សញ្ញា ​៨យ៉ាង​បញ្ជាក់ថា ​ខ្លួន​ប្រាណ​អ្នកខ្វះ​រឿង​ស្នេហា

សកម្មភាព​រួមភេទ​បាន​ប៉ះពាល់​ដល់​ទាំងអារម្មណ៍​ និងខ្លួន​ប្រាណ ​ហើយ​ជួនកាល ​យើង​គ្មាន​អារម្មណ៍​នឹងវា​ផងដែរ។

ក្តីសុខនឹងឈានដល់ចំណុចកំពូល នៅពេលស្នេហានាំយកអត្ថប្រយោជន៍​សំខាន់​ចំពោះ​សុខភាព ​និងសុភមង្គល​ក្នុងជីវិត។

 

សញ្ញា ​៨យ៉ាង​បញ្ជាក់ថា ​ខ្លួន​ប្រាណ​អ្នកខ្វះ​រឿង​ស្នេហា
ដោយសារការសម្តែងអារម្មណ៍ចេញរបស់មនុស្សមានហេតុផលផ្សេងៗគ្នាច្រើន ​មាន​មនុស្ស​មួយ​ចំនួន​ព្យាយាម​បង្ខាំង​អារម្មណ៍​ ចំណង់​តណ្ហា​ ប៉ុន្តែ​ក៏មាន​មនុស្ស​លើក​តម្កើង​ការបង្កាត់​ភ្លើង​ស្នេហ៍​ដែរ។

នៅពេលគ្មានបទពិសោធន៍នឹងរឿងលើគ្រែ មិនស្វែងរកក្តីសុខ ហើយពេល​ខ្លះមាន​ការរារាំង ​បង្ខាំង​ នោះ​​វាធ្វើ​ឲ្យរាង​កាយ​ប្រឈមមុខ​នឹងបញ្ហា​ដូចជា៖

គេងមិនលក់
រាល់យប់អ្នកតែងតែគេងមិនលក់។ សកម្មភាពរួមភេទជួយឲ្យរាងកាយផលិតអរម៉ូន​អុកស៊ី​តូស៊ីន ​អ័រម៉ូន​ដែល​អាច​ជួយឲ្យ​អ្នកគេង​យប់លក់​ស្រួល​ស្កប់ស្កល់។

ធុញថប់អារម្មណ៍ និងមានភាពតានតឹង
ប្រសិនបើមានបំរែបំរួលអារម្មណ៍ កាយវិការ អត្តចរិក ជាពិសេសនៅកន្លែងធ្វើការ ​អាច​ជាសញ្ញា​បញ្ជាក់ថា ​ខ្លួន​ប្រាណ​ត្រូវការ​ការរួមភេទ។ ​ប៉ុន្តែការ​មិនបាន​រួមភេទ​មិនមែន​តែងតែ​ធ្វើឲ្យ​មាន​ភាពតាន​តឹងទាំង​អស់​នោះទេ។

ទោះបីជាយ៉ាងណា ប្រសិនបើខានបានរួមភេទអស់ជាច្រើនសប្តាហ៍ ​ជាច្រើនខែ ​ជួនកាល​ងាយ​ធ្វើឲ្យ​អ្នក​ក្រៀមក្រំ ​ឆាប់ខឹង​ ទុទិដ្ឋិ​និយម…។ ​ការរួមភេទ​អាចជួយ​ពង្រឹង​សីលធម៌ ​និងតម្រូវ​ការរបស់​រាងកាយ។

មានអារម្មណ៍រវើរវាយនឹងការរួមភេទ
វាអាស្រ័យលើតិច ឬច្រើន ពេលខ្លះអារម្មណ៍រវើរវាយនឹងរឿងស្នេហា ​តែងតែ​កើត​ឡើង​នៅពេល​យប់ ​ឬនៅ​ពេល​មាន​សម្រើប។

ស្បែកស្រអាប់
វាហាក់បីដូចជាមិនសមហេតុផល ដែលការរួមភេទអាចជួយពង្រឹងដល់ស្បែក ​ប៉ុន្តែវា​ជាការពិត។ ​ការរួមភេទ​បានទៀង​ទាត់អាច​ជួយ​ពង្រីក​រន្ធរោម ​កម្ចាត់​ជាតិពុល​បាន​ឆាប់រហ័ស ​ហើយក៏​ជួយ​ពង្រឹង​ដល់​ចរាចរណ៍​ឈាម​ផងដែរ។

ប្រសិនបើថ្ងៃណាមួយ អ្នកឃើញថាផ្ទៃស្បែករបស់អ្នកស្រអាប់ ​គ្រើម ​បាន​ន័យថា ​ជាពេល​ដែលអ្នក​ត្រូវការ​ភាព​រ៉ូមែនទិច។

ការទំនាក់ទំនង និងការចូលរួមក្នុងសង្គមបានតិច
ដោយគ្មានសកម្មភាពផ្លូវភេទ ធ្វើឲ្យអ្នកមានអារម្មណ៍ឃ្លាតឆ្ងាយពីសង្គម។ ​កាត់​បន្ថយ​ការផលិត​អ័រម៉ូន​អង់ដូភីន​ អរម៉ូន​ដែល​ជួយ​ផ្តល់ក្តី​សុខឲ្យ​ជីវិត​ស្នេហា​របស់អ្នក។

នៅពេលអ្នកមិនខ្វល់ ឬមិនចូលចិត្តទំនាក់ទំនងជាមួយនឹងអ្នកដទៃ ​ជាសញ្ញា​បង្ហាញថា ​ថ្មីៗនេះ ​អ្នក​ជួបនឹង​បញ្ហា​ផ្លូវភេទ។

គ្មានក្តីសុខខាងផ្លូវកាយ
កង្វះការផលិតអ័រម៉ូនភេទធ្វើឲ្យអន់ថយអរម៉ូនសេរ៉ូតូនីន ​អង់ដូភីន។ ​នេះជា​អ័រម៉ូន​ក្តីសុខ ​និងត្រូវ​បាន​គេទទួល​ស្គាល់ថា ​ជាឱសថ​ធម្មជាតិ​បំបាត់​ការឈឺចាប់។

ខ្វះទំនុកចិត្តលើខ្លួនឯង
អារម្មណ៍ខ្វះទំនុកចិត្តលើខ្លួនឯងកើតឡើងចំពោះមនុស្សដែលមិនបានរួមភេទ​អស់រយៈ​ពេលយូរ។​ សកម្មភាព​រួមភេទ​អាចជួយ​ពង្រឹង​ជំនឿ ​ទំនុក​ចិត្តលើ​ខ្លួនឯង ​និង​ចំណង់​តណ្ហា​ផ្លូវភេទ។

មានអារម្មណ៍ឯការ
ភាពឯការនឹងកើតមានឡើងនៅពេលគ្មានជីវិតផ្លូវភេទ។ ក្រោយពេលបាត់បង់​អារម្មណ៍​ផ្លូវភេទ​អស់​រយៈពេល​យូរ ​ភាពឯការ​នឹងកើត​ឡើងក្នុង​ចិត្ត​ និងអាច​មាន​គំនិត​ចង់ជួប ​ចង់ឃើញ​នាងបង្កាត់​ភ្លើងស្នេហ៍​ម្តងទៀត៕

ដោយ៖ ដារ៉ា
ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • សញ្ញា ​៨យ៉ាង​បញ្ជាក់ថា ​ខ្លួន​ប្រាណ​អ្នកខ្វះ​រឿង​ស្នេហា