សញ្ញា​ព្រមាន​នៃ​ជំងឺ​គាំង​​បេះដូង​​ដែល​អ្នក​គួរ​យល់​ដឹង​រវាង​បុរស​និង​ស្ត្រី​

ទាំង​បុរស​ទាំង​ស្រ្តី​រោគ​សញ្ញា​នៃ​ជំងឺ​គាំង​បេះដូង​ត្រូវ​បាន​គេ​ដឹង​ថា​ថប់​នូវ​ក្នុង​ដើម​ទ្រូង ​បន្តែ​យ៉ាង​ណា​ក៏​ដោយ​ចំពោះ​ស្ត្រី​ត្រូវ​បាន​គេ​ដឹង​ថា ​ការ​គេង​មិន​គ្រប់​គ្រាន់​និង​ការ​ថប់​អារម្ភ​ជា​រោគ​សញ្ញា​តិច​តួច​សម្រាប់​ស្រ្តី​។ ចំណែក​ឯ​លោក​វិជ្ជបណ្ឌិត ​មក​ពី​សាកល​វិទ្យាល័យ​ Alabama ​គឺ​លោក​វិ​ជ្ជបណ្ឌិត​ Joseph Fritz ​បាន​ដាស់​តឿន​ ដល់​មនុស្ស​ទាំង​ពីរ​ភេទ​ត្រូ​វយល់​ដឹង​អំពី​រោគ​សញ្ញា​ផ្សេង​គ្នា​រវាង​ស្រ្តី​និង​បុរស​។ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​ខុស​គ្នា​រវាង​មនុ​ស្សប្រុស​និង​មនុស្ស​ស្រី​ដែល​ប្រឈម​នឹង​បញ្ហា​គាំង​ បេះដូង​៖១​ ចំពោះ​មនុស្ស​ប្រុស​-ការ​ចុះ​ខ្សោយ​ខុស​ប្រក្រតី​-បែក​ញើស​ត្រជាក់​ខ្លួន​-សុខ​ៗវិលមុខ ​ទាំងអស់​នេះ​ហើយ​ជា​រោគ​សញ្ញា​នៃ​ជំងឺ​គាំង​បេះដូង​សម្រាប់​មនុស្ស​ប្រុស​​។២​ ចំពោះ​មនុស្ស​ស្រី​-គេង​មិន​គ្រប់​គ្រាន់​-រំលាយ​អាហារ​មិន​បានល្អ​-កា​រ​ថប់​អារម្ភ​ទាំងអស់​នេះ​ហើយ​ជា​រោគ​សញ្ញា​ ដែល​ស្រ្តី​ទាំងអស់​គួរ​តែ​យក​ចិត្ត​ទុកដាក់​។ទោះ​យ៉ាងណា​ក៏ដោយ​ លោក​វិជ្ជបណ្ឌិត​ Fritz បាន​ដាក់​តឿន​ ដល់​មនុស្ស​ទាំង​ពីរ ​ភេទ​ឱ្យ​យល់​អំពី​រោគ​សញ្ញា​ផ្សេង​គ្នា ​រវាង​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី ​ដែល​ពេលខ្លះ​ វា​មិន​អាច​លេច​ចេញ​នូវ ​​រោគ​សញ្ញា​ដូច​គ្នា​​នោះ​ទេ។​ តែ​ប្រសិន​បើ​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ណា ​មួយ​ត្រូវ​តែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​។ ផ្អែក​ទៅ ​លើ ស​មាគមន៍​បេះដូង​អាមេរិក​ក៏​បាន​បញ្ជាក់​ថា​ ក្នុង​មួយ​ឆ្នាំៗ​អត្រា​នៃ​ការ​គាំង​បេះ ដូង ​កើត​ឡើង​ទៅ​លើ​ស្រ្តី​ខ្ពស់​ជាង​បុរស​ផង​ដែរ​៕
សញ្ញា​ព្រមាន​នៃ​ជំងឺ​គាំង​​បេះដូង​​ដែល​អ្នក​គួរ​យល់​ដឹង​រវាង​បុរស​និង​ស្ត្រី​

អត្ថបទដោយ៖ កញ្ញា