មិន​នឹក​ស្មាន​ថា​ប៉េង​ប៉ោះ​ផ្តល់​គុណ​សម្បត្តិ​ដល់​ម្លឹង​សោះ!​

ប៉េង​បោះ​ត្រូ​វបាន​គេ​ដឹង​ថា ​គឺ​ជា​ពពួក​បន្លែ​ដែល​ផ្តល់​នូវ ​អាហារ​រូបត្ថម្ភ ​ខ្លាំង​បំផុត​។ ប៉េង​បោះនេះ ​វា​ដើរ​តួ​នាទី​ជា​ប់​ជា​បន្លែ​ផង​ជា​ផ្លែ​ឈើ​ផង​។ ក្នុង​នោះ​ប៉េង​បោះ​ផ្ទុក​នូវ​ វីតាមីន​ A, B6, C,K រួម​ទាំង​ អាស៊ីត​Foric​និង​B complex​រួម​ពពួក​វីតាមីន ​ផ្សេង​ទៀត​ដែល​ផ្តល់​នូវ​គុណ​ប្រយោជន៍ ​ចំពោះ​សុខភាព​យើង​ផង​ដែរ។​​១. ប្រឆាំង​នូវ​ការ​រ​លាក​៖ លោក​អ្នក​គ្រាន់​តែ ​ទម្លាប់​នៅ​ក្នុង​ការ​ទទួល​ទាន ​ទឹក​ប៉េង​ប៉ោះ​ក្រឡុក ​មួយ​កែវ ​ជា​ប្រចាំ​វា​នឹង​អាច​ការពារ​នូ​វ​បញ្ហា ​​រលាក​ផ្សេង​ៗ។២. ការពារ​មហារីក​៖ ជាតិ​ពណ៌​និង​លីកូពីន​នៅ​ក្នុ​ង​ប៉េង​បោះ​អាច​ទប់​ស្កាត់​នូវ ​ការវិវត្តន៍​ ទៅ​រក​មហារីក ក្នុង​នោះ​មាន​ មហា​រីកដោះ​ មហារីក​ក្រពេញ​ប្រូស្តាត ​និង​មហារីក​សួត​ជា​ដើម​។៣. ជួយ​ក្នុង​ការ​រំលាយ​អាហារ៖​ ការ​ដែល​ទម្លាប់​ទទួល​ទាន ​ទឹក​ប៉េង​ប៉ោះ ​ក្រឡុក​ជា​ប្រចាំ​ អាច​ជួយ​ឱ្យ​ថ្លើម​របស់​យើង​មាន ​សុខភាព​ល្អ​។ ក្នុង​នោះ ​ប៉េងប៉ោះ​ជួយ​នូវ​ការ​​រំលាយ​អាហារ​ឱ្យ​បាន​ល្អ​ផង​ដែរ​។៤. ប្រសើរ​ឡើង​នូវ​ការ​គិត​៖ នៅ​ក្នុង​ប៉េង​ប៉ោះ ​នោះ​វា​ផ្ទុក​នូវវីតាមីន​A ​ក្នុង​នោះ​វា​អាច​ការពារ​នូវ ​សាច់​ដុំ ​ជួយ​បង្កើន​នូវ​ការ​គិត​ថ្មីៗ​ចង​ចាំ​បាន​ល្អ​ ហើយ​ក្នុង​នោះ​ក៏​ ជួយ​ឱ្យ​​ភ្នែក​របស់​យើង​ភ្លឺ ​ហើយ​មួយ​វិញ​វា​ក៏​អាច​ជួយ​ការពារ​ប្រឆាំង​នឹង​អុក​ស៊ីត កម្ម​ផង​។៥. ធ្វើ​ឱ្យ​ជាតិ​ខ្លាញ់​ចុះ​ទាប​៖ ជាតិ ​Fiber​ នៅ​ក្នុង​ទឹក​ប៉េង​ប៉ោះ​ក្រឡុក​ ជួយ​ បំបែក​នូវ​ជាតិ​ ខ្លាញ់​នៅ​ក្នុង​សរសៃ​ឈាម​ផ​ង​ដែ​រ។៦. ការ​ពារ​និង​ប្រឆាំង​ទៅ​រោគ​បេះដូង​៖  ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ​ការ​ទទួល​ទាន​សារជាតិ​ Lycopene ​ខ្ពស់​ដល់​ ៣០% ​អាច​កាត់​បន្ថយ​សម្ពាធ​សរសៃ​ឈាម​ និង​រោគ​បេះដូង​ផង​ដែរ។​៧. ធើ្វ​ឱ្យ​ឆ្អឹង​រឹ​ង​មាំ៖ ​ មនុស្ស​មួយ​ចំនួន​គិត​ថា​មាន​តែ​ទឹក​ដោះ​គោ​ទេ ​ដែរ​ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ​នោះ​។ចំពោះ​ប៉េង​ប៉ោះ​វិញ ​ក៏​វា​ផ្តល់​នូវ​ផល​ប្រយោជន៍ ​ចំពោះ​ ឆ្អឹង​ដែរ​ វាផ្ទុក ​នូវ​វីតាមីនK ​ដែល​វា​ជា​វីតាមីន​មួយ​ក្នុង​ចំនោម​វីតាមីន​ផ្សេង​ទៀត ​ដូចជា​ពពួក​កាល់​ស្យូម​ជា​ដើម​ដែល​ធ្វើ​ឱ្យ​ឆ្អឹង​យើង​រឹង​មាំ​នោះ​។៨. ការពារ​នូ​វ​ការ​កក​ឈាម​៖ សារ​ជាតិ​ដ៏​ខ្ពស់​បំផុត ​នៅ​ក្នុង​ប៉េង​ប៉ោះ​ ដែល​ហៅថា ​phytonutrient ​ត្រូវ​បាន​គេ​ដឹង​ថា ​វា​ជួយ​ការពា​រ​នូវ ​ដង្គុំ​កោសិកា​ប្លា​កែត​។៩. ការ​ពារ​សួត​៖ ទឹក​ប៉េង​បោះ​ក្រឡុក ​ត្រូវ​បាន​គេ​ដឹង​ថា ​ជួយ​ការពារ​ ជំងឺ​ហើ​ម​សួត។​ សំដៅ​ដល់​អ្នក​ដែល​ចូល​ចិត្ត​ទទួល​ទាន​បារី ​ហើយ​ប៉ះ​ពាល់​ដល់​សួត​។ ផ្អែក​លើ​ការ​សិក្សា​ថ្មី ​បង្ហាញ​ថា​ អ្នក​ដែល​ជក់​បារី​ ហើយ​ប៉ះពាល់​ដល់​សួត​ នៅ​ពេល​ដែល​ទទួល​ទាន​ទឹក​ប៉េង​ប៉ោះ ​ទៅ​វា​នឹង​មិន​វិវត្តន៍​ទៅ​រក​ភាព​ធ្ងន់​ធ្ងរទេ ​ពិត​ជា​មិន​គួរ​ឱ្យ​ជឿ ​អស្ចារ្យ​ខ្លាំង​ណាស់។​១០. ការពារ​ការ​ដាច់​សរសៃ​ឈាម​ខួរក្បាល​៖  ការ​ស្រាវជ្រាវ ​បាន​ឱ្យ​ដឹង​ថា ​ ការ​ដែល​ទម្លាប់​ទទួល​ទាន​ ប៉េង​ប៉ោះ​ជា​ប្រចាំ ​អាច​ការពារ​នូវ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួ​រ​ក្បាល​៕
មិន​នឹក​ស្មាន​ថា​ប៉េង​ប៉ោះ​ផ្តល់​គុណ​សម្បត្តិ​ដល់​ម្លឹង​សោះ!​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.1mhealthtips.com