ចោរលួចថ្នាំពេទ្យ នៅមន្ទីរពេទ្យខេត្ត ឈ្មោះ លុយ ទី កូនប្រសាលោក ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី ត្រូវតុលាការឃុំខ្លួនពីបទលួចថ្នាំពេទ្យ ក្នុងឃ្លាំងមន្ទីរពេទ្យ ខេត្តរតនគិរី

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា នៅរសៀលថ្ងៃទី២៨ មេសា ឆ្នាំ២០១៦នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តរតនគិរីបានសម្រេចឃុំខ្លួន ឈ្មោះ លុយ ទី ម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» គឺជាអ្នកមានស្តុកស្តុម្ភជិះ រថយន្តសេរីទំនើប Lexus-570 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2I-7376 មានទី តាំងកណ្តាលក្រុងបានលុងកូនប្រសាលោក ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សា ខេត្តរតនគិរី និងបក្ខពួកឈ្មោះ ហេង រតនា អ្នកកាន់ឃ្លាំងឱសថ ពីបទលួចថ្នាំ ពេទ្យជាច្រើនប្រអប់តម្លៃរាប់ម៉ឺនដុល្លារក្នុងឃ្លាំងមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី។

សេចក្តីរាយការណ៍ បានអោយដឹងបន្តថា មុននឹងឈានដល់ការឃាត់ខ្លួនជន២ នាក់នោះ​ ដោយសារតែមានពាក្យបណ្តឹង ពីខាងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ចូលទៅមន្ត្រីនគរបាលជំនាញនៃស្នងការនគរបាលខេត្តរតនគិរីលុះដល់ព្រលប់ ថ្ងៃទី២៦ខែមេសាឆ្នាំ២០១៦ក្រោយពីធ្វើការស្រាវជ្រាវតាមជំនាញរួចមកក៏ឈាន ទៅដល់ការឃាត់ខ្លួនតែម្តង។

ចំណែកឯមន្ត្រីនគរបាលជំនាញ នៃស្នងការខេត្តរតនគិរី បង្ហើបអោយដឹងថា​ សំណុំរឿងខាងលើនេះ បានបញ្ជូនដល់ដៃតុលាការហើយ។រហូតមកដល់ វេលា ម៉ោង៣និង៣០នាទីរសៀលទី២៨ខែមេសា ជនសង្ស័យទាំង២នាក់ឈ្មោះ លុយ ទីម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» គឺជាអ្នកមានស្តុកស្តុម្ក ជាកូនប្រសាលោក ស៊ឹម សនឡៃ សមាជិក ក្រុមប្រឹក្សាខេត្តរតនគិរី ជាចោរលួចថ្នាំពេទ្យ ជាច្រើន ប្រអប់តម្លៃរាប់ម៉ឺនដុល្លារក្នុងឃ្លាំងមន្ទីរពេទ្យបង្អែកខេត្តរតនគិរីនិងបក្ខពួកឈ្មោះ ហេង រតនាភ ត្រូវបានតុលាកាខេត្តរតនគិរីបញ្ជូនខ្លួន ទៅដាក់គុកនៅពន្ធនាគារ ភ្នំស្វាយ ខេត្តរតនគិរី៕

ចោរលួចថ្នាំពេទ្យ នៅមន្ទីរពេទ្យខេត្ត ឈ្មោះ លុយ ទី កូនប្រសាលោក ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី ត្រូវតុលាការឃុំខ្លួនពីបទលួចថ្នាំពេទ្យ ក្នុងឃ្លាំងមន្ទីរពេទ្យ ខេត្តរតនគិរី ចោរលួចថ្នាំពេទ្យ នៅមន្ទីរពេទ្យខេត្ត ឈ្មោះ លុយ ទី កូនប្រសាលោក ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី ត្រូវតុលាការឃុំខ្លួនពីបទលួចថ្នាំពេទ្យ ក្នុងឃ្លាំងមន្ទីរពេទ្យ ខេត្តរតនគិរី ចោរលួចថ្នាំពេទ្យ នៅមន្ទីរពេទ្យខេត្ត ឈ្មោះ លុយ ទី កូនប្រសាលោក ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី ត្រូវតុលាការឃុំខ្លួនពីបទលួចថ្នាំពេទ្យ ក្នុងឃ្លាំងមន្ទីរពេទ្យ ខេត្តរតនគិរី ចោរលួចថ្នាំពេទ្យ នៅមន្ទីរពេទ្យខេត្ត ឈ្មោះ លុយ ទី កូនប្រសាលោក ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី ត្រូវតុលាការឃុំខ្លួនពីបទលួចថ្នាំពេទ្យ ក្នុងឃ្លាំងមន្ទីរពេទ្យ ខេត្តរតនគិរី