ឈ្មោះ ឡាំ វង កូនប្រុសតំណាងរាស្ត្រខេត្តរតនគិរី ដឹកជញ្ជូនឈើប្រណីតយ៉ាងដុះស្លែ ទោះ បង្ក្រាបបានហើយក៏មិនហ៊ានប៉ះពាល់

ខេត្តរតនគិរី : រថយន្ត​ធុន​ត្រា ដឹកឈើ​ប្រណីត​ពេញ ជា​របស់លោក ឡាំ វង់ ត្រូវ បានគេ​ស្គាល់​ថា ជា​កូន​តំណាងរាស្ត្រ​ក្នុង​ខេត្តរតនគិរី ត្រូវបាន​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូរ​ជុំ ធ្វើការ​បង្ក្រាបបាន​កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃត្រង់​ទី​២៦ ខែមេសា ខណៈ​កំពុងធ្វើដំណើរ លើផ្លូវ​ជាតិ​លេខ​៧៨A ត្រង់ចំណុច​ភូមិ​កាឡៃ​៣ ឃុំ​កាឡៃ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ប្រុង​នាំចេញ​ទៅកាន់ ប្រទេស​វៀតណាម ប៉ុន្តែ​មន្ត្រី​ជំនាញ​ហាក់ ដូចជា​មិនសូវ​ហ៊ាន​ចាត់ការ ក៏​ព្រោះតែ​ម្ចាស់​រថយន្ត​ជា​កូន​អ្នក តំណាងរាស្ត្រ​ម្នាក់ នៅក្នុង​ខេត្តរតនគិរី​នេះ​។​

ឈ្មោះ ឡាំ វង កូនប្រុសតំណាងរាស្ត្រខេត្តរតនគិរី ដឹកជញ្ជូនឈើប្រណីតយ៉ាងដុះស្លែ ទោះ បង្ក្រាបបានហើយក៏មិនហ៊ានប៉ះពាល់

​ករណីនេះ​ទំនង​មើលទៅ​មានការ​អន្តរាគមន៍ ខ្វែងដៃខ្វែងជើង សូម្បីតែ​ម្ចាស់​បទ ល្មើស សមត្ថកិច្ច​មិន​ហ៊ាន​ឃាត់ខ្លួន​ថែមទាំង​យក​សោ​រថយន្ត​នោះ ទៅជា​មួយ​ផង ហាក់បីដូច​ពុំ​ខ្លាច​ច្បាប់​ទាល់តែសោះ​។​

​ប្រភពព័ត៌មាន​ច្បាស់ការ​មួយ​បាន​បញ្ជាក់ថា ម្ចាស់​រថយន្ត​ដែល​គេ​ស្គាល់​ថា ជា កូនប្រុសលោក ប៊ូ ឡាំ តំណាងរាស្ត្រខេត្តរតនគិរីឈ្មោះ ឡាំ វង់ បើករថយន្ត​ម៉ាក​ធុន​ត្រា ពណ៌​ទឹកប្រាក់ អត់​ស្លាក​លេខ និង​លួចលាក់​ដឹកឈើ​ប្រណីត​ខុសច្បាប់ ដោយ​សកម្មភាព​ដឹក​ចេញពី​ស្រុក​វ៉ើ​ន​សៃ តាម​ច្រកទ្វារ​អន្តរជាតិ​អូយ៉ាដាវ​ឆ្ពោះទៅ​លក់​នៅ​ប្រទេស​វៀតណាម​៕

ឈ្មោះ ឡាំ វង កូនប្រុសតំណាងរាស្ត្រខេត្តរតនគិរី ដឹកជញ្ជូនឈើប្រណីតយ៉ាងដុះស្លែ ទោះ បង្ក្រាបបានហើយក៏មិនហ៊ានប៉ះពាល់