ពពួកបន្លែដែលជួយការពារមហារីកនិងរោគបេះដូង

គ្រាន់​តែ​ផ្លាស់​ប្តូរ​នូវ​របប​ទទួល​ទាន ​តែ​បន្តិច​នោះ​នឹង​ធ្វើ​ឱ្យ​អ្នក ​បង្កើន​នូវ​ប្រព័ន្ធ​ភាព​សុំា ​កាន់​តែ​រឹង​មាំ ​ដោយ​គ្រាន់​តែ​បន្ថែម​នូវ​ពពួក​បន្លែ​មួយ​ចំនួន ចូល​ទៅ​ក្នុង​របប​អាហារ​ទទួល​ទាន​តែ ​ប៉ុណ្ណោះ​។ ​អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​បាន​ដឹង ​នូវ​គុណ​ប្រយោជន៍​នៃ​ការ​ទទួល​ទាន​បន្លែ ​ព្រោះ​វា​ធ្វើ​ឱ្យ​យើង​មាន​សុខ​ភាព​ល្អ។ ថា​តើ​បន្លែ​អ្វី​បន្ថែម​ទៀត​នោះ ​ដែល​អាច​ទប់​ស្កាត់​នូវ​ការ​រីក​រាល​ដាល​នៃ​មហារីក ​និង​រោគ​បេះ​ដូង​នោះ​?
ពពួកបន្លែដែលជួយការពារមហារីកនិងរោគបេះដូង
១. ​ពពួក​ផ្សិត​៖​ គឺ​មាន​តួ​នាទី​នៅ​ក្នុង​ការ​បង្កើន​នូវ​សកម្ម​ភាព ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង ហើយ​វា​ជា​អ្នក​ ដែល​សម្លាប់​កោសិកា ​ដែល​វិវត្តន៍ ​ទៅ​រក​ភាព​ចាស់។វា​អាច​វាយ​ប្រហារ​ទៅ​លើ​កោសិកា​ណា ​ដែល​មាន ​ពពួក​មេរោគ។​ ពពួក​ផ្សិត​នេះ​ផង​ដែរ ​វា​អាច​ពន្យា​ពេល នៃ​ការ​វិវត្តន៍​របស់​មហារី​កឬ​ក៏ដុំ​សាច់​ដុះ​ខុស​ប្រ​ក្រតី​នៅ​ក្នុង​រាង​កាយ។
២. ​ទំពាំង៖ ​ពពួក​បន្លែ​នេះ​វា​មាន​នូវ​ថ្នាំ​បញ្ចុះ​ទឹកនោម ​ធម្ម​ជាតិ​តែ​ម្តង ដែល​វា​អាច​ច្រោះ​ចេញ​នូវ ​សារ​ធាតុ​ពុល​ទាំង​ឡាយ​នៅ​ក្នុង​ខ្លួន​របស់​យើង​ផង​ដែរ។​ទំពាំង​នេះ អាច​ទប់​ស្កាត់​នូវ​ការវត្តន៍​​ទៅ​រ​ក​ជំងឺ​មហារីក​និង​ជំងឺ​បេះ​ដូង។
៣. ការ៉ុត៖ ​វា​អាច​ការ​ពារ​នូវ​ជំងឺ​ផ្តាស់​សាយ​តាម​រដូវ​កាល​ផង​ដែរ ​ដោយ​សារ​តែ​វា​សម្បូរ​ទៅ ដោយ ​beta-carotene ​ដែល​វា​ជួយ​ជម្រុញ​ទៅ​ដល់ ​ប្រព័ន្ធ​ភាព​សុំា​នៃ​រាង​កាយ។​ដើម្បី​ទទួល​បាន លទ្ធផល​ល្អ​លោក​អ្នក​គួរ​តែ​ទទួល​ទាន ​ការ៉ុត​ឆៅ​ព្រោះ​វាមាន​ប្រសិទ្ធ​ភាព​ជាង​ឆ្អិន។
៤.  ខ្ទឹម​ស៖ ​បើ​យើង​និយា​យ​ដល់​ខ្ទឹម​ស ​វា​ជា​ឱសថ ​ដែល​កើត​ឡើង​រាប់​រយ​ឆ្នាំ​មក​ហើយ បង​ប្អូន​ប្រជាជន​ជា​ច្រើន​ តែង​តែ​យក​ខ្ទឹម​ស​នេះ ​​ទៅធ្វើ​ជា​ឱសថ​ ដើម្បី​ព្យាបាល​ជំងឺ។ ​ខ្ទឹមស នេះ​វា​ផ្ទុក​នូវ​សារ​ធាតុ ​ដែល​អាច​ប្រឆាំង​នូវ​ពពួក​បាក់​តេរី ​និង​វា​អាច​ការ​ពារ​នូវ​ជំងឺ​មហារីក​និង ​ភាព​ត្រ​ជាក់​ផង​ដែរ។
៥.ស្លឹក​ពណ៌​បៃតង(​spinach)៖ ​ដែល​ពពួក​បន្លែ​នេះ​សម្បូរ​ណាស់ ​នៅ​ក្នុង​តំបន់​អាស៊ី​ ដែល​យើង​អាច​ទទួល​ទាន​ឆៅ​ឬ​ធ្វើ​ជា​បន្លែ​ដើម្បី​ស្ល ពពួក​បន្លែ​នេះ​សម្បូរ​ទៅ​ដោយ​ វីតា​មីន​E ​ហើយ​មាន​ផ្ទុក​នូវ​អាស៊ីត​ Folic, beta- carotene វី​តា​មីនA,C ​រួម​ទាំង​សារ​ធាតុ​រ៉ែ​ផ្សេង​ៗ​ទៀត ​ផង​ដែរ ទាំង​អស់​នឹង​ហើយ​វាជម្រុញ​ទៅ​ដល់​ប្រព័ន្ធ​ភាព​សុំា​ឱ្យ​រឹង​មាំ​។
៦. ដំឡូង៖ ​ពពួក​បន្លែ​មើម​នេះ​សម្បូរ​ទៅ​ដោយ​ beta- carotene​ ដែល​អាច​ប្រឆាំង​ទៅ​នឹង​អុក​ស៊ីត​កម្ម ការ​កើត​មាន​នូវ​រោគ​មហារីក​និង​ការវិវត្តន៍​នៃ​មេរោគ​ទាំង​ឡាយ​ផ្សេង​ទៀត​ផង​ដែរ​។ ​ហើយ​ប្រភេទ​រុក្ខ​ជាតិ​មើម​ដំឡូង​នេះ ​វា​សម្បូរ​ដោយ​ជាតិ​Fiber ​ដែល​ជួយ​ឱ្យ​ស្បែក​អ្នក ​មាន​សុខ​ភា​ពល្អ។ម្យ៉ាង​វិញ​ទៀត​វា​ជួយ​ការ​ពារ​នូវ​ការ​កើត​នូវ​ជំងឺ​មហារីក​និង​រោគ​បេះ​ដូង​ផង ​ដែរ​៕
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.wellnessbin.com