តូ​តា ត្រៀម​ថត​រឿង​«​ម្ទេស​ហឹរ​អំបិល​ប្រៃ​»

6 Videos


រូបសម្រស់កាន់តែស្រស់ស្អាត តារាសម្តែងរូបស្រស់តូតា កាន់តែមានទីផ្សារការងារខ្ពស់ស្ទើរ មិនគួរអោយជឿ ។ អ្វីដែលកត់សំគាល់នោះ មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ម្ចាស់ផលិតកម្មក្នុង ស្រុកប៉ុណ្ណោះទេ សូម្បីតែក្រុមហ៊ុននៅប្រទេសជិតខាងក៏មិនមើលរំលងនាងដែរ ។ ថ្មីៗនេះនាងក្តោបបានការងារជាច្រើន មានទាំងការថតពាណិជ្ជកម្មនិងថតរឿងជាបន្តបន្ទាប់ ។

តូ​តា ត្រៀម​ថត​រឿង​«​ម្ទេស​ហឹរ​អំបិល​ប្រៃ​»

សម្រាប់ឆ្នាំ ២០១៦ នេះ អាចចាត់ទុកជាឆ្នាំង៉ូវហេងរបស់តារាសម្តែងរូបរាងតូចច្រលឹង តូតា ។ ជាក់ស្តែង នាងមានសកម្មភាពថ្មីៗជាបន្តបន្ទាប់ ដែលមានទាំងការថតស្ប៉តពាណិជ្ជកម្មធំៗ ចម្រៀងខារា៉អូខេ និង រឿង ភាគជាដើម ។ បច្ចុប្បន្ន តូតាកំពុងសម្រុកថតរឿងពីរផ្ទួនៗគ្នា ដែលមានដូចជារឿង«ស្នេហាចាំជាតិ» «ក្រមុំ ប៉េង ប៉ោះកម្លោះត្រីឆ្អើរ» ។ នៅក្នុងពេលឆាប់ៗខាងមុខនេះ នាងមានគម្រោងថតរឿង«ម្ទេសហឹរអំបិលប្រៃ»ដោយក្នុងនោះនាង សម្តែងជាតួឯកស្រី រួមជាមួយ ទឹម រដ្ឋា ដែលមានចរិកកាចឆ្នាស់ឆ្នើម ។

តូ​តា ត្រៀម​ថត​រឿង​«​ម្ទេស​ហឹរ​អំបិល​ប្រៃ​»

មិនមែនមានតែតួឯកស្រីនោះទេ ដែលមានចរិកឆ្នាស់ឆ្នើមនោះ សូម្បីតែតួម្តាយក៏ មានចរិកកាចផងដែរ ។ ដោយឡែកតួប្រុសសុទ្ធសឹងជាតួថ្មី រឿងនេះមានគម្រោងថតនៅក្នុងពេលឆាប់ៗខាងមុខនេះ ។ ក្រៅពីសម្តែងរឿង តួតា បានចូលរួមថតឈុតឃោសនាផលិតផលធំៗដែលមាន ទាំងក្នុងស្រុក និង នៅ ប្រទេ សថៃ មានដូចជាគ្រឿងសំអាង និង ភេសជ្ជៈជាដើម។មានការបង្ហើបថា ការចេញទៅថតផលិតផល គ្រឿងសំអាងនៅប្រទេសថៃនោះ តូតា ទទួលបានតម្លៃខ្លួនទ្វេរដង ។ សម្រាប់ស្ប៉តលើកក្រោយ នេះ នាងចាប់ ដៃ គូរជាមួយ ប្រុសស្អាត បញ្ញា សិទ្ធ ។

តូ​តា ត្រៀម​ថត​រឿង​«​ម្ទេស​ហឹរ​អំបិល​ប្រៃ​»

មិនត្រឹមតែមានយីអ៊ុនឡើងដូចកាំជណ្តើរប៉ុណ្ណោះទេ សូម្បីតែរូបសម្រស់ក៏ស្រស់ផូរផង់ប្លែកជាងមុនដែរ ។ មានបុរសៗជាច្រើនចង់បាន តូតា មកថ្នាក់ថ្នមប្រលែង តែគួរអោយស្តាយ តារារូបនេះមានគូស្នេហ៍ ដែលមានវ័យ ដំណាលៗ និង រូបនាង ដែលត្រូវបានគេស្គាល់ថា ជាប្អូនប្រុសរបស់ តារាសម្តែង ទឹម រដ្ឋា ៕ចេនី

តូ​តា ត្រៀម​ថត​រឿង​«​ម្ទេស​ហឹរ​អំបិល​ប្រៃ​»
តូ​តា ត្រៀម​ថត​រឿង​«​ម្ទេស​ហឹរ​អំបិល​ប្រៃ​»
តូ​តា ត្រៀម​ថត​រឿង​«​ម្ទេស​ហឹរ​អំបិល​ប្រៃ​»