បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​ និង​ឃាត់ខ្លួន​មនុស្ស​៣​នាក់​​

បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​ និង​ឃាត់ខ្លួន​មនុស្ស​៣​នាក់​​



កំពង់ស្ពឺ ៖ មុខសញ្ញា​ចែក​គ្រឿងញៀន​ដ៏​ធំ​ប្រចាំ​ទឹកដី​ឃុំ​សែន​ដី ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្ត​កំពង់ស្ពឺ សហការ​ជាមួយ​អធិការដ្ឋាន ស្រុក​សំរោង​ទង ប៉ុស្តិ៍​រដ្ឋ​បាល និង​អាជ្ញាធរ​ដែនដី ចុះ​បង្ក្រាប​រឹបអូស​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​បានជា​ច្រើន​កញ្ចប់។​

សកម្មភាព​បង្ក្រាប​មុខសញ្ញា​ចែកចាយ​ចាយ​គ្រឿង​ខាងលើ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦​នេះ ស្ថិត​ក្នុង​ភូមិ​វាលវង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ។ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ដក​ហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១០​កញ្ចប់​ធំ ២៥​កញ្ជប់​តូច ម៉ូតូ​១​គ្រឿង និង​បន្ត​ស្រាវជ្រាវ​អ្នក​ពាក់ព័ន្ធ​ជាច្រើន​ទៀត។

ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​ដែល​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ ទី​១-​ឈ្មោះ ​នូ ប៊ុន​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​កែស ហៅ​អង្គ​តា​អោន ឃុំ​សែន​ដី​រឹប​អូ​បាន​ថ្នាំញៀន ​៨​កញ្ចប់​តូច​ ជា​អ្នក​ចែកចាយ​បន្ត​ដាក់​តាម​ភូមិ និង​ទី​២-​ឈ្មោះ ​រស់ សុខ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ ជា​មេ​ឈ្មួញ​កណ្ដាល បោះ​ម៉ូយ​គ្រប់​គោលដៅ​មាន​ទីលំនៅ​ភូមិ​វាលវង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង និង​ទី​៣-​ឈ្មោះ ​ម៉ន ម៉ឹង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ព្រីង​ទឹក ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។

មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន ខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ថា នៅ​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែ​មេសា កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​ទាំង ០៣​នាក់ ក្នុង​បន្ទប់​ខារ៉ាអូខេ​យីហោ​ “បុប្ផា​ចុង​បឹង” ខាងត្បូង​វត្ត​សុ​ព័រ​ទេព សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ដកហូត​បាន​ថ្នាំញៀន​ចំនួន​០៨​កញ្ចប់​តូច​ពី​ឈ្មោះ ​នូ ប៊ុន​រិ​ទ្ធ រួច​បន្ត​ឆែកឆេរ​ផ្ទះ​របស់​ឈ្មោះ​រស់ សុខ នៅ​ភូមិ​វាលវង់ ឃុំ​ស​សែន​ដី រក​ឃើញ​ថ្នាំញៀន​ចំនួន​២៧​កញ្ចប់ ១០​កញ្ចប់​ធំ ១៧​កញ្ចប់​តូច ថង់​ប្លាស្ទិក​សម្រាប់​ច្រក​ថ្នាំញៀន​ដែកកេះ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន និង​បន្ត​ឆែក​ផ្ទះ​របស់​ឈ្មោះ​ នូ ប៊ុន​រិ​ទ្ធ ក្នុង​ភូមិ​ត្រពាំង​កែស ឃុំ​សែន​ដី ​រក​ឃើញ​សម្ភារៈ​សម្រាប់​សេព​មួយ​ចំនួន​ទៀត​ផង​ដែរ។

ប្រភព​បន្ត​ថា ក្នុង​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​នោះ សមត្ថកិច្ច​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​០៣​នាក់ ដក​ហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹក​ក​ចំនួន​៣៥​កញ្ចប់ ធំ​១០​កញ្ចប់ តូច​២៥​កញ្ចប់ ម៉ូតូ​ម៉ាក MSX មួយ​គ្រឿង ពណ៌​ស លាយ​ខៀវ​ គ្មាន​ស្លាក​លេខ និង​សម្ភារៈ​ពាក់ព័ន្ធ​ក្នុង​ករណី​ចែកចាយ ប្រើប្រាស់​ជា​ច្រើន​ទៀត។

លោក​វរសេនីយ៍ត្រី ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ថា បន្ទាប់ពី​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្ត​កំពង់ស្ពឺ ​បង្ក្រាបបាន​មុខសញ្ញា​ជួញដូរ​គ្រឿង​ញៀន​ក្នុង​ក្រុង​ច្បារមន បន្ទាប់មក​ឈានដល់​ការស្រាវជ្រាវ និង​ឆែក​ដល់​លំនៅដ្ឋាន ក្រុម​ជនសង្ស័យ​ក្នុង​ទឹកដី​ឃុំ​សែន​ដី ស្រុក​សំរោង​ទង​ជា​បន្តបន្ទាប់ ​ដើម្បី​បំបែកសំណុំរឿង​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​នេះ នឹង​ឈាន​ស្វែងរក​មេខ្លោង​បន្ត​ទៀត​តាម​នីតិ​វិធី។

លោក​បន្ត​ថា ក្រុម​ជនសង្ស័យ​ដែល​បង្ក្រាប​នោះ ​ពួកវា​ជា​មុខសញ្ញា​ដែល​សមត្ថកិច្ច​តាម​ជា​យូរ​មក​ហើយ រហូត​ឈានដល់​ការឃាត់​ខ្លួន​នាពេលនេះ ក្នុងនោះ​មាន​ម្នាក់​ជា​អ្នក​ចែកចាយ​ធំ គឺ​ឈ្មោះ រស់ សុខ នៅ​ភូមិ​វាលវង់ ឃុំ​សែន​ដី​ ដែល​ទទួល​មក​បោះ​បន្ត​តាម​បណ្ដាញ​តាម​ភូមិ​ជុំវិញ​នោះ។​

មុខសញ្ញា​ជនសង្ស័យ​ឈ្មោះ ​នូ ប៊ុន​រិ​ទ្ធ​ បាន​សារភាព​ថា កន្លងមក ​ខ្លួន​បាន​ទទួល​ថ្នាំញៀន​ពី​ឈ្មោះ​ សុខ ​យក​ទៅ​ជក់ និង​លក់​បន្ត​ឲ្យ​ក្រុម​បក្ខពួក​ក្នុង​ភូមិ​សេព ព្រមទាំង​បោះ​ឲ្យ​ម៉ូយ​ស្គាល់​គ្នា​មួយ​ចំនួន​ទៀត។

ចំណែក​មុខសញ្ញា​ធំ​ឈ្មោះ ​រស់ សុខ​ ជា​ឈ្មួញ​កណ្តាល​ធំ ប្រចាំ​ក្នុង​ឃុំ​សែន​ដី​បាន​និយាយ​ថា ថ្នាំញៀន​ទាំងនោះ​មាន​គេ​ផ្ញើ​ខ្លួន​ឲ្យ​លក់​ទេ ដោយ​មិន​ស្គាល់ឈ្មោះ និង​អាសយដ្ឋាន​ឡើយ​ ស្គាល់​តែ​លេខ​ទូរស័ព្ទ​ទាក់ទង​គ្នា ពេល​លក់​អស់​ ទើប​ទូទាត់​គ្នា និង​ដាក់​បន្ត​ទៀត។

ជនសង្ស័យ​បន្ត​ថា ​ថ្នាំញៀន​ដែល​កម្លាំង​រកឃើញ​ទាំងអស់ ​ទើបតែ​យក​មិនទាន់បាន​ចែក​ចាយ​ទៅ​ណា​ទេ ដោយ​ក្នុង​១​កញ្ចប់​ធំ​លក់​តម្លៃ​១០០​ដុល្លារ និង​កញ្ចប់​តូច​ចប់​ពី​៣​ម៉ឺន​រៀល ទៅ​៥​ម៉ឺន​រៀល​ប៉ុណ្ណោះ។​

សូម​បញ្ជាក់​ថា​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​នោះ មានការ​ចូលរួម​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ខេត្ត​កំពង់ស្ពឺ លោក ​ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង ប៉ុស្តិ៍​រដ្ឋបាល​សែន​ដី មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ភូមិ/ឃុំ​ផង​ដែរ។ បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ៕ បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​ និង​ឃាត់ខ្លួន​មនុស្ស​៣​នាក់​​

បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​ និង​ឃាត់ខ្លួន​មនុស្ស​៣​នាក់​​

បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​ និង​ឃាត់ខ្លួន​មនុស្ស​៣​នាក់​​

បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​ និង​ឃាត់ខ្លួន​មនុស្ស​៣​នាក់​​

បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​ និង​ឃាត់ខ្លួន​មនុស្ស​៣​នាក់​​
បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​ និង​ឃាត់ខ្លួន​មនុស្ស​៣​នាក់​​

បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​ និង​ឃាត់ខ្លួន​មនុស្ស​៣​នាក់​​

បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​ និង​ឃាត់ខ្លួន​មនុស្ស​៣​នាក់​​

បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​ និង​ឃាត់ខ្លួន​មនុស្ស​៣​នាក់​​