រញ្ជួយដី ដ៏កាចសាហាវ នៅអេក្វាទ័រ សម្លាប់មនុស្សជិត៣០០នាក់

​ប្រទេសអេក្វាទ័រ ៖ គ្រោះរញ្ជួយដី ដ៏អាក្រក់បំផុត នៅប្រទេសអេក្វាទ័រ (Ecuador) ដែលមានកម្រិតរហូតដល់ ៧.៨រ៉ិចទ័រ នាថ្ងៃអាទិត្យទី១៧ខែមេសា ឆ្នាំ២០១៦ បាន សម្លាប់មនុស្ស កើនឡើងដល់ទៅ ២៣៣នាក់ហើយ ស្របពេលដែល មនុស្សជាង ៥០០នាក់ទៀតរងរបួស។នេះបើតាមការផ្សាយ ដោយសារព័ត៌មាន BBC ដកស្រង់ សម្តីលោកប្រធានាធិបតីអេក្វាទ័រ។

រដ្ឋាភិបាលប្រទេសអេក្វាទ័របានប្រកាសចាត់ទុកវាជារញ្ជួយដីអាក្រក់បំផុត នៅក្នុង ប្រទេសចាប់តាំងពីឆ្នាំ១៩៧៩ នៅពេលមនុស្ស៦០០នាក់ ត្រូវបានសម្លាប់និង ជិត ២០.០០០ នាក់រងរបួសដោយរញ្ជួយដី៕

រញ្ជួយដី ដ៏កាចសាហាវ នៅអេក្វាទ័រ សម្លាប់មនុស្សជិត៣០០នាក់ រញ្ជួយដី ដ៏កាចសាហាវ នៅអេក្វាទ័រ សម្លាប់មនុស្សជិត៣០០នាក់