មើល​ទម្រង់​សុដន់ ​អាច​ឆ្លុះ​បញ្ចាំង​ពីចរិក​លក្ខណៈ​របស់អ្នក!

មនុស្ស​ស្រី​គ្រប់រូប ​រួមទាំង​មនុស្ស​ស្រី​ដែល​មាន​សុដន់​ស្រស់​ស្អាត​បំផុត​នៅលើ​ពិភព​លោក ​ពួកគេ​តែង​ចង់ដឹង​ពីលក្ខណៈ​ពិសេសៗ​ទាក់ទង​នឹង​បញ្ញា​ ការអប់រំ ​និង​ចរិក​លក្ខណៈ​របស់​ពួកគេ។ ​សព្វ​ថ្ងៃនេះ​ មនុស្ស​យកចិត្ត​ទុកដាក់​ខ្លាំងទៅ​លើ​លក្ខណៈ​សម្បត្តិ​របស់​រាងកាយ។ ពេលនេះ​អ្នក​គ្រាន់តែ​មើល​ទម្រង់​សុដន់​របស់​ខ្លួនឯង​ អ្នកនឹង​បានដឹង​ថាអ្នក​ជាមនុស្ស​ដែល​មាន​ចរិក​លក្ខណៈ​បែបណា?

 

មើល​ទម្រង់​សុដន់ ​អាច​ឆ្លុះ​បញ្ចាំង​ពីចរិក​លក្ខណៈ​របស់អ្នក!
១. អ្នកជាមនុស្សមានបញ្ញា
អ្នកជា​មនុស្ស​ឆ្លាត ​និង​មានចរិកលក្ខណៈល្អប្រសើរ។ ​អ្នកជា​មនុស្ស​ស្រគត់​ស្រគំ។ ​អ្នកជា​មនុស្ស​គិតលឿន ​ហើយអ្នក​មាន​គំនិត​បញ្ញាខ្ពស់ ​អ្នកអាច​ដោះស្រាយ​បញ្ហាបាន​…អ្នកតែង​តែរំខាន​ដល់​មនុស្ស​នៅជុំ​វិញខ្លួន​ដែល​កំពុង​ពិភាក្សា ​ហើយ​ជាធម្មតា ​អ្នកមាន​ទស្សនៈ​ខុសប្លែក​ពីអ្នកដទៃ។

ភាពស្ងប់ស្ងាត់ និងភាពសុខស្រួលជារឿងមួយសំខាន់បំផុតសម្រាប់អ្នក។ ​អ្នក​ចូលចិត្ត​នៅម្នាក់​ឯង ​និងមិនខ្វល់​ពីអារម្មណ៍​ឡើយ។ ​អ្នកខំ​ប្រឹងធ្វើ​ខ្លួន​ឲ្យរឹងមាំ ​ហើយ​នឹងនរ ​ជាពិសេស​អ្នកតែង​តែ​ព្យាយាម​លាក់​អារម្មណ៍​ពីអ្នកដទៃ។

២. អ្នកជាមនុស្សឯករាជ្យ និងមានចរិកជាអ្នកដឹកនាំពីកំណើត
អ្នកជាមនុស្សមានសំណាង អ្នកមិនដែលសុំជំនួយពីអ្នកដទៃ។ អ្វីដែលសំខាន់ ​អ្នក​ជាមនុស្ស​មាន​ឋានៈខ្ពស់​ក្នុង​សង្គម ​ហើយ​អ្នក​ជាមនុស្ស​ជោគជ័យ​ខ្លាំង។ ​ការត្រិះរិះ​ពិចារណា​ជារឿង​មួយ​សំខាន់​ចំពោះ​អ្នក ​ហើយអ្នក​ចាត់​ទុកថា ​ជីវិត​របស់អ្នក​ជាយុទ្ធ​សាស្ត្រ​ល្បែង។ ​អ្នកចេះ​គ្រប់គ្រង​លើខ្លួន​ឯងបាន​ច្រើន ​ហើយ​ចូលចិត្ត​លេង​ឧបករណ៍​ភ្លេង។ ​អ្នកជា​មនុស្ស​មិនសូវ​ជារួស​រាយ​រាក់ទាក់ ​ប៉ុន្តែចេះ​អត់ធ្មត់​ ហើយ​នឹងនរ។ ​អ្នកមាន​ចរិកជាអ្នក​ដឹកនាំពី​កំណើត។

៣. អ្នកជាមនុស្សគួរឲ្យទាក់ទាញ និងជាអ្នកផ្សងព្រេង
អ្នកជាមនុស្សទាន់សម័យ និងមិនចេះខ្វល់ខ្វាយច្រើន។ អ្នកជាមនុស្សមាន​គំនិត​ច្នៃប្រឌិត ​អ្នកតែង​តែធ្វើអ្វី​ខុសប្លែក​ពីគេ។ ​អ្នកជា​មនុស្សខ្វះ​ការគិត​ពិចារណា ​ហើយជា​រៀងរាល់ថ្ងៃ ​អ្នកគិតថា ​វាជា​ដំណើរ​ផ្សងព្រេង​ថ្មីមួយ។

តែទោះបីជាយ៉ាងណា រាល់សកម្មភាពរបស់អ្នកតែងតែលាក់បាំងនូវគោលបំណង ​ហើយ​ឥរិយាបថ​របស់អ្នក​ធ្វើឲ្យ​អ្នកនៅ​ជុំវិញ​ភ័យតក់​ស្លុត។ ​អ្នកក៏​អាចជា​មនុស្ស​ធ្វើខុស​ចំពោះ​អ្នកដ៏ទៃ​ផងដែរ។

៤. អ្នកជាមនុស្សសុទិដ្ឋិនិយម និងជាមនុស្សមានក្តីសុបិន្ត
អ្នកជាមនុស្សស្ងៀមស្ងាត់ ហើយចូលចិត្តស្រមើស្រមៃ។ អ្នកតែងតែសម្លឹង​មើល​ឃើញ​រឿងល្អៗ ​ហើយ​បើទោះ​បីជា​អ្នកមាន​ការព្រួយ​បារម្ភ​យ៉ាងណា​ក៏ដោយ ​តែអ្នក​នៅតែ​មាន​ស្នាម​ញញឹម។ ​អ្នកតែង​តែផ្តល់​ស្នាម​ញញឹម ​និងក្តី​ស្រឡាញ់​ឲ្យអ្នក​ដទៃ។ ​អ្នកជា​មនុស្ស​ឆ្លាតវៃ ​និងមាន​ការប្រុង​ប្រយ័ត្ន ​ពេលខ្លះ​អាច​អៀន​ខ្មាស់ ​តែភាព​អៀនខ្មាស់​មិនអាច​មើល​ដឹងភ្លាមៗ​បានទេ ​ព្រោះអ្នក​ជាមនុស្ស​ចូលចិត្ត​លេងសើច​ច្រើន។ ​ជួនកាល ​ការលេង​សើចរបស់​អ្នកអាច​ធ្វើឲ្យ​មនុស្ស​ដែលអ្នក​ស្រឡាញ់​ឈឺចាប់។

៥. អ្នកជាមនុស្សមិនអាចបំភ្លេចអ្វីមួយបានងាយ ​និងជាមនុស្ស​មាន​ចំណង់តណ្ហា
អ្នកជាមនុស្សមានចិត្តក្លាហាន គួរឲ្យចាប់អារម្មណ៍ និងគួរឲ្យទាក់ទាញ។ ​រាល់កិច្ចការ​ពិបាកៗ​នៅក្នុង​ជីវិត ​អ្នកតែង​តែខ្នះ​ខ្នែង​ដោះស្រាយ។ ​តែទោះ​បីជា​យ៉ាងណា ​ត្រូវចាំថា ​ចំណង់​តណ្ហា​ក្នុង​ជីវិត​របស់អ្នក​មាន​ផល​អវិជ្ជមាន​របស់វា ​ជួនកាល​អ្នកជា​មនុស្ស​មិន​ម៉ត់​ចត់។ ​បន្សល់​ទុកនូវ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​នៅ​ជុំវិញខ្លួន ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពីគ្រប់គ្នា។ ​ធ្វើការ​សម្រេច​ចិត្តលឿន ​ហើយ​ងាយនឹង​បាត់ខឹង​ផងដែរ។

៦. ជាមនុស្សអាចពឹងពាក់បាន និងមានសន្តានចិត្តល្អ
អ្នកជាមនុស្សចិត្តល្អ អ្នកមានភាពកត្តញ្ញូពីកំណើត និងចេះស្រឡាញ់មើល​ថែអ្នក​ដ៏ទៃ។ ​អ្នក​ជួយ​ដល់មនុស្ស​រាល់គ្នា​ដែល​ត្រូវការ​ជំនួយ ​អ្នកអាច​រក្សាការ​លាក់​អាថ៌កំបាំង ​ហើយ​ជាធម្មតា មាន​​មនុស្ស​ជាច្រើន​មានទំនុក​ចិត្ត​លើអ្នក។ ​អ្នកជា​មនុស្ស​អាថ៌​កំបាំង។ ​អ្នកអាច​ជួយ​សម្រប​សម្រួល​ឲ្យមនុស្ស​ពីរនាក់​ឈ្លោះគ្នា ​មកត្រូវ​គ្នាវិញ។ ​មនុស្ស​នឹងមាន​ក្តីសុខ ​និងកក់​ក្តៅ​ពេល​បាន​នៅ​ក្បែរអ្នក។

៧. អ្នកជាមនុស្សមានប្រាជ្ញា ហើយថ្លៃថ្នូរ
អ្នកជាមនុស្សមានប្រាជ្ញា និងមានចំណងមិត្តភាពល្អ។ អ្នកជាមនុស្សថ្លៃថ្នូរ។ ​តែងតែ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​ខ្លួនឯង។

អ្នកប្រៀបដូចជាសៀវភៅល្អមួយក្បាល ហើយមិនថាពេលណាទេ ឲ្យតែអ្នកទំនេរ ​អ្នកតែង​តែរៀន​អ្វីដែលថ្មី។ ​ទស្សន​វិជ្ជា​ ចិត្តវិទ្យា​ ចូលចិត្ត​ផ្សាភ្ជាប់​រឿងតូច​តាចក្នុង​រូបភាព​ដ៏ធំនៃជីវិត។ ​អ្នក​ជាមនុស្ស​ស្នេហា​សន្តិភាព ​និងជា​មិត្តដ៏ល្អ​ ប៉ុន្តែអ្វី​ដែល​សំខាន់​អាស្រ័យ​លើចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់អ្នក។

៨. អ្នកជាមនុស្សមិនធម្មតា និងមានគំនិតច្នៃប្រឌិត
អ្នកជាមនុស្សមានគេចូលចិត្តច្រើន ជាមនុស្សអាចពឹងពាក់បាន និងមនុស្ស​វាយ​តម្លៃ​មនុស្ស ​និងវត្ថុ​បានល្អ។ ​អ្នកជា​មនុស្ស​គិតច្រើន ​ប៉ុន្តែតែង​តែជួប​នឹងរឿង​ក្រៀមក្រំ។ ​អ្នកជា​មនុស្ស​មានគំនិត​ច្នៃប្រឌិត​ និងអាច​មើលដឹង​ពីចិត្ត​មនុស្ស ​តែងតែ​ធ្វើអ្វីៗ​ឲ្យខ្លួន​ឯង។ ​អ្នកជា​មនុស្ស​គួរឲ្យ​ទាក់ទាញ​ខ្លាំង ហើយ​មាន​មនុស្ស​ស្រឡាញ់​អ្នក​ខ្លាំង​ផងដែរ។

៩. អ្នកជាមនុស្សបរិសុទ្ធ និងមានគុណធម៌
អ្នកជាមនុស្សចេះបត់បែន មិនបំផ្លាញអ្នកដទៃ និងពោរពេញទៅដោយ​គុណ​ធម៌។ ​ឆាប់ត្រូវ​គ្នានឹង​មនុស្ស​ដទៃ។

តែដំបូង អ្នកមើលទៅហាក់បីដូចជាមនុស្សអៀនខ្មាស់ច្រើន។ ​អ្នក​ស្គាល់​ពីខ្លួនឯង​បានល្អ​ ហើយ​ជឿជាក់​លើខ្លួន​ឯង ​និងជា​មនុស្ស​កាត់​សេចក្តី​បានល្អ។ ​ដូច្នេះ​មនុស្ស​តែងតែ​ចង់បាន​គំនិត ​និង​ដំបូន្មាន​ពីអ្នក។ ​អ្នក​ជាមនុស្ស​មាន​ចរិក​លក្ខណៈ​ពិសេស​ពីកំណើត។

១០. ជាមនុស្សមានមន្តស្នេហ៍ និងផ្តល់ស្នាមញញឹម
អ្នកចូលចិត្តគិតអ្វីដែលសប្បាយៗ ហើយមានក្តីសុខនឹងមនុស្សដទៃ។ ​អ្នកជា​មនុស្ស​មានមន្ត​ស្នេហ៍​ និងតែង​តែផ្តល់​ស្នាម​ញញឹម​ឲ្យអ្នក​នៅ​ជុំវិញ​ខ្លួន។ ​អ្នកជា​មនុស្ស​ចូលចិត្ត​រួមចំណែក​ក្នុង​សង្គម ​ហើយ​មនុស្ស​នៅជុំវិញ​អ្នកសម្លឹង​ឃើញអ្នក ​ជាមនុស្ស​ចេះលេង​សើច ​ធ្វើឲ្យពួក​គេសប្បាយ​រីករាយ។

១១. អ្នកជាមនុស្សពេញទៅដោយថាមពល
នៅពេលអ្នកចូលដល់បន្ទប់ ថាមពលក៏បានផ្លាស់ប្តូរភ្លាមៗ។ អ្នកប្រើវាដោយយក​ចិត្ត​ទុកដាក់ ​ហើយ​អ្នកដឹង​ពីរបៀប​ប្រើវា។ ​រីករាយ​នឹងភាព​ទាក់ទាញ ​ហើយ​អ្នកដទៃ​ក៏ទាញ​យក​ចិត្តអ្នក ​និងធ្វើ​ឲ្យអ្នក​ចាប់​អារម្មណ៍។ ​អ្នកមិន​ចូលចិត្ត​មនុស្ស​ធ្វើការ​ដោយមិន​ប្រើបេះដូង ​(សន្ដានចិត្ត)។ ​ពាក្យ​ស្លោក​ក្នុងជីវិត​របស់​អ្នកគឺ ​"ស្នេហា​ជាអ្វីដែល​មនុស្ស​ត្រូវការ”៕

ដោយ៖ ដារ៉ា
ប្រភព៖ healthadvisorgroup

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មើល​ទម្រង់​សុដន់ ​អាច​ឆ្លុះ​បញ្ចាំង​ពីចរិក​លក្ខណៈ​របស់អ្នក!