លី អីុ​វ៉ា​ធី​ណា ត្រៀម​អំណោយ​ចែក​ជនក្រីក្រ​នៅ​ថ្ងៃអាទិត្យ​!

6 Videos

កន្លងមកគេសង្កេតឃើញតារាជាច្រើនបានងាកមកចាប់អារម្មណ៍ជាមួយ និង ការងារសង្គម ដែល មានដូចជាការចុះចែកអំណោយដល់ជនទីទ័លក្រ។សម្រាប់ពេលនេះតារាចម្រៀងកូនកាត់ចិន លី អីុវ៉ាធីណា ក៏ បានរៀបចំនូវសម្ភារៈមួយចំនួន សម្រាប់ចែកដល់ជនក្រីក្រនៅវត្តឧត្តុង្គនៅថ្ងៃអាទិត្យទី១ ខែឧសភា ខាងមុខនេះ ។

លី អីុ​វ៉ា​ធី​ណា ត្រៀម​អំណោយ​ចែក​ជនក្រីក្រ​នៅ​ថ្ងៃអាទិត្យ​!

ចុងក្រោយនេះគេសង្កេតឃើញមានសិល្បករ សិល្បការិនីជាច្រើនបានចូលរួមធ្វើការងារសង្គម មានដូចជា ការចុះចែកអំណោយដល់ជនទីទ័លក្រ និង ក្មេងកំព្រា នៅតាមជាយក្រុងភ្នំពេញ។ក្នុងនោះតារាខ្លះក៏បាន អះអាងថា អំណោយទាំងនេះ ជាទឹកប្រាក់របស់បងប្អូននៅក្រៅប្រទេសរួមជាមួយទឹកប្រាក់ផ្ទាល់ខ្លួន ។

លី អីុ​វ៉ា​ធី​ណា ត្រៀម​អំណោយ​ចែក​ជនក្រីក្រ​នៅ​ថ្ងៃអាទិត្យ​!

សម្រាប់តារាចម្រៀងប្រចាំផលិតកម្មថោន លី អីុវ៉ាធីណា ក៏មិនខុសពីមិត្តភក្តិរួមអាជីពដែរ ។នាងបានរៀបចំនូវសំភារៈមួយចំនួន ដែលមានដូចជា មី អង្ករ ទឹកត្រី ទឹកសីុអីុវនិងអំបិលជាដើម ។ សម្ភារៈទាំងអស់នេះ លី អីុវ៉ា ធីណា ត្រៀមយក ទៅចែកនៅវត្តឧត្តុង្គ នៅថ្ងៃអាទិត្យខាងមុខនេះ ។

លី អីុ​វ៉ា​ធី​ណា ត្រៀម​អំណោយ​ចែក​ជនក្រីក្រ​នៅ​ថ្ងៃអាទិត្យ​!

ទោះបីជាមិនច្រើនក្តី តែ តារាចម្រៀង កូនកាត់ចិនរូបនេះគិតថា ជាទឹកចិត្តផ្ទាល់របស់នាងធ្វើទៅតាមលទ្ធភាព ហើយក៏មិនមានបំណងយកអំណោយចែកដល់ជន ក្រីក្រដើម្បីទាក់ទាញប្រជាប្រិយភាពដែរ ។ មានការសរសើរពីសំណាក់មហាជន ពីទឹកចិត្ត ដែលចេះជួយដល់ជនក្រីក្ររបស់ លី អីុវ៉ាធីណា៕ចេនី