សាលាស្រុក​អង្គរ​បូរី​ បើក​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា ​រួម​នឹង​បញ្ហា​ប្រឈម​ក្នុង​បច្ចុប្បន្ន​

សាលាស្រុក​អង្គរ​បូរី​ បើក​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា ​រួម​នឹង​បញ្ហា​ប្រឈម​ក្នុង​បច្ចុប្បន្ន​



តាកែវ ៖ ដោយ​អនុវត្ត​តាម​អនុសាសន៍​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​ថ្លែង​កាល​ពី​ពេល​ថ្មី​នេះ​ទៅកាន់​គ្រប់​បក្ស​នយោបាយ ជាពិសេស​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ទឹក​ជូន​ពលរដ្ឋ​ និង​ក្តាប់​ឲ្យ​បាន​នូវ​ស្ថិតិ​កន្លែង​ដែល​ខ្វះ​ទឹក​ ដើម្បី​ជួយ​ដល់​ពួក​គាត់​ឲ្យ​ទាន់​ពេលវេលា​តាម​សភាពការណ៍។

ដើម្បី​អនុវត្ត​នូវ​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦​នេះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​អង្គរ​បូរី​ បាន​បើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព​លោក ឌឹ​ម គឹម​សាន អភិបាល ​នៃ​គណៈ​អភិបាលស្រុក​អង្គរ​បូរី និង​ដោយមាន​ការ​ចូលរួម​ពី​អស់លោក លោកស្រី ជា​ប្រធាន ជា​អនុប្រធាន​ការិយាល័យ​ជុំវិញ​ស្រុក និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ស្ថាប័ន ដើម្បី​ប្រជុំ​ប្រមូល​ទិន្នន័យ​រួម​ក្នុង​ការងារ​ទូទៅ​នៅ​ក្នុង​ស្រុក​អង្គរ​បូរី ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់ នៅ​ក្នុង​ភូមិ​/​ឃុំ ​ក្នុងស្រុក​អង្គរ​បូរី សំខាន់​បំផុត​គឺ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅលើ​ភាព​រាំងស្ងួត និង​កង្វះ​ទឹក សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទាំងមូល​ដែល​ជា​កង្វល់​របស់​រាជរដ្ឋាភិបាល និង​ជា​កង្វល់​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ផង​ដែរ។

លោក​បាន​សង្កត់​ធ្ងន់​ថា ​ថ្វីបើ​ពេលនេះ​នៅ​ក្នុង​ស្រុក​អង្គរ​បូរី​ទាំងមូល​មិនទាន់​ជួបប្រទះ​នូវ​កង្វះ​ខាត​ទឹក​សម្រាប់​ប្រើប្រាស់​គួរ​ឲ្យ​កត់សម្គាល់​យ៉ាងណាក៏ដោយ យើង​ជា​មន្ត្រី​មូលដ្ឋាន​ដែល​នៅ​ជាប់​និង​ពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់ ​និង​ក្តាប់​ឲ្យ​បាន​អំពី​សេចក្ដី​ត្រូវការ​របស់​ពួកគាត់ កុំ​ឲ្យ​មានឈ្មោះ​ជា​មន្ត្រី​អសកម្ម​ក្នុង​មូលដ្ឋាន​របស់​ខ្លួន៕
សាលាស្រុក​អង្គរ​បូរី​ បើក​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា ​រួម​នឹង​បញ្ហា​ប្រឈម​ក្នុង​បច្ចុប្បន្ន​

សាលាស្រុក​អង្គរ​បូរី​ បើក​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា ​រួម​នឹង​បញ្ហា​ប្រឈម​ក្នុង​បច្ចុប្បន្ន​