លី​តៅហ៊ួ​បង្ហាញ​នូវ​អាថ៌កំបាំង​នៃ​ភាព​ក្មេង​ជាង​វ័យ​របស់​គាត់​

កំពូល​តួ​ឯក​ប្រុស​ហុងកុង ​លី​តៅហ៊ួ ​ដែល​ជា​តារា​ជើង​ចាស់​នោះ ​បាន​បង្ហាញ​ស្ងាត់​ៗនូវ​ក្រោយ​មុខ​ បែប​យុវវ័យ​របស់​គាត់ ​ដែល​គាត់​តែង​តែ​ទម្លាប់​ក្នុង​ការ​បរិភោគ​នូវ​ប្រភេទ​អាហា​រ​ដែ​ល​ធ្វើ​ឱ្យ​មាន​សុខភាព​ល្អ។​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ មាន​មិត្ត​រួម​ហាត់​កីឡា​របស់​គាត់ ​បាន​បង្ហាញ​នូវ​រូបភាព​​នៃ​ការ​ហាត់​ប្រាណ ​រយះ​ពេល​៣០​ឆ្នាំ​មក​ហើយ​ ដែល​កំពូល​តួ​ឯង​ប្រុស​ហុង​កុង​ទម្លាប់​នៅ​ក្នុង​ការ​ហាត់​ប្រាណ​។ ទោះ​បី​ជា​ការងារ​ រ​វល់​យ៉ាង​ណា​ក៏​ដោយ​ តែ​កំពូល​តួ​ឯក​ប្រុស​រូប​នេះ​ នៅ​តែ​ចំណាយ​ពេល​នៅ​ក្នុង​ការ​ហាត់​ប្រាណ​ ដូច​នេះ​ហើយ ​ទើប​ធ្វើ​ឱ្យ​ស្បែក​ និង​ផ្ទៃ​មុខ​របស់​គាត់​នៅ​តែ​ក្មេង​ជាង​វ័យ​ ឆ្នាំ​នេះ​តារា​ប្រុស​រូប​នេះ​ មាន​វ័យ​៥៥​ឆ្នាំ​ហើយ​ តែ​រូ​ប​សម្រស់​គាត់​នៅ​ក្មេង​ សាច់​របស់​គាត់​នៅ​ហាប់ណែន​ ដូច​យុវវ័យ​អីចឹង។​ ចូល​រួម​នៅ​ក្នុង​កម្មវិធី​ វិទ្យុ​ មួយ​​លី​តៅហ៊ួ ​ដែល​មាន​ឈ្មោះ​ពិត​ថា ​Andy Lau​ បាន​ប្រាប់​ពី​គន្លឹះ ដែល​ធ្វើ​ឱ្យ​សម្រស់​ក្មេង​ជាង​វ័យ​។សួរ​ដោយ​ពិធីករ លោក ​William Lam អំពី​រ​បៀប​លក្ខណះ​ ពិសេស ​ដែល​ធ្វើ​ឱ្យ​​គាត់ ​រ​ក្សា​បាន​នូវ​ភាព​យុវវ័យ​នោះ ​បើ​ទោះ​បី​ជា​គាត់​ មាន​ការងារ​មមាញឹក​យ៉ាងណា​ក៏ដោយ​ ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ​ លី​តៅហ៊ួ​ និយាយ​ដល់​ការ​ទទួល​ទាន​គឺ​មិន​ ត្រូវ​ឱ្យ​ច្រើន​ហួស​នោះ​ទេ។ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ Andy Lau ​លោក​បាន​សង្កត់​ធ្ងន់​ទៅ​លើ ​ការ​បរិភោគ​ នៅ​តែ​មាន​សារៈ​សំខាន់​ បំផុត​ចំពោះ​ការ​ថែរក្សា​នូវ​សុភាព​ឱ្យ​រឹ​ង​មាំ​ និង​ក្មេង​ជាង​វ័យ​។ ដោយ​គាត់​និង​ប្រពន្ធ​របស់​គាត់​ Carol Chu​គឺ​ជា​អ្នក ​បួស​ដូច​នេះ​ហើយ ​របប​នៃ​ការ​ទទួលទាន​របស់​ពួក​គេ​ទាំង​ពីរ ​ភាគ​ច្រើន​ គឺ​ការ​ទទួល​ទាន​ពពួក​បន្លែ ​ផ្លែ​ឈើ  ​ដោយ​កម្រ​នឹង​ទទួល​ទាន​សាច់​សត្វ​ណាស់​ ក្នុង​នោះ​គាត់​បាន​បង្ហាញ​ថា៖​«របប​អាហារ​ត្រូវ​តែ​ប្រាកដ​ថា ​មាន​លំនឹង​អាហារ​រូ​បបត្ថម្ភ ​នេះ​ទើប​ធ្វើ​ឱ្យ​យើ់ង ​មាន​សុខភាព​ល្អ»​។ ​ចុង​ក្រោយ Andy Lau ​បាន​បញ្ជាក់​នៅ​ពេល​ដែល​លោក ​ត្រូវ​បាន​គេ​សម្ភាសន៍​នោះ ​ដោយ​រំលឹក​អ្នក​ស្តាប់​ មិន​ឱ្យ​បរិភោគ​ជាតិ​ផ្អែម​ កាលណា​ចូល​ចិត្ត​ទម្លាប់​ទទួល​ទាន​ស្ករ​ច្រើន​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ មើល​ទៅ​ចាស់​មុន​អាយុ​៕
លី​តៅហ៊ួ​បង្ហាញ​នូវ​អាថ៌កំបាំង​នៃ​ភាព​ក្មេង​ជាង​វ័យ​របស់​គាត់​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.jaynestars.com