ក្រឡាប់រថយន្តដឹកកម្មករ រងរបួសធ្ងន់ និងស្រាល៧០នាក់ នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ សេចក្តីរាយការណ៍ពីខេត្តកំពង់ស្ពឺ កាលពីវេលា៦កន្លះព្រឹកថ្ងៃទី២៧ ខែមេសានេះស្ថិតលើផ្លូវជាតិលេខ៤៤ចន្លោះគីឡូម៉ែត្រលេខ១២៥និង១២៦ចំណុច ភូមិចំការដូង ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ រថយន្តដឹកកម្មករមួយគ្រឿង បានក្រឡាប់ដោយបណ្តាលឲ្យមានកម្មករ៧០នាក់ រងរបួសធ្ងន់ និងស្រាល ។

នៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តដឹកកម្មករ ម៉ាក Hyundai ស្លាកលេខ ភ្នំពេញ2AG-907បើកមកដល់ចំណុចខាងលើក៏ក្រឡាប់មានរបួសកម្មកររោងចក្រ ចំការស្វាយចំនួន៧០នាក់។ អ្នករបួសធ្ងន់ប៉ុន្មាន និងស្រាលសមត្ថកិច្ច គឺ កំពុង បញ្ជូនទៅមន្ទីរពេទ្យ៕

ក្រឡាប់រថយន្តដឹកកម្មករ រងរបួសធ្ងន់ និងស្រាល៧០នាក់ នៅខេត្តកំពង់ស្ពឺ ក្រឡាប់រថយន្តដឹកកម្មករ រងរបួសធ្ងន់ និងស្រាល៧០នាក់ នៅខេត្តកំពង់ស្ពឺ