅ​ព្រឹក​មិញ​នេះ​

6 Videos


នៅព្រឹកថ្ងៃទី២៩ ខែមេសានេះ ខ្សែភាពយន្តខ្នាតធំរឿង “ប៉ុបពីទៅហូលីវូដ” របស់ផលិតកម្ម 802 AD ដែលបានសហការជាមួយផលិតកម្ម រ៉ក់ និងក្រុមហ៊ុន សាបាយ បានធ្វើពិធីសម្ភាសឲ្យចាក់បញ្ចាំងចាប់ពីថ្ងៃទី០៥ខែឧសភានេះហើយ បន្ទាប់ពីចំណាយពេលវេលាថតអស់រយៈពេលជាងមួយខែ និងបានចំណាយទុនជិត១០ម៉ឺនដុល្លារ។

ខ្សែភាពយន្តនេះថ្វីត្បិតតែប្លែកខុសពីខ្សែភាពយន្តដទៃទៀត ដោយបានចងក្រងពីខ្សែជីវិតភេទទីបី ដែលមានឈុតឆាក កំប្លែង ស្នេហា រឿងនេះក៏ត្រៀមចាក់បញ្ចាំងក្នុងប្រទេស និងក្រៅប្រទេស ដូចជាប្រទេស មីយ៉ាម៉ា ឥណ្ឌូនេស៊ី និងប្រទេសផ្សេងៗទៀតផងដែរ។

រឿង «​ប៉ុប​ពី ទៅ​ហូលីវូដ »​សម្ភោ​ធ​ឲ្យ​ចាក់​បញ្ចាំង​ហើយ​នៅ​ព្រឹក​មិញ​នេះ​

លោក សុខ វិសាល ចាងហ្វាងផលិតកម្ម ៨០២ AD បានប្រាប់ថា ខ្សែភាពយន្តរឿង «ប៉ុបពីទៅហូលីវូដ» នេះ លោកផលិតឡើង ដើម្បីលាតត្រដាងពីខ្សែជីវិតភេទទីបីឱ្យសង្គមមនុស្សទូទៅបានឃើញ និងឈ្វេងយល់ពីទឹកចិត្ត និងតម្រូវការរស់នៅជាក់ស្តែងរបស់ពួកគាត់ ហើយក៏ដើម្បីលើកស្ទួយកុំឱ្យមានការរើសអើងពួកគាត់ផងដែរ។

រឿង «​ប៉ុប​ពី ទៅ​ហូលីវូដ »​សម្ភោ​ធ​ឲ្យ​ចាក់​បញ្ចាំង​ហើយ​នៅ​ព្រឹក​មិញ​នេះ​

តែអ្វីដែលជាចំណុចសំខានមួយទៀតនោះគឺលោកចង់បង្ហាញសមិទ្ធិផលខ្សែភាពយន្តប្លែកមួយ សម្រាប់បង្ហាញវត្តមាននៅលើទីផ្សារភាពយន្តខ្មែរ និងយកទៅបង្ហាញខ្លួននៅលើទីផ្សារភាពយន្តនៅក្រៅប្រទេសបន្ថែមទៀត។

រឿង «​ប៉ុប​ពី ទៅ​ហូលីវូដ »​សម្ភោ​ធ​ឲ្យ​ចាក់​បញ្ចាំង​ហើយ​នៅ​ព្រឹក​មិញ​នេះ​

ផលិតកររូបនេះបានបន្តថា ខ្សែភាពយន្តរឿង “ប៉ុបពីទៅហូលីវូដ” នេះ លោកបានចំណាយទុនជិត១០ម៉ឺនដុល្លារ ពោលគឺចំណាយច្រើន ។ដោយឡែកសម្រាប់ការរំពឹងទុកទទួលបានភាពជោគជ័យកម្រិតណានោះគឺលោកមិនទាន់មានសង្ឃឹមខ្លាំងពេកទេ ព្រោះទីផ្សារភាពយន្តក្នុងស្រុកយើងតូចចង្អៀត ហើយការនាំទៅក្រៅស្រុកក៏ជាស្នាដៃដំបូងរបស់យើងផងដែរ។

រឿង «​ប៉ុប​ពី ទៅ​ហូលីវូដ »​សម្ភោ​ធ​ឲ្យ​ចាក់​បញ្ចាំង​ហើយ​នៅ​ព្រឹក​មិញ​នេះ​

គួរបញ្ជាក់ដែរថា ខ្សែភាពយន្តខាងលើកនេះ មានតារាសម្តែងល្បីឈ្មោះចូលរួមសម្តែងដូចជាលោក អ៊ិន សុភា និង ឌុច លីដា រួមជាតារាមានប្រជាប្រិយភាពជាច្រើនរូបថែមទៀត៕
តាន់ ចន្ថា

រឿង «​ប៉ុប​ពី ទៅ​ហូលីវូដ »​សម្ភោ​ធ​ឲ្យ​ចាក់​បញ្ចាំង​ហើយ​នៅ​ព្រឹក​មិញ​នេះ​
រឿង «​ប៉ុប​ពី ទៅ​ហូលីវូដ »​សម្ភោ​ធ​ឲ្យ​ចាក់​បញ្ចាំង​ហើយ​នៅ​ព្រឹក​មិញ​នេះ​