ឌុយបៃ នឹង​​សង់​​​អាគារ​​មួយ​ទៀត ​ខ្ពស់​ជាង​អាគារ Burj Khalifa

ក្រុង ឌុយបៃ (Dubaï) នឹងធ្វើការសាងសង់ អាគារមួយទៀត ដែលមានកំពស់ខ្ពស់ជាង អាគារ «Burj Khalifa» សព្វថ្ងៃ។ នេះ​បើ​តាម​ការអះអាង របស់សហគ្រាស «Emaar» ជំនាញ​ខាង​អចលនវត្ថុ របស់​ប្រទេស​អេមៀរ៉ាអារ៉ាប់។
ឌុយបៃ នឹង​​សង់​​​អាគារ​​មួយ​ទៀត ​ខ្ពស់​ជាង​អាគារ Burj Khalifa

អាគារថ្មី ដែលគ្រោងសង់នៅក្រុង ឌុយបៃ បន្ថែមពីលើអាគារ «Burj Khalifa» ដែលមានកំពស់ខ្ពស់ជាងគេ ក្នុងពេលនេះ។ (រូបថតឯកសារ)

អាគារ «Burj Khalifa» ដែលត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់កាលពីខែមករា ឆ្នាំ២០១០មកនោះ មាន​កំពស់ ៨២៨ម៉ែត្រ ហើយក្លាយជាអាគារ ដែលខ្ពស់ជាងគេក្នុងលោក ខណៈអាគារដ៏ខ្ពស់ថ្មីចំនួនពីរទៀត កំពុង​ស្ថិត​​ក្នុង​ការ​សាងសង់នៅឡើយ។ អាគារទាំងពីរនោះ មាន៖ អាគារទីមួយ កំពស់ ៨៣៨ម៉ែត្រ នៅក្នុងក្រុង «Changsha» ភាគកណ្ដាលនៃប្រទេសចិន និងអាគារទីពីរ មានកំពស់ខ្ពស់ជាង ១គីឡូម៉ែត្រ នៅក្នុងទីក្រុង​ឆ្នេរ​សមុទ្រ ជេរដា (Djeddah) នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

ប៉ុន្តែអាគារថ្មី របស់ក្រុង ឌុយបៃ គ្រាន់តែបានអះអាងថា នឹងមានកំពស់ខ្ពស់ជាង អាគារ «Burj Khalifa» របស់​ក្រុង ឌុយបៃ ដូចគ្នាប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹង ថាវានឹងមានកំពស់ប៉ុន្មាននៅឡើយ នៅ​មុន​ការបញ្ចប់ ការសាងសង់របស់វា។ ការចំណាយទៅលើការសាងសង់អាគារថ្មី មានកម្រិតដល់ទៅ ជិត​១ពាន់​លានដុល្លា (តួលេខឲ្យដឹង គឺ ៨៧៧លានដុល្លារ)។

លោក មហាមេដ អាឡាបារ (Mohamed Alabbar) ប្រធានសហគ្រាស «Emaar» ជំនាញក្នុងអចលនវត្ថុ របស់​ប្រទេសអេមៀរ៉ាអារ៉ាប់ បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនលោកមានបំណង ចង់សង់អាគារនេះ ដើម្បីជា​ចំណងដៃ​ជូន​ក្រុង ឌុយបៃ នៅមុខឆ្នាំ២០២០ ដែលនឹងមានការតាំងពិពណ៌សកលមួយ នៅទីនោះ។

ឌុយបៃ នឹង​​សង់​​​អាគារ​​មួយ​ទៀត ​ខ្ពស់​ជាង​អាគារ Burj Khalifa

អាគារថ្មី ដែលមានទាំងភោជនីយដ្ឋាន និងសណ្ឋាគារនេះ ជាគម្រោងដែលគូសវាសដោយស្ថាបត្យករ ដើម​កំណើត​អេស្ប៉ាញ-ស្វីស មួយរូបឈ្មោះ «Santiago Calatrava Valls»។ លោក អាឡាបារ បានចាត់​ទុក​អាគារ​នេះ ថាជាគ្រឹះស្ថានដ៏«ខ្ពស់ស្កឹមស្កៃ» ដែលមានទម្រង់ដូចព្រះវិហារមូស្លីម (Minaret) ងើបខ្ពស់ពីដី តែមាន​ការ​ទប់​លំនឹង ដោយ​ខ្សែកាប​ជាច្រើន។

សូមបញ្ជាក់ដែរថា អាគារចាស់ «Burj Khalifa» បានទាក់ទាញឲ្យទេសចរណ៍ ចូលមកទស្សនាក្រុង ឌុយបៃ ចំនួន១៤លាននាក់ ក្នុងឆ្នាំ២០១៥កន្លងទៅ។ អាគារនេះ ត្រូវបានចំណាយប្រាក់ ដើម្បីសាងសង់ រហូត​ដល់​ទៅ ១,៥ពាន់​លានដុល្លារ៕

» វីដេអូ និងរូបភាពមួយចំនួន ស្ដីពីគម្រោងអាគារថ្មីនេះ៖