Vic Chou​សមាជិកក្រុម​ F4​ នឹង​ក្លាយទៅ​ឳពុក​គេ​ក្នុងពេល​ឆាប់ៗ​ហើយ ​

សមាជិ​ក្រុម ​F4 ​លោក ​Vic  Chou​ ត្រូវ​បាន​អ្នក​គ្រប់គ្រង​របស់​គាត់​រាយការណ៍​ថា  ​ភរិយា​របស់​គាត់ ​ដែល​ជា​តារាសម្តែង​គឺ​នាង​ Ree Yun ​ ដែល​ជា​ភរិយា ​របស់​តារា​ប្រុសស​មាជិកក្រុម ​F4​នោះ​គឺ​នាងមាន​ផ្ទៃ​ពោះ បី​ខែ​ទៅ​ហើយ​។​តារា​​​ប្រុស​តៃវ៉ាន់​លោក ​Vic Chou ​នឹង​ក្លាយ​ទៅជា​ឳពុក​គេដំ​បូង​បង្អស់ក្នុង ​ចំណោម សមាជិក្រុម​F4។​ ការរំ​ពឹងទុក​ គឺ​ដូច​ក្តី​បំណង ដោយសារ​តែ​អ្នកគ្រប់គ្រង​ផ្ទាល់ ​បាន​ប្រាប់​ថា ភរិយា​តារា​ប្រុ​សតៃវ៉ាន់នេះ ពិត​ជាមាន​ផ្ទៃពោះ បី​ខែ​ពិតប្រាកដមែន ។ 
Vic Chou​សមាជិកក្រុម​ F4​ នឹង​ក្លាយទៅ​ឳពុក​គេ​ក្នុងពេល​ឆាប់ៗ​ហើយ ​
ឆ្នាំនេះតារាប្រុសរូបនេះ មានអាយុ៣៤ រីឯភរិយារបស់គេមានអាយុ ២៩ឆ្នាំ ជាតារាសម្តែង ដែលពួកគេទាំងពីរបានជួបគ្នាតាំងពី២០០៩មកម្លេះ។ទំនាក់​ទំនង​របស់​ពួកគេទាំងពីរត្រូវបានបង្ហាញជាសាធារណះ នៅក្នុងឆ្នាំ២០១៣  រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៥ពួកគេទាំងពីរក៏បានចុះឈ្មោះ ដើម្បី​រៀប​អាពាហ៍​ពិពាហ៍​តែ​ម្ត​ង។​
Vic Chou​សមាជិកក្រុម​ F4​ នឹង​ក្លាយទៅ​ឳពុក​គេ​ក្នុងពេល​ឆាប់ៗ​ហើយ ​
សូមជំរាបជូនទៅអ្នកគាំទ្រផងដែរថា Vic Chou ជាសមាជិកទីពីរនៅក្នុងក្រុម F4 ដែល បានរៀបការ ក្នុងចំណោមសមាជិកទាំងបួន នៅក្នុងក្រុម ហើយ​តារា​ប្រុស​រូប​នេះ​នឹង​ក្លាយ​ជា ​ឳពុកគេដំបូងបង្អស់ក្នុងចំណោមតារាប្រុសទាំងបួននៅក្នុងក្រុម មាន​មនុស្ស​ជា​ច្រើន​បាន ​អបអរសាទរចំពោះដំណឹងនេះ៕

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.jaynestars.com