រថយន្តក្រុងជីអេសធី បុកជាមួយរថយន្តស្ទួច ស្លាប់-រងរបួសធ្ងន់ និងស្រាល ជាង៤០នាក់

ខេត្តបាត់ដំបង  ៖ កាលពីម៉ោងជាង៣រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នៅ ត្រង់ចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ជិតព្រំប្រទល់ស្រុកសង្កែ ខេត្ត បាត់ដំបងគ្រោះថ្នាក់ចរាចរណ៍ដ៍គួរឲ្យរន្ធត់រវាងរថយន្តក្រុងដឹកអ្នកដំណើរជីអេសធី បុកជាមួយរថយន្តស្ទួចបើកបញ្ច្រាសទិសគ្នានិងរថយន្តរួញចូលគ្នាគាបជាប់មនុស្ស នៅក្នុងរថយន្តចំនួន៤២នាក់ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ៨នាក់ និងអ្នករង របួសធ្ងន់ និងស្រាល ចំនួន៣៤នាក់។

មន្ត្រីប៉ូលីសបានអោយដឹងថា តាមតួលេខបឋម មានមនុស្សស្លាប់ ចំនួន៨នាក់ ដោយក្នុងនោះមានស្ត្រី១នាក់និងព្រះសង្ឃមួយអង្គ និងមានអ្នករងរបួសចំនួន៣៤ នាក់។ សម្រាប់គ្រោះថ្នាក់ចរាចរណ៍ខាងលើ កម្លាំងសមត្ថកិច្ចជាច្រើននាក់ និង ប្រជាពលរដ្ឋនៅតំបន់នោះបានចេញទៅជួយអន្តរាគមន៍ហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកយក ទៅកាន់មន្ទីរពេទ្យជាបន្តបន្ទាប់ ដើម្បីជួយសង្គ្រោះ៕

រថយន្តក្រុងជីអេសធី បុកជាមួយរថយន្តស្ទួច ស្លាប់-រងរបួសធ្ងន់ និងស្រាល ជាង៤០នាក់ រថយន្តក្រុងជីអេសធី បុកជាមួយរថយន្តស្ទួច ស្លាប់-រងរបួសធ្ងន់ និងស្រាល ជាង៤០នាក់ រថយន្តក្រុងជីអេសធី បុកជាមួយរថយន្តស្ទួច ស្លាប់-រងរបួសធ្ងន់ និងស្រាល ជាង៤០នាក់