៧​ចំណុច​ចំពោះ​អ្នក​នៅ​មុខ​កុំព្យូទ័រ​យូរ

១. តម្រឹម​ក្បាល​៖រក្សា​ឥរិយា​បថ​ល្អ​ដោយ​ការ​អង្គុយ​ត្រង់​ឡើង​​ដោយ​​មាន​​ការ​ទ្រ​ល្អ​ពី​កៅអី​របស់​អ្នក​និង​រក្សា​ក្បាល​របស់​អ្នក​ត្រូវ​ជាមួយ​នឹង​ការ​អនុវត្ត​និង​ការ​បង្ហាត់​ឡើង​វិញ​នៃ​សាច់​ដុំ។
៧​ចំណុច​ចំពោះ​អ្នក​នៅ​មុខ​កុំព្យូទ័រ​យូរ
២. កុំ​ទម្រេត​៖ ​ម៉ា​ស្សា​និង​លាត​សន្ធឹង ​សាច់​ដុំ​របស់​អ្នក ​ដើម្បី​កុំ​ឱ្យប៉ះ​ពាល់ ​សាច​ដុំ​របស់​អ្នក ​និង​ក៏​ជា​ទម្លាប់​ឥរិយាប​ថ​ល្អ​របស់​អ្នក​ដែរ​។
៣. ធ្វើ​លំហាត់​ប្រាណ​និង ​លាត​សន្ធឹង​ជើង៖​ អ្នក​ត្រូវ​ប្រាកដ​ថា ​ទំងន់​នៃ​ជើង ​ដែល​ទំលាក់​ចុះ​ក្រោម​ និង​ដង​ខ្លួន ​របស់​អ្នក ​គឺ​សមា​មាត្រ​គ្នា ​ដោយ ​មាន​កៅ​អី​ជា​អ្នក​ទ្រ​ទង្ងន់។​
៤. ត្រូវ​ឩស្សាហ៍​ផ្លាស់​ទី​ជើង​របស់​អ្នក៖​ ពី​ព្រោះ ​នៅ​ពេល​ដែល​យើង​ផ្លាស់ ​ទី​ជើង​ញឹក​ញយ ​ធ្វើ​ឱ្យ​យើង​បង្កើន​នូវ ​លំហូរ​ឈាម​។​
៥. បើក​ស្មា​ទាំង​សង​ខាង​៖ ​ជាធម្មតា​ ត្រូវ​លាត​សន្ធឹង​ឬ​បើក​ស្មា​របស់​អ្នក​ឱ្យ​ធំ​ដើម្បី​ឱ្យ ​សាច់​ដុំ​របស់​អ្នក​សម្រាក ​។​ ត្រូវ​ចេះ​ជ្រើស​តុ​និង​កៅ​អី​អង្គុយ ​ដើម្បី​សមា​មាត្រ​គ្នា ​ដើម្បី​ធ្វើ​ឱ្យ​ខ្នង​របស់​អ្នក​ មិន​ចុក​រោយ។
៦. ការ​សម្លឹង៖​ កញ្ចក់​កុំព្យូទ័រ​ ត្រូវ​តែ​នៅ​ពី​មុខ​រាង​កាយ​របស់​អ្នក  ​ដើម្បី​ជួយ​ រក្សា​ត្រ​កៀក ​និង​ជួយ​តម្រឹម​ឆ្អឹង​ខ្នង​របស់​អ្នក ​ឱ្យ​ត្រង់​មិន​កោង។
៧. ត្រូវ​រក្សា​ដៃ​ឱ្យ​ត្រង់៖​ ដៃ​របស់​អ្នក​ត្រូវ​ដាក់​ នៅ​លើ​ក្តារ​ចុច ​ហើយ​ឱ្យ​ត្រង់​ ដើម្បី​ឱ្យ​ឈាម​រត់​បាន​ល្អ។​
៨. បំ​លាស់​ទី៖ ​មិន​ត្រូវ​អង្គុយ​ជាប់​រហូត​ជា​មួយ​ កៅ​អី ​និង​ កុំព្យូទ័រ ​នោះ​ទេ ​ក្រោក​ដើរ ​ឈរ ​ឬ​ទៅ​បន្ទប់​ទឹក ​ដើម្បី ​សម្រួល​ចលនា​រាង​កាយ​របស់​យើង​ស្រស់ ​ស្រាយ៕​
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ healthdigezt