ដាច់ក្បាលផ្លោងជិត៣០ម៉ែត្រ ខណះជិះម៉ូតូលឿនស្លេវ បុក និងរថយន្តចតស្ងៀម

ខេត្តកំពង់ស្ពឺ ៖ ​កាលពីវេលាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ នៅលើផ្លូវ ត្រង់ភូមិព្រះស្រែឃុំព្រះស្រែស្រុកឧត្តុង្គខេត្តកំពង់ស្ពឺបុរសម្នាក់ស្លាប់គួរឲ្យសង្វេគ ណាស់ខណះជិះម៉ូតូសណ្តោងរឺម៉ក បើកលឿនដូចហោះទៅបុក និងរថយន្តដឹក ប្រេងបានដាច់ក្បាលផ្លោងចេញពីខ្លួនជិត៣០ម៉ែត្រដោយសារជិះម៉ូតូសណ្តោង រឺម៉កកទៅបុក និងរថយ​ន្ត ដឹកប្រេងដែលឈប់ស្ងៀម​នៅលើផ្លូវត្រង់ភូមិព្រះស្រែ ឃុំព្រះស្រែ ​ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ នាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ​។​

មន្រ្តីប៉ូលីសមូលដ្ឋានបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ដែល ជាជនរងគ្រោះ បានបើកម៉ូតូឌ្រឹមសង់ ដែលមានសណ្តោងរ៉មកផងនោះ បើក លឿន ដូចហោះទៅបុកពីក្រោយ រថយន្តដឹកប្រេងមួយគ្រឿង ដែលឈប់ស្ងៀម លើផ្លូវ ដោយដាក់ចំណាំងផ្លាតត្រឹមត្រូវ បណ្តាលឲ្យបុរសដែលបើករ៉ឺម៉ក នោះ ដាច់ក្បាលផ្លោងចេញពីខ្លួនជិត៣០ម៉ែត្រស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែ ម្តង។

ក្រោយកើតហេតុសពត្រូវបានសាច់ញាតិរៀបចំដឹកយកទៅធ្វើបុណ្តាមប្រពៃណី​ រឺឯវត្ថុតាំងទាំង២ ត្រូវបានសមត្ថកិច្ចស្រុកឧត្តុង្គ​ យកទៅរក្សាទុកនៅអធិកាដ្ឋាន នគរបាលស្រុក ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ​៕​

ដាច់ក្បាលផ្លោងជិត៣០ម៉ែត្រ ខណះជិះម៉ូតូលឿនស្លេវ បុក និងរថយន្តចតស្ងៀម

ដាច់ក្បាលផ្លោងជិត៣០ម៉ែត្រ ខណះជិះម៉ូតូលឿនស្លេវ បុក និងរថយន្តចតស្ងៀម