រឿងមួយ​ចំនួន​ស្រ្តី​ត្រូវចាំ ​បើទាក់​ទង​ជាមួយ​ប្រុសក្មេង!

ភាព​ទាន់​សម័យ​កំពុងតែ​មានការ​ពេញ​និយម​យ៉ាងខ្លាំង​។ ​បុរសៗ​វ័យក្មេង​ជាច្រើន​ជំនាន់នេះ​មិនគិត​អ្វីជា​លើកទីពីរ​ចំពោះការ​រៀបការ​ជាមួយ​នឹងមនុស្ស​ស្រីចាស់​ជាងខ្លួន​ឡើយ។ ​វាលែង​ជាបំរាម​អ្វីទៀត​ហើយ​ ជាពិសេស​ប្រសិនបើ​គូស្វាមី​ភរិយា​ពេញចិត្ត​នឹងការ​សម្រេចចិត្ត​មួយនេះ។

 

រឿងមួយ​ចំនួន​ស្រ្តី​ត្រូវចាំ ​បើទាក់​ទង​ជាមួយ​ប្រុសក្មេង!
ដូច្នេះហើយ ​ប្រសិនបើអ្នកស្ថិតក្នុងវ័យ ៣០ឆ្នាំ ប៉ុន្តែអ្នកនៅលីវ ហើយប្រសិនបើបុរស​ម្នាក់ក្មេង​ជាងអ្នក ​២-៣ឆ្នាំ ​អ្នកប្រាកដ​ជាអាច​គិតដល់​គាត់។ ​ប៉ុន្តែត្រូវ​រងចាំសិន ​កុំធ្វើអ្វី​ឆាប់រហ័ស​ពេក។

ជាការពិតណាស់ បុរសវ័យក្មេងពិតជាមានចំណង់តណ្ហានឹងមនុស្សស្រីចាស់ជាងខ្លួន។ ​ប្រសិន​បើបំណង​របស់អ្នក​គ្រាន់តែ​ចង់មាន​ក្តីសុខ​នឹងការ​ណាត់ជួប​ជាមួយ​គាត់ ​២-៣ដង​ប៉ុណ្ណោះ ​អ្នកអាច​ចាប់ផ្តើម​ធ្វើវាភ្លាម ​ប៉ុន្តែ​ប្រសិន​បើអ្នក​ចង់រួម​ជីវិតស្នេហា​ជាមួយ​នឹងបុរស​វ័យក្មេង ​អ្នកត្រូវ​បោះជំហ៊ាន​យឺតៗ​រហូតដល់​បានឃើញ​ពីបំណង​របស់គាត់។

រង់ចាំរហូតដល់អ្នកប្រាកដប្រជាចំពោះគោលបំណងរបស់គាត់។ ​ប៉ុន្តែប្រសិន​បើគាត់​ហាក់បី​ដូចជា​ស្ថិតថេរ​មិនប្រែ​ប្រួល​ចិត្ត​ អ្នកអាច​ចាប់ផ្តើម​ស្នេហា​​​​​​​​​នឹងគ្នា​បាន។

វិភាគពីគោលបំណងរបស់គាត់
តើគាត់គ្រាន់តែចង់គេងជាមួយអ្នក ហើយរៀបការនឹងមនុស្សស្រីក្មេងផ្សេង?​ តើអ្នក​ពេញចិត្ត​នឹងធ្វើ​ជាដៃគូ​រួមភេទ​នឹងគាត់​ដែរទេ? ​ប្រសិន​បើអត់ទេ ​អ្នកត្រូវ​តែរង់ចាំ​សិន។ ​សិក្សា​ពីគោល​បំណង​របស់គាត់។​ រាល់ការ​សន្ទនាគ្នា ​ការសម្គាល់​មើលអ្វី​ដែលគាត់​និយាយ ​ហើយ​ព្យាយាម​វិភាគចិត្ត​របស់គាត់។​

កុំប្រញាប់គេងជាមួយគ្នាលឿនពេក
ពិតណាស់ ប្រសិនបើគាត់ស្អាតសង្ហារខ្លាំង អ្នកប្រហែលជាមានចំណង់លើគ្រែជា​មួយគាត់ ​ប៉ុន្តែត្រូវ​រង់ចាំ​សិន។ ​បុរសៗ​មួយចំនួន​បាត់ខ្លួន​ក្រោយ​ពេលបាន​ខ្លួនប្រាណ​គូស្នេហ៍រួច។ ​ដូច្នេះ ​កុំធ្វើអ្វី​ឆាប់រហ័ស​ពេក។ ​ពន្យាពេល​រហូតដល់​អ្នកប្រាកដ​ក្នុងចិត្តថា ​គាត់ពិត​ជាស្រឡាញ់​អ្នកមែន។​ ប្រសិន​បើគាត់​បាត់បង់​ការអត់ធ្មត់ ​នៅពេល​អ្នកពន្យា​ពេលការ​ណាត់ជួបគ្នា ​នេះមាន​ន័យថា ​គាត់ចង់​នៅជាមួយ​អ្នកដើម្បី​តែរឿងលើ​គ្រែតែម្យ៉ាង​គត់។

សួរសំណួរពាក់ព័ន្ធ
រាល់ការសន្ទនាគ្នា សួរសំណួរទាក់ទងនឹងគម្រោងអនាគតរបស់គាត់ ​និងអ្វី​ដែលគាត់​ចង់បាន​ចំពោះ​រឿង​ស្នេហា។ ​នេះនឹង​អាចជួយ​ឲ្យអ្នក​មើលឃើញ​ពីអនាគត​របស់​អ្នកជា​មួយនឹង​គាត់ ​ប្រសិនបើ​អ្នកទៅរួច។

ប្រើវិធីមួយចំនួនដើម្បីធ្វើតេស្តសាកល្បងគាត់
មុននឹងអ្នកផ្តល់ទំនុកចិត្តលើគាត់ ធ្វើតេស្តគាត់សិន។ អ្វីដែលត្រូវធ្វើគឺ ​ត្រូវខល​ទៅគាត់ ​ហើយ​ប្រាប់​គាត់ថា ​ឪពុក​ម្តាយអ្នក​ចង់ឃើញ​គាត់។ ​ប្រសិន​បើគាត់​ដោះសារ​ នោះមាន​ន័យថា ​គាត់ខ្លាច​នឹងការរៀប​ការជា​មួយអ្នក។

សិក្សាពីស្នេហាអតីតកាលរបស់គាត់
មុននឹងទុកចិត្តលើគាត់ ព្យាយាមពិនិត្យមើលប្រវត្តិរបស់គាត់ដោយ ការនិយាយជាមួយ​មិត្តភក្តិ​គាត់ទាក់​ទងនឹង​ស្នេហា​អតីត​កាល​របស់​គាត់។ ​តើគាត់​ធ្លាប់​បោះបង់​ស្រីណា​ម្នាក់ទេ? ​តើគាត់​ស្មោះត្រង់​នឹងសង្សារ​ចាស់គាត់​ដែរទេ? ​តើគាត់​ជាមនុស្ស​ចូលចិត្ត​បោកប្រាស់​ចិត្តស្រីៗ​ដែរទេ? ​តើគាត់​ជាមនុស្ស​ប្រព្រឹត្ត​អំពើរំលោភ​បំពាន​ដែរទេ? ​ព័ត៌មាន​ទាំងអស់នេះ​នឹងជួយ​ឲ្យអ្នក​បាន​ស្គាល់ថា ​គាត់ជា​មនុស្ស​ប្រភេទ​ណា។

តើគាត់មានការងារធ្វើ ឬក៏អត់?
អ្នកជាមនុស្សស្រីដែលមានការងារធ្វើ។ តើគាត់សម្លឹងមើលឃើញលុយរបស់អ្នកមែនទេ? ​ប្រសិនបើ​គាត់គ្មាន​ការងារធ្វើ​ ដូច្នេះត្រូវ​ប្រុង​ប្រយ័ត្ន។ ​គាត់អាច​នឹងសម្លឹង​មើលឃើញ​លុយ​របស់អ្នក។

តើគាត់នឹងរៀបការជាមួយអ្នកដែរទេ?
លុះត្រាតែមានចម្លើយយ៉ាងច្បាស់លាស់ចំពោះសំណួរមួយនេះ ទើបអ្នកអាច​មានក្តីសង្ឃឹម​ចំពោះ​បុរសវ័យក្មេង​ដែលកំពុង​តាមផ្តល់​សុភមង្គល​ដល់អ្នក៕

ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រឿងមួយ​ចំនួន​ស្រ្តី​ត្រូវចាំ ​បើទាក់​ទង​ជាមួយ​ប្រុសក្មេង!