អាថ៌​កំបាំង​ពិសេសៗ​លើរាង​កាយអ្នក ​តែអ្នក​មិន​ដឹង​ទាល់​តែសោះ!

មនុស្ស​ទាំង​អស់​នៅលើ​ភព​ផែនដី​ជាក្រុម​ពពួក​សត្វ​ដែល​ចាប់ផ្តើម​កើត​ឡើង​ដំបូង​កាលពី ​២០០ ​០០០ឆ្នាំមុន។

សព្វថ្ងៃនេះ ភស្តុតាងនៃការកើតឡើងជាបន្តបន្ទាប់អាចនៅតែត្រូវបានគេរកឃើញ​ចំពោះ​មនុស្ស​មួយ​ចំនួន ​ហើយ​ភស្តុតាង​ទាំងអស់​នោះលើស​ពីរោម​លើខ្លួន​ប្រាណ។ ​ខាងក្រោម​នេះជា​ឧទាហរណ៍៖

 

អាថ៌​កំបាំង​ពិសេសៗ​លើរាង​កាយអ្នក ​តែអ្នក​មិន​ដឹង​ទាល់​តែសោះ!
១. សរសៃពួរលើ កដៃរបស់អ្នក
ដាក់បាតដៃរបស់អ្នកផ្ងារលើតុ។ ភ្ជាប់មេដៃ និងកូនដៃរបស់អ្នកចូលគ្នា ​ហើយ​លើក​កណ្តាប់ដៃ​របស់អ្នក​ឡើង​បន្តិច។ ​សរសៃពួរ​របស់មនុស្ស​មួយ​ចំនួន​អាចមើល​ឃើញ​យ៉ាង​ច្បាស់ ​ស្រប​ពេល​ដែលអ្នក​ផ្សេងអាច​មើល​ឃើញ​តិចតួច។

នេះដោយសារតែសាច់ដុំសរសៃពួរស្ថិតនៅចន្លោះដើមដៃ ​និងកដៃ។ ​បើទោះបី​ជាសាច់​ដុំសរសៃពួរ​នេះរួម​ចំណែក​នៅក្នុង​ចលនា​របស់ ​កដៃក៏ដោយ ​តែក្នុង​សម័យ​បច្ចុប្បន្ន​ គេលែង​ចាប់​អារម្មណ៍​ទៀតហើយ​ ដូច្នេះ​មាន​មនុស្សតែ ​១៣% ​ប៉ុណ្ណោះ​ដែលចាប់​អារម្មណ៍​នឹង​រឿងនេះ។

លើសពីនេះទៀត កង្វះសាច់ដុំសរសៃពួរមួយនេះនឹងមិនប៉ះពាល់ដល់កម្លាំង ​ហើយ​ក៏មិន​ផ្តល់ផល​អវិជ្ជមាន​អ្វីដែរ ​លើក​លែង​តែមើល​ឃើញ។

២. ចំណុចពណ៌ផ្កាឈូកត្រង់កែងភ្នែក
តើអ្នកធ្លាប់សម្គាល់មើលចំណុចពណ៌ផ្កាឈូកត្រង់កែងភ្នែកដែរទេ? ជាទូទៅ ​មនុស្ស​គ្រប់គ្នា​មានចំណុច​មួយនេះ ​វាគ្មាន​មុខងារ​តួនាទី​អ្វីឡើយ ​ប៉ុន្តែ​លក្ខណៈ​របស់វា​ត្រូវបាន​គេឲ្យ​ឈ្មោះថា ​ជាត្របក​ភ្នែកទី ៣។

ជាធម្មតា ត្របកភ្នែកទី ៣ត្រូវបានគេរកឃើញនៅក្នុងពពួកសត្វល្មូន ​មាន​តួនាទី​ការពារ​ភ្នែកនៅ​ពេល​បិទភ្នែក។

៣. ញាក់ស្លឹកត្រចៀក
បច្ចុប្បន្ននេះ យើងញាក់ស្លឹកត្រចៀក នៅពេលលេងកំប្លែង។ តែទោះបីជាយ៉ាងណា ​សាច់ដុំ​បម្រះ​មាន​តួនាទី​សំខាន់​ណាស់​កាល​ពីមុន។ ​ការញាក់​ស្លឹកត្រចៀក​របស់អ្នក​អាចជួយ​ពង្រឹង​ដល់ការ​ស្តាប់ ​និងអាចឲ្យ​មនុស្ស​ស្តាប់លឺ​សម្លេង​ជុំវិញខ្លួន ​ហើយដឹង​ពីគ្រោះ​ថ្នាក់។ ​ជាទូទៅ ​ដូចជា​សត្វឆ្មា។

៤. ធ្មេញទាល់
មនុស្សមួយចំនួនមានធ្មេញទាល់ ចំណែកអ្នកផ្សេងទៀតគ្មាន។ កាលពីយូរលង់ណាស់​មកហើយ​ មនុស្ស​ទទួល​ទានឬស​ស្មៅ ​និងទំពារ​ជាអាហារ។ ​ពេលនេះ ​អាហារ​របស់​យើង​កាន់តែទន់ ​និងស្រាល​ទៅៗ ​ហើយ​ថ្គាម​កាន់តែ​តូចទៅៗ ​ធ្វើឲ្យធ្មេញ​ទាល់បាត់​បង់មុខងារ ​និងតួនាទី។ ​សត្វស្វា​ និងសត្វ​តូចភាគ​ច្រើនគ្មាន​ធ្មេញ​ទាល់នេះទេ ​តែស្វាធំ​ដែល​ទទួលទាន​តែបន្លែ​នៅតែមាន​ធ្មេញ​ទាល់។

៥. ព្រឺរោម
ជាធម្មតា អាការៈព្រឺរោមកើតឡើងនៅពេលមនុស្សរងារ ឬនៅពេលពួកគេមានអារម្មណ៍​ព្រឺព្រួច។​ នៅពេល​បះរោម​ឡើង ​វាមាន​ផ្ទុកនូវ​កម្តៅកាន់​តែខ្លាំង​ឡើង ​ហើយនៅ​ពេលស្ថិត​ក្នុងសភាព​គ្រោះថ្នាក់ ​វាធ្វើឲ្យ​មនុស្ស​កាន់តែ​ធំឡើង​ដើម្បីវាយ​ប្រហារ។ ​វាច្រើន​កើតឡើង​ចំពោះ​សត្វឆ្មា ​និងសត្វ​ពាហនៈ​ដទៃផ្សេង​ទៀត៕

ដោយ៖ ដារ៉ា
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អាថ៌​កំបាំង​ពិសេសៗ​លើរាង​កាយអ្នក ​តែអ្នក​មិន​ដឹង​ទាល់​តែសោះ!