កវីល្បីឈ្មោះគង់ ប៊ុនឈឿន ទទួលមរណភាពនៅមន្ទីពេទ្យ ប្រទេស ន័រវេ

រាជធានីភ្នំពេញ ៖ លោក គង្គ ប៊ុនឈឿន ដែលជាកវីនិពន្ធដ៏ល្បីល្បាញបាន ទទួលមរណភាពហើយនៅវេលាម៉ោង៧និង២០នាទីត្រូវនឹងម៉ោង១និង២០នាទី  រសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃអាទិត្យទី១៧ខែមេសា ឆ្នាំ២០១៦ នៅមន្ទីពេទ្យ ប្រទេសន័រវេ។

លោក គង្គ ប៊ុនឈឿន កើតនៅឆ្នាំ១៩៣៩ នៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ ឪពុករបស់ លោកឈ្មោះ គង្គ ឈិន មាន ប្រភពកំណើតនៅឃុំព្រៃល្វា ខេត្តតាកែវ ម្តាយឈ្មោះ ម៉ ភឹង ជាអ្នកឃុំ ព្រែក ហ្លួង ស្រុក សង្កែ ខេត្តបាត់ដំបង ។

កូនប្រសាររបស់ លោកតា គង្គ ប៊ុនឈឿន គឺលោក មុត ថារី បានប្រកាស នៅ លើFacebook យ៉ាងដូច្នេះថា «ក្រុមគ្រួសារខ្ញុំមានទុក្ខជាខ្លាំងដោយ កវីម្ចាស់បទ ស្ទឹងសង្កែ គង់ ប៊ុនឈឿន ដែលជាស្វាមីជាឪពុក ឪពុកក្មេក ជាជីតា បានលា ចេញ ពីពួកយើងខ្ញុំហើយ គឺលាដោយគ្មានពេលនឹងត្រលប់វិញឡើយ នៅវេលា ម៉ោង៧និង២០នាទី ថ្ងៃអាទិត្យទី១៧ មេសា ឆ្នាំ២០១៦ នៅមន្ទីពេទ្យ ប្រទេស Norway។សូមជូនដំណឹងដល់អ៊ំពូមីងបងប្អូនទាំងអស់ ដែលបាន គាំទ្រគាត់»។

កវីល្បីឈ្មោះគង់ ប៊ុនឈឿន ទទួលមរណភាពនៅមន្ទីពេទ្យ ប្រទេស ន័រវេ