ខួបកំណើត សុគន្ធ នីសា ឆ្នាំ​អូន ៣៤ ( មាន​វីដេអូ )​

6 Videos


មានសិល្បការីនីតិចតួចណាស់ ដែលបង្ហើបប្រាប់ពីអាយុពិតរបស់ខ្លួន ពីព្រោះខ្លាចគេដឹងពីអាយុពិត ហើយនិយាយថាចាស់ រហូតមានអ្នកខ្លះខំប្រឹងបន្ថយអាយុឲ្យមកនៅតិច ។ ថ្ងៃនេះ «ប្រជាប្រិយ »សូមនាំអារម្មណ៍ទស្សនិកជនទាំងអស់មកមើលស្រីស្អាត សុគន្ធ នីសា ម្តង តើឆ្នាំនេះនាងមានវ័យប៉ុន្មានឆ្នាំហើយ ? មើលមុខមើលមាត់និងរូបរាងស្មានតែ សុគន្ធ នីសា មានវ័យមិនដល់៣០ឆ្នាំនោះទេ តែការពិតឆ្នាំនេះ នាងមានវ័យដល់ទៅ ៣៤ឆ្នាំហើយ ។តែបើនិយាយពីរូបរាងនិងរូបសម្ជស្សវិញគឺមិនចាស់ទៅតាមវ័យរបស់នាងឡើយ ផ្ទុយទៅវិញកាន់តែស្រស់ស្អាតជាងនាងនៅក្មេងទៅទៀត ។

ខួបកំណើត សុគន្ធ នីសា ឆ្នាំ​អូន ៣៤  ( មាន​វីដេអូ )​

នៅថ្ងៃទី០១ខែឧសភា គឺទើបជាថ្ងៃខួបកំណើតពិតប្រាកដរបស់ សុគន្ធ នីសា ប៉ុន្តែសម្រាប់អ្នកគាំទ្ររបស់នាងវិញ បានរៀបចំពិធីខួបកំណើត សម្រាប់នាងយ៉ាងភ្ញាក់ផ្អើលបំផុត ជាក់ស្តែងតាមរយៈវិដេអូឃ្លិបនេះស្រាប់ ។ សុគន្ធ នីសា ពិតជារីករាយជាមួយខួបកំណើតនេះខ្លាំងណាស់ ទោះបីជាមិនមែនជាពិធីធំដុំក្តី តែនាងរំភើបចិត្ត ពីព្រោះជារៀងរាល់ឆ្នាំនាងតែងតែឆ្លងខួបកំណើតជាលក្ខណៈសាមញ្ញបំផុត ។ ប៉ុន្មានខែចុងក្រោយនេះ សុគន្ធ នីសា កាន់តែស្រស់ស្អាតប្លែក បន្ទាប់ពីវិលត្រឡប់ចូលមកច្រៀង នៅក្នុងផលិតកម្មរស្មីហង្សមាស បទចម្រៀងរបស់នាងជាច្រើន បានចេញជាបន្តបន្ទាប់នៅក្នុងផលិតកម្មរស្មីហង្សមាស ៕ អាលីណា

ខួបកំណើត សុគន្ធ នីសា ឆ្នាំ​អូន ៣៤  ( មាន​វីដេអូ )​
ខួបកំណើត សុគន្ធ នីសា ឆ្នាំ​អូន ៣៤  ( មាន​វីដេអូ )​
ខួបកំណើត សុគន្ធ នីសា ឆ្នាំ​អូន ៣៤  ( មាន​វីដេអូ )​