លោកសក្តិ៥ឈ្មោះ យី សំអូន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវប្រជាពលរដ្ឋប្ដឹង ពីបទឆបោកទៅសាលាដំបូងខេត្តកំពង់ធំ

លោកសក្តិ៥ឈ្មោះ យី សំអូន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវប្រជាពលរដ្ឋប្ដឹង ពីបទឆបោកទៅសាលាដំបូងខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋ​ប្រមាណ​៦​នាក់ ដែលជា​តំណាង​ម្ចាស់​ដីស្រែបាន ដាក់ពាក្យបណ្តឹង​ទៅ​សាលាដំបូង​ខេត្តកំពង់ធំ ប្តឹង​លោក​វរសេនីយ៍ឯក យី សំ​អូន មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដែល រស់នៅ​ភូមិ​ស្លា​កែ​ត សង្កាត់ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែនខេត្តកំពង់ធំ ពីបទ​ឆបោក​លុយ​២៧​ម៉ឺន​ដុល្លារ​។​

ក្នុង​ពាក្យបណ្តឹង​បាន រៀបរាប់ថា កាលពីដើមឆ្នាំ​២០១៥ លោក យី សំ​អូន ជា​អ្នកទទួល​រៀបចំ​ទិញ​ដី ហើយ​បាន​ឲ្យ​ក្រុម​តំណាង​ប្រជាពលរដ្ឋ ដើរ​ប្រមូល​ទិញ​ដីស្រែ និង​ចម្ការ​ឲ្យ​លោក យី សំ​អូន ដី​នៅ​ចំណុច​ភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង មាន​ចំនួន ៧០,៤៤​ហិកតា​ស្មើនឹង ១៦២,០១២​ដុល្លារ ដី​នៅ​ចំណុច​ស្ទឹង​ស្ទោង ក្រោម​ទំនប់​ប៉ុលពត​៧៧៥​ហិកតា ស្ថិតនៅក្នុង​ឃុំ​ប្រឡាយ ស្មើនឹង​ទឹកប្រាក់​៤៩២,១២៥​ដុល្លារ និង​ដី​មួយកន្លែង​ទៀត​ស្ថិតនៅ​ខាងលើ​ទំនប់​ប៉ុលពត​ចំនួន ៣៧៩​ហិកតា ស្មើនឹង​២៤០,៦៧៣​ដុល្លារ សរុប​ចំនួន​ទាំងអស់​គឺ ១២២៤​ហិកតា ស្មើនឹង​ទឹកប្រាក់ ៨៩៤,៨១០​ដុល្លារ ក្នុង​ចំនួន​ទឹកប្រាក់​ទាំងនេះ លោក​យី សំ​អូន បានប្រគល់​លុយ​ជា​បន្តបន្ទាប់​សរុប​បានត្រឹមតែ ៦១៥,០២៣​ដុល្លារ ហើយ​គាត់​នៅ​ជំពាក់​សរុប ២៧៩,៧៨៧​ដុល្លារ ដោយ​មិនទាន់​សង​នោះទេ​។​

លុះ​នៅ​ថ្ងៃទី ២២​ខែមករា ឆ្នាំ ២០១៦​នេះ លោក យី សំ​អូន បាន​យក​បញ្ជី​មក​បូក​ទូទាត់​ជាមួយ​ក្រុម​យើងខ្ញុំ ហើយ​បាន​ទទួលស្គាល់ថា លោក​នៅ​ជំពាក់​២៧៩,៧៨៧​ដុល្លារ ថែមទាំង​បាន​ផ្តិតមេដៃ ដោយមាន​ការចូលរួម​ជាច្រើន​នាក់​ផង នៅ​កែង​គោល​ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ ចំពោះ​ការដាក់​ពាក្យបណ្តឹង​នេះ​សុំ​ឲ្យ​ស្ថាប័ន​តុលា​ការជួយ​ចាត់ការ​ឲ្យ មាន​ការសង​ប្រាក់​ចំនួន​ដែល​នៅសល់​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​ចោទប្រកាន់​នេះ យើង​ពុំ​អាចធ្វើ​ការទំនាក់ទំនង លោក​វរសេនីយ៍ឯក យី សំ​អូន មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​បានទេ ដោយសារ​ខ​ល​ចូល​ជាច្រើនលើក ពុំមាន​អ្នកទទួល តែ​យោងតាម​ប្រភព ដែល​លោក​បាន​ផ្តល់ព័ត៌មាន​ឲ្យ​ស្ថាប័ន​ព័ត៌មាន​មួយ បានបញ្ជាក់​ថា​នេះ​ជា​រឿង​មិន​ពិត​ទេ គឺមាន​គេ​រៀបចំ​ធ្វើបាប​គាត់ ថែមទាំង​មាន​ពាក្យ​ថាបើ​ប្តឹង​លោក​គឺ​ត្រូវ​ប្តឹង​ដៃគូ​របស់លោក​ផង ហើយ​លោក​ពុំបាន​ជំពាក់​អ្នកណា​ទេ គឺ​ម្ចាស់​ដី​អ្នកវិនិយោគ​ទេ ដែល​ជំពាក់​លោក ជាង​១០​ម៉ឺន​ដុល្លារ​នោះ​។​

តាម​ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ដី ដើម​បំណុល បាន​បញ្ជាក់ថា ក្រោយពី​ក្រុម​ពួកលោក បានដាក់​ពាក្យបណ្តឹង​នោះ គឺ​ត្រូវបាន​លោក​ យី សំ​អូន គំរាមថា បើ​ហ៊ាន​ប្តឹង​ចាប់​ខ្ញុំ​ដាក់គុក ទាល់តែ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ឈប់​ធ្វើ​មេ​អាវុធហត្ថ ហើយ​លោក អ៊ុត សំអន ឈប់​ធ្វើ​អភិបាលខេត្ត​កំពង់ធំ​។ ទោះជា​យ៉ាងណា​នោះ អ្នកព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​លោក យី សំ​អូន បាន​នោះទេ​៕

លោកសក្តិ៥ឈ្មោះ យី សំអូន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវប្រជាពលរដ្ឋប្ដឹង ពីបទឆបោកទៅសាលាដំបូងខេត្តកំពង់ធំ លោកសក្តិ៥ឈ្មោះ យី សំអូន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវប្រជាពលរដ្ឋប្ដឹង ពីបទឆបោកទៅសាលាដំបូងខេត្តកំពង់ធំ លោកសក្តិ៥ឈ្មោះ យី សំអូន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវប្រជាពលរដ្ឋប្ដឹង ពីបទឆបោកទៅសាលាដំបូងខេត្តកំពង់ធំ