ឈុត​ខួបកំណើត​ប្អូនប្រុស ដេ​ន​នី ក្វាន់ ថ្លៃ​អី​ក៏​ថ្លៃ​ម្ល៉េះ​!​

6 Videos

ពិតជាមិនធម្មតាមែន ប្អូនប្រុសដ៏សង្ហារបស់កញ្ញា ដេននី ក្វាន់ ឈ្មោះ Kim San គ្រោងធ្វើពិធីខួបកំណើតដ៏ធំមួយអញ្ជើញសុទ្ធតែសិល្បករល្បីៗចូលរួម ដែលសូម្បីតែសម្លៀកបំពាក់របស់កំលោះសង្ហារូបនេះគ្រោងស្លៀកក្នុងថ្ងៃខួបកំណើតក៏បានកុម្ម៉ង់ទិញមកពីបរទេសក្នុងតម្លៃរាប់ពាន់ដុល្លារឯណោះ នេះបើតាមការបញ្ជាក់របស់សាមីខ្លួនក្នុងបណ្ដាញសង្គម ។

ឈុត​ខួបកំណើត​ប្អូនប្រុស ដេ​ន​នី ក្វាន់ ថ្លៃ​អី​ក៏​ថ្លៃ​ម្ល៉េះ​!​

កម្មវិធីខួបកំណើតរបស់ប្អូនប្រុសតារាស្រីសិចស៊ីរូបនេះគ្រោងនឹងធ្វើនៅថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៦ នេះ នៅមជ្ឈមណ្ឌលកម្សាន្ដកោះពេជ្រ ។ គួរបញ្ជាក់ឱ្យដឹងថាលោក Kim San ក៏ជាតារាភាពយន្ដជើងថ្មីទើបនឹងបង្ហាញស្នាដៃសម្ដែងក្នុងរឿង ចំណារព្រហ្មលិខិត ដែលកំពុងចាក់ផ្សាយក្នុងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ ៩ សព្វថ្ងៃនេះ ។ បើនិយាយពីស្ទីលក្នុងការស្លៀកពាក់វិញឃើញថា តារាវ័យក្មេងស្រស់សង្ហាពន្លកថ្មីចូលចិត្តបញ្ចេញភាពសិចស៊ីបង្ហាញដងខ្លួនទាំងមូលមិនចាញ់បងស្រីប៉ុន្មានឡើយ ៕ ភូមិន្ទ