ចូល​ខែ​ថ្មី វណ្ណ វ​លក្ខណ៍ បញ្ចេញ​សម្រស់ រាងកាយ​ធម្មជាតិ ដើម្បី​ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់​ក្រុម​កន្លង​ជា​បុរសៗ​សម្បូរ​ទ្រព្យ​ !!

ចូល​ខែ​ថ្មី វណ្ណ វ​លក្ខណ៍ បញ្ចេញ​សម្រស់ រាងកាយ​ធម្មជាតិ ដើម្បី​ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់​ក្រុម​កន្លង​ជា​បុរសៗ​សម្បូរ​ទ្រព្យ​ !!

​រាជធានី​ភ្នំពេញ : រូបថត​សម្ញែង​ភាព​សិច​ស៊ី​រំលេច​សាច់​ដងខ្លួន ដ៏​សរ​រលើបរលោង មាន​ទាំង​ការបញ្ចេញ​សម្រស់​ដើមទ្រូង ស្ទើរ​លេចចេញ​ចុង​សុដន់ របស់​នាង វណ្ណ វ​លក្ខណ៍ បាន​កំពុង​ក្លាយជា​រឿង​ដ៏​រំជើបរំជួល និង​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ខណៈ​ពាក្យ​និន្ទា​រិះគន់​ជាច្រើន ក៏បាន​កំពុង​បាញ់​ចាក់​ស្រោច​យ៉ាងខ្លាំង ចំពោះ​ទង្វើ​កាន់តែ​គឃ្លើន​របស់​នាង​ដើម្បី​ទាញ​រក​ប្រជាប្រិយភាព​ពេលនេះ​។​


​វណ្ណ វ​លក្ខណ៍ បង្ហាញ​រូបភាព​សិច​ស៊ី​បែប​នោះ​ធ្វើ​ឲ្យ​អ្នក​ក្នុងសង្គម​សិល្បៈ​វាយតម្លៃ ថា​នាង​ជាតា​រា​សិច​ស៊ី​ថ្មី អាច​ប្រជែង​តំណែង​តារា​សិច​ស៊ី​ផ្សេងទៀត​បាន​។ តាមរយៈ​រូបភាព​ប៉ុន្មាន​ឈុត​ដែល​ស្រី​ស្អាត​សម្បុរ​ខ្មៅ​ស្រអែម វណ្ណ វ​លក្ខណ៍ បង្ហាញ​នោះ អាច​សម្គាល់​បាន​ថា​ស្ទើរតែ​គ្មាន​តារា​ស្រី​ថ្មី​រូប​ណា​ហ៊ាន​ថត​ដោះ​សម្លៀកបំពាក់​លែងខ្លួន​ស្ទើរ​អាក្រាត​ទាំងស្រុង​បែប​នោះទេ ។ សម្រស់​ដងខ្លួន​ធម្មជាតិ​របស់​វណ្ណ វ​លក្ខណ៍ គេ​មើលឃើញ​ច្បាស់ លើកលែងតែ​ចំណុច​ពិសេស​ផ្នែក​ខាងលើ និង​ខាងក្រោម​ប៉ុណ្ណោះ ។ ចាត់ទុកថា​តារា​ស្រី​ស្រករ​ក្រោយ វណ្ណ វ​លក្ខណ៍ ពិតជា​ក្លាហាន​ហ៊ាន​បញ្ចេញ​រូបភាព​កន្ត្រាក់​អារម្មណ៍​រោលរាល ព្រឺព្រួច ធ្វើ​ឲ្យ​ប្រុសៗ​មើល​ហើយ​គាប់​ភ្នែក មើល​មិន​ណាយ​។​


​អ្នក​ដែល​បាន​ចូល​កៀក​ថតរូប​តារា​ស្រី វណ្ណ វ​លក្ខណ៍ រូបនោះ​កាលពីពេល ថ្មីៗ​កន្លងមក​និយាយថា នាង​ក្លាហាន​ណាស់​ក្នុងការ​ថតរូប​បញ្ចេញ​ភាព​សិច​ស៊ី​ដ៏​លេចធ្លោ​ទាំងនោះ តែ​នាង​ចាត់ទុកថា ក្នុង​លក្ខណៈ​សិល្បៈ​ប៉ុណ្ណោះ​។ ពេល​ថតរូប វណ្ណ វ​លក្ខណ៍ មិនបាន​ហាម ឬ​មិន​ប្រកែក​ក្នុងការ​បញ្ចេញ​ជា​សាធារណៈ​ទេ នាង​បើក​ចិត្ត​ឲ្យ​មហាជន​បានឃើញ​នៅតាម​សារព័ត៌មាន​។​


​ទោះបីជា​យ៉ាងណាក្តី វណ្ណ វ​លក្ខណ៍ និយាយថា នាង​ហ៊ាន​ថត​សិច​ស៊ី​បែប​នោះ​ពិតជា​មិនអាច​ហាម​មហាជន​រិះគន់​បានទេ ព្រោះ​ជា​រូបភាព​ដែល​សិច​ស៊ី​ខ្លាំង​រហូត​តារា​មួយចំនួន​មិន​ហ៊ាន​ថត​ឡើយ​។ ស្រប​ពេលដែល​ពាក្យរិះគន់​ជាច្រើន កំពុង​ចាក់​ស្រោច​យ៉ាងខ្លាំង​ទៅលើ​តារា​សម្ដែង​រូបនេះ​ដែរ គេ​ក៏​សង្កេតឃើញ​មាន​មជ្ឈដ្ឋាន​មហាជន​ជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម​លើក​ឡើងជា​សំនួ​រថា តើ​ក្រសួង​គួរ​ចំណាត់ការ​បែបណា​ចំពោះ​តារា​ស្រីៗ​ដែល​និយម​ស្លៀកពាក់​សិច​ស៊ី​មិន​ប្រណី​ដៃ​នោះ​?


​ជាមួយនឹង​ការបញ្ចេញ​រូបថត​ដ៏​សិច​ស៊ី​មើលឃើញ​ស្ទើរ​ច្បាស់​ដូច​ថ្ងៃ​បង្ហាញ​ឲ្យ​មហាជន​ឃើញ​ជា​សាធារណៈ​បែរ​នេះ មាន​ទស្សនៈ​ពីរ​ផ្ទុយគ្នា​លើកឡើងថា ចូលចិត្ត​បង្ហាញ​រូបថត​សិច​ស៊ី​ចំហ​ល្វែងលើ ស្ទើរ​អាក្រាតកាយ​នេះ ទី​១-​ទំនងជា​នាង​ចង់​បញ្ចេញ​ឲ្យ​អស់ដៃ ដើម្បី​ដណ្តើម​តំណែង​តារា​សិច​ស៊ី​ប្រចាំ​ប្រទេស​។ ទស្សនៈ​ទី​២-​គេ​និយាយថា តាមរយៈ​រូបថត​សិច​ស៊ី​នេះ​ជា​ចេតនា ដើម្បី​ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់​ក្រុម​កន្លង​ជា​បុរសៗ​សម្បូរ​ទ្រព្យ​។​


​មហាជន​អ្នកគាំទ្រ​ជាច្រើន​បានធ្វើ​ការរិះគន់​ចំៗ ចំពោះ​ទង្វើ​នៃ​ការបញ្ចេញ​ភាព​សិច​ស៊ី​មិន​ប្រណី​ដៃ ដើម្បី​រក​ប្រជាប្រិយភាព​ដោយ​ភ្លេច​គិតពី​ប្រពៃណី ពី​សំណាក់​តារា​ស្រី វណ្ណ វ​លក្ខណ៍ ភាព​សិច​ស៊ី​ជ្រុល​ហួសហេតុ​របស់​នាង​ពេលនេះ​អាច​នាំ​ឲ្យ​ប៉ះពាល់​យ៉ាង ធ្ងន់ធ្ងរ​ដល់​សង្គម និង​វប្បធម៌​ប្រពៃណី ដ៏​ល្អ​ផូរផង់​ព្រោះ​រាល់​ទង្វើ ដែល​នាង​ធ្វើឡើង​ពេលនេះ​នាំ​ឲ្យ​សីលធម៌ នឹង​តម្លៃ​ស្ត្រី​ខ្មែរ មានការ​ធ្លាក់ចុះ​កាន់តែខ្លាំង​ដោយសារ​តែមាន​អ្នកសិល្បៈ​មួយចំនួន​តូច ធ្វើជា​គំរូ​អាក្រក់​សម្រាប់​សង្គម​ខ្មែរ​បែបនេះ​៕

ចូល​ខែ​ថ្មី វណ្ណ វ​លក្ខណ៍ បញ្ចេញ​សម្រស់ រាងកាយ​ធម្មជាតិ ដើម្បី​ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់​ក្រុម​កន្លង​ជា​បុរសៗ​សម្បូរ​ទ្រព្យ​ !! ចូល​ខែ​ថ្មី វណ្ណ វ​លក្ខណ៍ បញ្ចេញ​សម្រស់ រាងកាយ​ធម្មជាតិ ដើម្បី​ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់​ក្រុម​កន្លង​ជា​បុរសៗ​សម្បូរ​ទ្រព្យ​ !! ចូល​ខែ​ថ្មី វណ្ណ វ​លក្ខណ៍ បញ្ចេញ​សម្រស់ រាងកាយ​ធម្មជាតិ ដើម្បី​ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់​ក្រុម​កន្លង​ជា​បុរសៗ​សម្បូរ​ទ្រព្យ​ !!  ចូល​ខែ​ថ្មី វណ្ណ វ​លក្ខណ៍ បញ្ចេញ​សម្រស់ រាងកាយ​ធម្មជាតិ ដើម្បី​ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់​ក្រុម​កន្លង​ជា​បុរសៗ​សម្បូរ​ទ្រព្យ​ !!