អនុវត្ត​តាម ​៦ជំហ៊ាននេះ ​អ្នកនឹង​អាចរក​ស្នេហា​ពិត​ឃើញ

តើអ្នក​ចង់មាន​ស្នេហា​ដែរទេ? ​តើអ្នក​ចង់បាន​បុរស​ដែល​ល្អបំផុត​ដែរទេ? ​តើអ្នក​គិតថា ​អ្នកអាច​មាន​គូស្នេហ៍​នឹងគេ​ដែរទេ?

ប្រសិនបើអ្នកជាមនុស្សល្អ ប្រាកដជាមានមនុស្សម្នាក់នៅចាំអ្នក ​អ្នក​ប្រាកដ​ជាជួប​ស្នេហា​ពិត។ ​គេតែងតែ​និយាយ​ថា ​មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មានគូរ។

ដើម្បីរកឃើញស្នេហាពិតបាន ដំបូងអ្នកត្រូវលុបបំបាត់ស្នេហាអតីតកាលចេញ។ ​កសាង​អនាគត​ដ៏ល្អ​សម្រាប់​ខ្លួនឯង។ ​អ្នកក៏​គួរតែ​យកចិត្ត​ទុកដាក់​ចំពោះ​មនុស្ស​នៅជុំវិញ​អ្នក។

 

អនុវត្ត​តាម ​៦ជំហ៊ាននេះ ​អ្នកនឹង​អាចរក​ស្នេហា​ពិត​ឃើញ
សម្លឹងមើលអ្នកណាម្នាក់ ប្រសិនបើមានសញ្ញាណាមួយពីអ្នករាល់គ្នានៅក្បែរខ្លួនអ្នក។ ​ជួនកាល​ ស្នេហា​ពិតឋិត​នៅចំពោះ​មុខយើង ​ប៉ុន្តែយើង​មិនបាន​មើលឃើញ។

ដូច្នេះ ប្រសិនបើអ្នកត្រូវការស្នេហា និងចង់ស្រឡាញ់អ្នកណាម្នាក់ដែលយល់ពី​ចិត្តអ្នក ​ហើយឆក់​យកបេះដូង​របស់អ្នក ​ខាងក្រោ​មនេះជា​រឿងរ៉ាវ​មួយចំនួន​ដែលអ្នក​គួរចាំទុក​ក្នុងចិត្ត។

អនុវត្ត ៦ ជំហ៊ានដើម្បីរកឃើញស្នេហ៍ពិត៖

បំភ្លេចរឿងអតីតកាល
ប្រសិនបើអ្នកចង់បន្តអនាគតទៅមុខទៀត សំខាន់ត្រូវបំភ្លេចអតីតកាល។ ​អតីត​កាលនឹង​តែងតែ​បង្កការ​ឈឺចាប់​ដល់អ្នក ​ដូច្នេះ​យល់ល្អ ​អ្នកត្រូវ​សម្លឹង​មើលទៅ​ខាងមុខ ​ហើយបំភ្លេច​អតីតកាល។ ​ហើយក៏​មិនត្រូវ​យំដែរ ​ព្រោះវា​នឹងមិន​អាចជួយ​អ្វីដល់​អ្នកបាន​ឡើយ។

កុំធ្វើអ្វីលឿនរហ័សពេក
កុំធ្វើអ្វី​ឆាប់រហ័ស​ពេក ​ស្នេហា​នឹងមក​ដល់​ចំពោះ​មុខអ្នក។ ​ប្រសិន​បើអ្នក​ចង់បាន​ស្នេហា ​អ្នកត្រូវ​រង់ចាំ ​ឲ្យវាមក​ដល់អ្នក។ ​ការធ្វើ​អ្វីៗលឿន​ពេក ​វានឹងមិន​ត្រឹមតែ​ធ្វើឲ្យ​មនុស្ស​ដែលអ្នក​ស្រឡាញ់​ចាកឆ្ងាយ​ពីអ្នក​ប៉ុណ្ណោះទេ ​តែវាក៏​ធ្វើឲ្យអ្នក​ខូចចិត្ត​ផងដែរ។

ភាសាកាយវិការ
ប្រសិនបើអ្នកសម្លឹងមើលមនុស្សម្នាក់ដែលគេចាប់អារម្មណ៍នឹងអ្នក ​គួរសង្កេត​មើល​ភាសា​កាយវិកា​របស់​មនុស្សនោះ។ ​ប្រសិន​បើគាត់ ​ឬនាង​បង្ហាញពី​សញ្ញា​មិនចាប់​អារម្មណ៍​នឹងអ្នក ​កុំបន្ត​ជំហ៊ាន​ទៅមុខ​ទៀត។ ​វានឹង​ក្លាយ​ជាភាព​អៀនខ្មាស់​មួយ​សម្រាប់អ្នក។ ​ដូច្នេះ ​ត្រូវប្រុង​ប្រយ័ត្ន​ចំពោះ​រាល់​សកម្មភាព​ដែល​អ្នកធ្វើ។

ត្រូវតែជាខ្លួនអ្នក
អ្នកត្រូវតែជាខ្លួនអ្នក នៅពេលលង់ស្រឡាញ់អ្នកណាម្នាក់។ មានតែនៅពេលអ្នកជាខ្លួន​របស់​អ្នកទេ​ ទើបអាច​ឲ្យអ្នក​បញ្ចេញ​នូវអារម្មណ៍​វិជ្ជមាន​បាន។ ​ដោយអ្នក​ជាខ្លួន​របស់អ្នក ​អ្នកក៏​នឹងប្រាប់​ដល់​គ្រប់គ្នាថា ​អ្នកជា​មនុស្ស​បរិសុទ្ធ ​ហើយ​មិន​វៀចវេរ។

ចេញទៅស្វែងរកស្នេហ៍ពិតនៅខាងក្រៅ
ប្រសិនបើអ្នកជាប្រភេទមនុស្សដែលមិនជឿថា ស្នេហាពិតនឹងមកដល់ ​សូម​កុំស្ទាក់​ស្ទ័រនឹង​ចេញទៅ​ខាងក្រៅ​ស្វែងរក​ស្នេហ៍ពិត​ឲ្យឃើញ។ ​មានមនុស្ស​ច្រើន​ណាស់​រកឃើញ​ស្នេហា​ពិតនៅ​ឆ្លង​ប្រទេស ​ហើយនេះ​ជាអ្វី​មួយដែល​អ្នកគួរគិត៕

ដោយ៖ ដារ៉ា

ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អនុវត្ត​តាម ​៦ជំហ៊ាននេះ ​អ្នកនឹង​អាចរក​ស្នេហា​ពិត​ឃើញ