បែកធ្លាយ រូបថតរបស់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ឱបថើប ផឹកស៊ី យ៉ាងសប្បាយ..! រិះគន់ពេញបណ្តាញអិនធើណេត

ប្រទេស​ចិន : ថ្មីៗ​នេះ​មានការ​បែកធ្លាយ​នូវ​រូបថត​អាស្រូវ​ជាច្រើន​របស់​មន្ត្រី ផ្នែក​អចលនទ្រព្យ​ម្នាក់ នៃ​ប្រទេស​ចិន ដែល​រូបថត​ទាំងនោះ​បានបង្ហាញ​អំពី​សកម្មភាព​ក្នុងការ​ច្រៀង​រាំ ផឹកស៊ី និង ឱបថើប យ៉ាង​សប្បាយ​នៅក្នុង​ហាង ខារ៉ាអូខេ មួយកន្លែង​។​

បែកធ្លាយ រូបថតរបស់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ឱបថើប ផឹកស៊ី យ៉ាងសប្បាយ..! រិះគន់ពេញបណ្តាញអិនធើណេត

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រូបថត​ទាំងនោះ​ត្រូវបាន​គេ បង្ហោះ​ចូលក្នុង​បណ្តាញ​សារ​អេ​ឡិច​ត្រូ​និ​ច BBS ក្រោម​ចំណងជើង​ថា “​យប់​ដ៏​សែន រីករាយ របស់លោក Lin Zhonghui អនុប្រធាន​នៃ​កិច្ចការរដ្ឋបាលផ្នែក​អចលនទ្រព្យ​របស់​ស្រុកជៀន​អានខេត្ត​ហ្វូ​ចូ​វ ប្រទេស​ចិន​”​។​

យ៉ាងណាមិញ លោក Lin ដែល​យើង​ឃើញ​នៅក្នុង​រូបថត​ថា បាន​ស្ទាបអង្អែល និង​ឱបថើប​នារី​ជាច្រើន នោះ​ក៏បាន​បញ្ជាក់​ប្រាប់ថា “​មាន​មនុស្ស​ជាច្រើន​បាន​យក​រូបថត​នេះ មក​គំរាម​ខ្ញុំ​តែ​ចំពោះ​រឿងហេតុ​បានកើត​ឡើង តាំងពី​ខែមិថុនា ឆ្នាំមុន​មកម្ល៉េះ ដែល​កាលនោះ ខ្ញុំ​ត្រូវបាន​បុរស​២​នាក់ អញ្ជើញ​ទៅ​បរិភោគ​អាហារ ពេល​ល្ងាច រួច​នាំ​ខ្ញុំ​ចូល​ក្លឹប​រាត្រី​មួយ​”​។​

បែកធ្លាយ រូបថតរបស់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ឱបថើប ផឹកស៊ី យ៉ាងសប្បាយ..! រិះគន់ពេញបណ្តាញអិនធើណេត

គាត់​បាន​បន្តទៀតថា “​កាលនោះ​ខ្ញុំ​ផឹក​ស្រវឹង​មែនទែន ហើយ​ខ្ញុំ​ក៏​មិន​បានដឹង និង​ចងចាំ​ថា ខ្ញុំ​បានធ្វើ​អ្វីខ្លះ កាលពី​យប់នោះ​ដែរ​ហើយ​រឿង​ទាំងនេះ គឺជា​ការរៀបចំ ឡើង​របស់​លេខា​ខ្ញុំ ដែល​រូបគេ មានគំនិត​អាក្រក់ ចង់​ព្យាបាទ​ខ្ញុំ ជា​យូរ​មកហើយ​។​

ក្រោយមក​បន្ទាប់ពី​មាន រឿងនេះ​កើតឡើង និង​មាន​រូបថត​ទាំងនេះ​ផង​នោះ ខ្ញុំ​ត្រូវបាន​គេ​គំរាម​ជំរិត​ទារប្រាក់​អស់​ជាង​១,៦០០​ដុល្លារ ហើយ​មុននេះ​ខ្ញុំ​បម្រុង​នឹង​ប្តឹង​ប៉ូលីស​ដែរ តែ​ខ្ញុំ​ជាប់រវល់ ទើបបានជា​មិនទាន់​ធ្វើការ​ប្តឹង​អ្វី​ឡើយ និង​ដោយសារតែ​រឿងនេះ​ផ្ទុះឡើង ហើយ​នោះ​ខ្ញុំ​សង្ឃឹមថា ប៉ូលីស​នឹង​អាច​ស៊ើបអង្កេត​យ៉ាង​ម៉ត់ចត់ ដើម្បី​ស្វែងរក​ភាព ស្អាតស្អំ មក​ជូន​រូបខ្ញុំ​”​។​

គួរបញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​មានការ​បែកធ្លាយ​រូបថត​អាស្រូវ​របស់​មន្ត្រី​ម្នាក់នេះ ហើយ​នោះ មាន​មនុស្ស​ជាច្រើន​បាន​បញ្ចេញ​ប្រតិកម្ម​ក្នុងន័យ​មិន​ពេញចិត្ត ដោយ​លើកឡើងថា ខ្លួន​ជាម​ន្ត្រី​ផ្លូវការ​មួយរូប​របស់ ប្រទេស​ចិន មិនគួរណា មាន​អាកប្បកិរិយា មិន​សមរម្យ បែបនេះ​នោះឡើយ​៕

បែកធ្លាយ រូបថតរបស់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ឱបថើប ផឹកស៊ី យ៉ាងសប្បាយ..! រិះគន់ពេញបណ្តាញអិនធើណេត