តារា​ពីរ​ដួង​មានកូន​ភ្លោះ​!

6 Videos


ក្នុងចំណោមតារាជាច្រើន ដែលបានរៀបការមានស្វាមីនិងកូនភាគច្រើន គេកម្រឃើញតារារូបណា មានសំណាងបានកូនភ្លោះណាស់ ។ ប៉ុន្តែក៏មានតារាពីរដួង ដែលមានសំណាងមានកូនភ្លោះ ។ តើប្រិយមិត្ត ដឹងថា តារាពីរដួងដែលមានកូនភ្លោះនោះ ជានរណាខ្លះ? ។តោះអានអត្ថបទនេះទាំងអស់គ្នា !។

**អ្នកនាង ឈិន សុធារី និង លោក សុវណ្ណ មករា ៖ 
នេះចាត់ទុកជាភ័ព្វសំណាងមួយរបស់ប្តីប្រពន្ធអ្នក សិល្បៈមួយគូរនេះ ដែលពួកគេមានកូនដំបូងជាកូនភ្លោះ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ កូនភ្លោះរបស់អ្នកនាង ឈិន សុធារី និង លោក សុវណ្ណ មករា គឺកូនប្រុសមួយ ស្រីមួយ ថែមទៀត ។ មានការនិយាយលេងសើចពីសំណាក់មិត្តភក្តិរួមអាជីពថា ពរពោះតែម្តងគ្រប់គ្រាន់ តែហត់ នឿយ និង មើលថែទាំពេលពួកគេនៅតូច ។ ឈិន សុធារី បានប្រាប់ថា នាងសប្បាយរីករាយមែនទែន នៅពេល ដែលបានដឹងថា នាងមានផ្ទៃពោះ ជាកូនភ្លោះជាពិេសសគឺស្រីមួយ ប្រុសមួយ ដែលសមតាមបំណងរបស់ នាង ។ តែកាលណោះនាងបញ្ជាក់ថា ជាការចៃដន្យតាមធម្មជាតិមិនមានការធ្វើទៅតាមបច្ចេកទេសអ្វីឡើយ ។

តារា​ពីរ​ដួង​មានកូន​ភ្លោះ​!

បើតាមការរៀបរាប់ពីសំណាក់ លោក សុវណ្ណ មករា បានអោយដឹងថា ពេលនេះកូនប្រុសស្រីរបស់លោក មានសុខភាពល្អជាធម្មតា សព្វថ្ងៃមានវ័យជាងមួយខែហើយ ។ កូនប្រុសច្បងមានឈ្មោះថា សុវណ្ណ មករា ភូរានុ និង កូនស្រីឈ្មោះ សុវណ្ណមករា ដារិយ៉ា ។ លោក និងភរិយា ត្រៀមនិងរៀបចំ ពិធីចេញ ខែ នៅក្នុងពេលឆាប់ៗនេះ ។

តារា​ពីរ​ដួង​មានកូន​ភ្លោះ​!

គួរបញ្ជាក់ថា ឈិន សុធារី និង សុវណ្ណ មករា បានសម្រេចចិត្តរៀបការតាមប្រពៃណីកាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៥ ហើយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ពួកគេទទួលបានចំណងដៃកូនភ្លោះប្រុសមួយ ស្រីមួយ ។

តារា​ពីរ​ដួង​មានកូន​ភ្លោះ​!
តារា​ពីរ​ដួង​មានកូន​ភ្លោះ​!
តារា​ពីរ​ដួង​មានកូន​ភ្លោះ​!

**ពិធីការិនី មាស ម៉ូលីណា ៖ 
ពិធីការិនី មាស ម៉ូលីណា នៅតែមានរូបរាងស្រស់ស្អាត បើទោះបីជារូបនាងមានកូនចំនួនបីនាក់ហើយក្តី ។ កូនៗរបស់អ្នកនាង កាត់រកម្តាយខ្លះ និង ឪពុកខ្លះមើលទៅគួរអោយស្រលាញ់ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺកូនទាំងបីនាក់របស់អ្នកនាងសុទ្ធតែជាកូនប្រុស ដែលកូនទីពីរ និង ទីបីជាកូនភ្លោះ ។ ទោះបីជាយ៉ាងនេះក្តី មាស ម៉ូលីណា ក៏មានគម្រោងយកកូនស្រីបន្ថែមទៀតដែរ តែនាងមិនទាន់បានកំណត់ពេលវេលា ថាត្រូវយកកូននៅពេលណា នៅឡើយ ។ បើតាមបំណងនាង និង ស្វាមីចង់បានកូនប្រុសស្រីចំនួន ៥ នាក់ ។

តារា​ពីរ​ដួង​មានកូន​ភ្លោះ​!

មាស ម៉ូលីណា ជាអតីត ហ្រេ្វសស៊ីហ្គើលនៅក្នុងឆ្នាំ២០០២ ក្រោយពីចូលប្រលូកក្នុងសិល្បៈមិនទាន់បានប៉ុន្មានផង នាងក៏បានរៀបការជាមួយវេជ្ជបណ្ឌិតម្នាក់ ដែលពេលនេះពួកគេកំពុងរស់នៅយ៉ាងមានសុភមង្គល ។ សព្វថ្ងៃ មាស ម៉ូលីណា ធ្វើជាពិធីការិនីនៅក្នុងស្ថានីយទូរទស្សន៍សីុធីអិន ៕ចេនី

តារា​ពីរ​ដួង​មានកូន​ភ្លោះ​!
តារា​ពីរ​ដួង​មានកូន​ភ្លោះ​!
តារា​ពីរ​ដួង​មានកូន​ភ្លោះ​!
តារា​ពីរ​ដួង​មានកូន​ភ្លោះ​!
តារា​ពីរ​ដួង​មានកូន​ភ្លោះ​!
តារា​ពីរ​ដួង​មានកូន​ភ្លោះ​!