តើចង់បានភរិយាធ្វើជា​មេផ្ទះ​ដ៏​ល្អ​មែនអត់ ??

តើចង់បានភរិយាធ្វើជា​មេផ្ទះ​ដ៏​ល្អ​មែនអត់ ??

ស្រី្ត​ទាំងអស់​នៅលើ​ពិភពលោក គេ​តែងតែ​ចង់​ក្លាយទៅជា​មេផ្ទះ​ដ៏​ល្អ​មួយ រូបសម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ឲ្យ​បានល្អ​ដូចជា​បុរស​ដែលជា​មេ​គ្រួសារ​ដែរ​។នៅ ក្នុង​គ្រួសារ​មួយ បើ​មាន​មេផ្ទះ​ដ៏​ ល្អ​មួយរូប​រស់នៅ​ជាមួយ​នោះ​គ្រួសារ​នោះ​ប្រាកដជា​ទទួលបាន​នូវ​សុភមង្គល​ជាក់​ជាពុំខាន​។​

​មេផ្ទះ​មកពី​ពាក្យ​ថា «​មេ​+​ផ្ទះ​»​។ មេ មានន័យថា “​ភាព​ធំ ភាព​សំខាន់ ភាព ល្អ ជាងគេ​”​។ ផ្ទះ គឺជា​កន្លែង​ដែល​យើង​សម្រាប់​រស់នៅ​។ ម្យ៉ាងវិញទៀត​បើ​យើង​ប្រៀបធៀប​ពាក្យ​ថា ​មេ​ទៅក្នុង​ការ​រដ្ឋ​មន្ត្រីរាជកា​រ និង​តាម​អង្គការ​ក្រុមហ៊ុន​នានា​វិញ គឺ​គេ​សម្ដៅ​ពាក្យ​មេ នេះ​ថា​ជា អ្នកធំ​បំផុត ជា​អ្នកដឹកនាំ​ឲ្យ​គេ​គោត​ព​តាម​និង​ធ្វើតាម​។​

​អាស្រ័យ​ហេតុ​ខាងលើនេះ យើង​ជា​ស្ត្រី​មួយរូប​ដែល​រស់នៅ​ក្នុងសង្គម​ត្រូវតែ​ធ្វើខ្លួន​អោយ​ក្លាយជា​ទៅជា​មេផ្ទះ​ដ៏​ល្អ​មួយរូប​។ ដើម្បី​ធ្វើជា​មេផ្ទះ​ដ៏​ល្អ​មួយរូប​សម្រាប់​គ្រួសារ គឺមាន​ដូចខាងក្រោម ៖

១-​ធ្វើខ្លួន​ជា​ស្ត្រី​គ្រប់​លក្ខិណា​ ២-​មិនចេះ​ចាក់ចុច​គេ​ ៣-​មិន​និយាយដើម​គេ​

 ៤-​មិន​យក​រឿង​ដាក់ខ្លួន​ ៥-​ធ្វើជា​មនុស្ស​ដែល​ចេះ​គិតពិចារណា​ខ្ពស់​

 ៦-​មិនចេះ​ជឿ​ពាក្យ​ច​ចាម​រាម​៧-​ត្រូវជា​មនុស្ស​ធ្វើ​អត្តចរិត​សុភាពរាបសារ (​មិន​កាច​ពេក​)

៨-​ជា​មនុស្ស​ចេះដឹង​ខុសត្រូវ​៩-​ជាពិសេស​ជាម​នុស្ស​ដែល​ចេះ​យកចិត្តទុក ដាក់​ គ្រប់​កិច្ចការ​ទាំងអស់​

 ១០-​ជា​មនុស្ស​ដែលមាន​ទំនួល​ខុស​ត្រួវ​ ១១-​ជា​មនុស្ស​ឧស្សា​ព្យាយាម​

 ១២-​ជា​មនុស្ស​អត់ធ្មត់

​១៣-​លើសពីនេះទៅទៀត​ជាម​នុស្ស​ដែល​ចេះ​យល់​ពី​ចិត្ត​អ្នកដទៃនិង​អ្នក​នៅរស់​នៅ​ជាមួយ (​ស្វាមី​)

 ១៤-​ចេះ​ធ្វើ​ម្ហូប​គ្រប់​ប្រភេទ​

១៥-​ចេះ​មើលថែ​រទាំ​កូន និង​អ្នក​ដែល​រស់នៅ​ជាមួយ​

 ១៦-​ចេះដឹង​ពី​ពេលវេលា(កំណត់ពេល​បានច្បាស់លាស់​)

១៧-​ចេះ​យកចិត្ត​ស្វាមី​  ១៨-​ចេះ​រៀបចំ​ទុកដាក់​

 ១៩-​នៅពេល​ស្វាមី​មកពី​ធ្វើ​ការចេះ​ញញឹម​ដាក់​រួសរាយ​មាន​សម្តី​ពិ​រោះ​

 ២០-​ចេះ​បង្កើត​ការប្រជុំ​នៅក្នុង​គ្រួសារ​ម្តង ឬ​ពីរដង​នៅក្នុង​មួយ​សប្តាហ៍​

 ២១-​ចេះ​ពិភាក្សា​   ២២-​មិនដែល​បរាជ័យ​

 ២៣-​ចេះ​ណែនាំ ប្រាប់​ពីអ្វី​ដែល​កូន​ធ្វើ​ខុស​ដោយ​មិន​ប្រើពាក្យ​សម្តី​មិនល្អ ដូច្នេះហើយ​ក្នុងនាម​ជា​ស្ត្រី​មេផ្ទះ​មួយរូប​ត្រូវតែ​ខំ​ហ្វិ​ក​ហាត់​បន្ថែម​ឲ្យ​ល្អ ដើម្បី​កុំ​ឲ្យ​មានការ​រិះគន់​ពី​បុរស​ជា​ស្វាមី​ខិតខំ​ធ្វើខ្លួន​ឲ្យ​ល្អជាពិសេស​ជាង នេះ ទៅទៀត មេផ្ទះ​សំខាន់បំផុត​នោះ​គឺ ចេះ​វិជ្ជា​ធ្វើ​ម្ហូប​គ្រប់​ប្រភេទ​។​

​បើកាលណា​គ្រួសារ​មួយ​មាន​ស្ត្រី​ដែលជា​មេផ្ទះ​ដ៏​ល្អ​គ្រួសារ​នោះ​នឹង​ទទួលបាន សុភមង្គល ភាព​រីកចម្រើន មិន​មានការ​នឿយណាយ​សុខ​

តើចង់បានភរិយាធ្វើជា​មេផ្ទះ​ដ៏​ល្អ​មែនអត់ ?? តើចង់បានភរិយាធ្វើជា​មេផ្ទះ​ដ៏​ល្អ​មែនអត់ ??