រឿង ៤យ៉ាង ​អ្នក​មិនគួរ​និយាយ​ទៅកាន់​គូស្នេហ៍​ដាច់ខាត

តើអ្នក​កំពុង​សង្កេត​ឃើញថា ​មិត្តស្រី​ ឬភរិយា​របស់អ្នក​មិនសូវ​ជាស្និទ្ធ​ស្នាល​នឹងអ្នក​ ឬទំនាក់​ទំនងកាន់​តែតិច​ជាង​មុន ​មិនដូច​កាលពី​ចាប់ផ្តើម​ស្នេហា​គ្នាដំបូង​មែនទេ? ​តើនារី​ជាប្រភេទ​មនុស្ស​ដែលចូល​ចិត្ត​និយាយ​ច្រើន កំពុង​តែចាប់​ផ្តើមលែង​និយាយ​រកអ្នក​ហើយ​មែនទេ?

 

រឿង ៤យ៉ាង ​អ្នក​មិនគួរ​និយាយ​ទៅកាន់​គូស្នេហ៍​ដាច់ខាត
អ្នកប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីបានជាមនុស្សពិសេសរបស់អ្នកធ្វើ​បែបនេះ​ដាក់អ្នក។ ​ជឿ ​ឬមិនជឿ ​វាអាច​ជារឿង​មួយ​សាមញ្ញៗ​ដូចដែល​អ្នកបាន​និយាយ​ទៅកាន់​នាង។

ខាងក្រោមនេះជាពាក្យសម្តីមួយចំនួនដែលអ្នកគួរតែចៀសវាងនៅពេលនិយាយ​ជាមួយ​មនុស្ស​ពិសេស​របស់អ្នក៖

១. តើការបង្កាត់ភ្លើងស្នេហ៍យ៉ាងម៉េចដែរ?
ភាពស្និតស្នាលជារឿងមួយសំខាន់ និងដើរតួនាទីសំខាន់នៅក្នុងស្នេហាជោគជ័យ។ ​គេនិយាយ​ថា មនុស្ស​យើងមិន​មែនពូកែ​ល្អឥតខ្ចោះ​នឹងរឿង​បង្កាត់​ភ្លើងស្នេហ៍​ទាំងអស់​ឡើយ។ ​បុរសៗ​គួរតែ​ចៀសវាង​ការសួរ​ស្ត្រីពីរឿង​លើគ្រែថា ​តើវាល្អ​ ឬមិនល្អ​ ព្រោះនាង​ប្រហែល​ជាមិន​ប្រាកដនឹង​ការឆ្លើយតប​របស់នាង ​ដោយសារ​នាងខ្លាច​ធ្វើឲ្យបុរស​នាងមាន​អារម្មណ៍​ឈឺចាប់។ ​ផ្ទុយទៅវិញ ​ទុកវាជា​រឿងធម្មតា​ ហើយប្រាប់​ដល់នាង​ពីទំហំ​ក្តីសុខ​ដែលអ្នក​ទទួលបាន​ពីការរួមភេទ។ ​ទុកឲ្យនាង​បង្កើតភាព​ស្និតស្នាល​ជាមួយ​នឹងអ្នក។

២. អូនឆាប់រហ័សនឹងប្រតិកម្ម
រឿងចុងក្រោយដែលបុរសចង់ធ្វើគឺ បំផ្លាញអារម្មណ៍របស់មនុស្សស្រី។ យើងធ្លាប់ដឹង​រួចមក​ហើយថា ​បុរសខុស​ប្លែកពីស្ត្រី​ ហើយ​ជាធម្មតា ​ស្ត្រីងាយ​នឹងមាន​អារម្មណ៍​ច្រើន​ជាង​បុរស។ ​នៅពេល​អ្នកនិយាយ​រឿងនេះ​ប្រាប់ដល់​នាង ​វាមាន​តែធ្វើ​ឲ្យបញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។ ​ផ្ទុយ​ទៅវិញ ​អ្នកគួរ​សួរនាង​ ថាតើនាង​អាចជួយ​ឲ្យអ្នក​យល់ពី​អារម្មណ៍​នាងបាន​ទេ ​ឬតើមាន​អ្វីដែល​អ្នកអាច​ធ្វើបាន ​ដើម្បី​ធ្វើឲ្យនាង​មាន​អារម្មណ៍ល្អ។

៣. តើអូនមានទម្ងន់ប៉ុន្មានគីឡូ? ឬ តើអូនចង់ធ្វើលំហាត់ប្រាណអត់?
សំណួរជាក់ស្តែងដែលអ្នកមិនត្រូវសួរទៅគូស្នេហ៍របស់អ្នកគឺ ទម្ងន់របស់នាង ​ព្រោះវា​អាចធ្វើ​ឲ្យនាងគ្មាន​ទំនុកចិត្ត​លើខ្លួន​ឯង។

ចុះបើនាងជាមនុស្សមិនចាប់អារម្មណ៍នឹងការហាត់ប្រាណដូចអ្នក ​ប៉ុន្តែអ្នក​ពិតជា​ចង់ឲ្យនាង​ទៅហាត់​ប្រាណ​ជាមួយអ្នក​នៅថ្ងៃ​ណាមួយ? ​តើអ្នក​គួរធ្វើ​ដូចម្តេច?

បង្វែរអារម្មណ៍មករកខ្លួនអ្នកវិញ។ ប្រាប់នាងថា អ្នកនឹងទៅហាត់ប្រាណ ហើយសួរនាង ​ប្រសិន​បើនាង​ចង់ទៅ​ជាមួយដែរ។ ​ភាគច្រើន ​គ្មាន​បញ្ហា​ឡើយ​សម្រាប់​នាង។ ​នាងនឹង​មាន​មោទន​ភាពចំពោះ​អ្នកដែល​ធ្វើអ្វី​ដើម្បី​រក្សារាង​ឲ្យបាន​ស្អាត។

៤. តើមានបញ្ហាអ្វី?
ជាច្រើនលើកជាច្រើនសារមកហើយដែលអ្នកដឹងច្បាស់ថា អ្វីមួយជាបញ្ហាកើត​ឡើង​ចំពោះស្ត្រី។​ នៅពេល​អ្នកសួរ​នាងបែបនេះ ​និយាយ​នៅចំពោះ​មុខនាង​បែបនេះ។ ​នាងនឹង​មិនចង់​និយាយ​រឿងនេះ​ជាមួយ​អ្នកទៀត​ឡើយ​នៅពេល​ក្រោយ ​ហើយ​រឿងចុង​ក្រោយ​ដែលអ្នក​ចង់បានគឺ ​ឲ្យគូស្នេហ៍​អ្នកលាត​ត្រដាង​នូវការពិត។ ​បញ្ហានេះ​មិនគួរកើត​ឡើងឡើយ ​ព្រោះដើម្បី​ធ្វើឲ្យ​ស្នេហា​ជោគជ័យ ​រឿងដែល​សំខាន់​បំផុតគឺ ​ត្រូវនិយាយ​គ្នាដោយ​បើកចំហរ​គ្រប់ពេល​វេលា។

ប្រសិនបើបុរសៗចៀសវាងការនិយាយ ឬសួររឿងទាំងអស់នេះ ពួកគេអាចជួយខ្លួនឯង​ពីភាព​ឈឺក្បាល​ និងបញ្ហា​កាន់តែ​ពិបាក​ឡើយ។ ​អ្នកមិន​ចង់ឲ្យ​គូស្នេហ៍​អ្នកលែង​និយាយ​រកអ្នក​ ហើយ​ដោយ​បានយល់ថា ​ខួរក្បាល​របស់នាង​ខុសប្លែក​ពីអ្នក ​ដូច្នេះ​អ្នកគួរ​ចៀសវាងកា​រនិយាយ​រឿងទាំង​អស់ខាង​លើនៅ​ក្នុងរឿង​ស្នេហា​របស់អ្នក៕

ដោយ៖ ដារ៉ា
ប្រភព៖ positivemed

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រឿង ៤យ៉ាង ​អ្នក​មិនគួរ​និយាយ​ទៅកាន់​គូស្នេហ៍​ដាច់ខាត