អ្នកស្ម័គ្រចិត្ត​កម្ពុជា​១,០០០​នាក់ ចូលរួម​ក្នុង​កម្មវិធី​អ្នកដឹកនាំ ​ការសាងសង់​វ័យក្មេង​

អ្នកស្ម័គ្រចិត្ត​កម្ពុជា​១,០០០​នាក់ ចូលរួម​ក្នុង​កម្មវិធី​អ្នកដឹកនាំ ​ការសាងសង់​វ័យក្មេង​



ភ្នំពេញ ​៖ អ្នកស្ម័គ្រចិត្ត​កម្ពុជា​ប្រមាណ ១,០០០​នាក់ នឹង​ចូល​រួម​ជា​ផ្នែក​មួយ ជាមួយ​មនុស្ស​ជាង​៣០​០,០០០​នាក់​ផ្សេងទៀត ដែល​កំពុងធ្វើការ​ស្ម័គ្រចិត្ត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​កំពុងតែ​បញ្ជ្រាប​ពី​កម្មវិធី​អ្នកដឹកនាំ​ការសាងសង់​វ័យក្មេង​ ឆ្នាំ​២០១៦ របស់​អង្គការ​លំនៅ​ដ្ឋាន​មនុស្សជាតិ ដោយមាន​ការ​រួម​ចំណែក​ការងារ​ស្ម័គ្រចិត្ត ការ​រៃអង្គាស​ថវិកា និង​ការ​ផ្សព្វផ្សាយ​ពី​តម្រូវការ​លំនៅ​ដ្ឋាន​ដ៏​សម​រ​ម្យ ដែល​វា​ជា​ផ្នែក​មួយ​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ និង​ឆ្ពោះ​ទៅ​រក​ទំនុកចិត្ត​លើ​ខ្លួនឯង​។

​នៅក្នុង​ឆ្នាំនេះ ដោយសារតែ​ប្រទេស​ចំនួន​១៥​ផ្សេងទៀត បាន​ចាប់​ផ្តើម និង​បញ្ចប់​ការងារ​ស្ម័គ្រចិត្ត​របស់​ពួកគេ​កាលពី​ថ្ងៃទី​០២ ខែ​មេសា ​កន្លង​ទៅ​ហើយ ដូច្នេះ​ប្រទេស​កម្ពុជា​ក៏បាន​យក​ថ្ងៃទី​៣០ ខែ​មេ​សា ឆ្នាំ២០១៦​ ជា​ថ្ងៃ​នៃ​ការសាងសង់​ដ៏​ធំ​បំផុត​។ នា​ពេល​ខាងមុខនេះ​ផង​ដែរ អ្នកចូលរួម​នឹង​ធ្វើ​ការ​លើ​ផ្នែក ជួសជុលផ្ទះ ​ជួសជុល​ផ្លូវ ជួសជុល​សាលារៀន និង​សំអាត​បរិស្ថាន​ក្នុង​សហគមន៍ និង​ផ្តល់​ការអប់រំ​ផ្នែក​អនាម័យ​ដល់​កុមារ​ប្រមាណ ១,០០០​នាក់ ក្នុង​សហគមន៍​ត្រពាំង​អញ្ចាញ​។​

នាយក​ថ្នាក់​ជាតិ អង្គការ​លំនៅ​ដ្ឋាន​មនុស្សជាតិ​កម្ពុជា លោក Kif NGUYEN បាន​មានប្រសាសន៍ថា “​យុវជន​កម្ពុជា​វ័យក្មេង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ក្តី​សង្ឃឹម និង​ភាព​សប្បាយ​រីករាយ​ជូន​ដល់​គ្រួសារ​មួយចំនួន​នៅ​កម្ពុជា​ដែល​កំពុង​ត្រូវការ​ជំនួយ ដោយ​ចាប់ផ្តើម​ពី​ការងារ​ស្ម័គ្រចិត្ត​តាម​រយៈ​ការ​ជួសជុល និង​លាប​ពណ៌​ផ្ទះ ជួសជុល​ផ្លូវ​ក្នុងភូមិ ផ្តល់​ការអប់រំ​ដល់​កុមារ​ពី​អនាម័យ​ដ៏​ត្រឹមត្រូវ និង​ផ្តល់​ការអប់រំ​ដល់​សហគមន៍​ពី​ការ​ថែរក្សា​បរិស្ថាន​ឲ្យ​បាន​ស្អាត ជាមួយ​យុទ្ធនាការ​អ្នកដឹកនាំ​ការ​សាង​សង់​លំនៅ​ដ្ឋាន​វ័យក្មេង​។​

លោក​បាន​បន្ថែម​ថា “​ការដែល​មានផ្ទះ​ដ៏​រឹងមាំ ប្រកបដោយ​អនាម័យ និង​បរិស្ថាន​ស្អាត វា​នឹង​ធ្វើ​ឲ្យ​គ្រួសារ​ទាំងនោះ ទទួល​បាន​នូវ​ភាព​រឹងប៉ឹង​មាំមួន ស្ថិតស្ថេរ និង​ឯករាជ្យ​ភាព ដែល​វា​ជា​គន្លឹះ​ដ៏​សំខា​ន់ ​ដើម្បី​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​ក្នុង​សហគមន៍​។ ហើយ​ការសាងសង់​នេះ គឺ​ជា​គោលដៅ​ដ៏​ធំ​បំផុត​នៃ​យុទ្ធនាការ ដែល​យុទ្ធនាការ​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ដល់​សាលា និង​សាកលវិទ្យាល័យ​ជាច្រើន​នៅ​កម្ពុជា ដោយ​ធ្វើការ​បង្កើន​ការ​យល់​ដឹង​​ពី​តម្រូវ​ការ​ដ៏​ចាំបាច់​សម្រាប់​ការរស់នៅ ក្នុង​ប្រទេស​កម្ពុ​ជា ប្រកបដោយ​សុវត្ថិភាព និង​លទ្ធភាព ថែមទាំង​ជា​ការបង្កើត​ទីក្រុង និង​ការបង្កើត​លំនៅ​ដ្ឋាន​ដល់​មនុស្ស​ទូទៅ ដែល​ធានា​នូវ​សុវត្ថិភាព​ ភាព​ស្ងប់​សុខ និង​និរន្ត​ភាព សមស្រប​នឹង​ការ​លើក​កម្ពស់​គោលដៅ​អភិវឌ្ឍន៍​និរន្តរភាព​លើក​ទី​១១ ផង​ដែរ​។ យើង​សង្ឃឹមថា អ្នកស្ម័គ្រចិត្ត​ដ៏​មុតមាំ​របស់​ពួក​យើង​នឹង​បន្ត​ដើរ​តួនាទី ដឹកនាំ និង​ចែករំលែក​ជាមួយ​យើង​បន្ត​ទៀត និង​សាធារណជន​ទូទៅ​អំពី​តម្រូវ​ការ​លំនៅ​ដ្ឋាន​នៅ​កម្ពុជា នៅ​ឆ្នាំក្រោយៗ​ទៀត​”។

យុទ្ធនាការ​អ្នកដឹកនាំ​ការសាងសង់​លំនៅ​ដ្ឋាន​វ័យក្មេង រហូត​​បាន​ឈាន​ដល់​ឆ្នាំ​ទី​៥ ហើយ​លាត ស​ន្ធឹង​ក្នុង​ប្រទេស​ចំនួន​១៦ និង​តំបន់​រដ្ឋបាល​ពិសេស​មួយ ដែល​រួមមាន ប្រទេស​អូស្ត្រាលី បង់ក្លាដេស កម្ពុជា ចិន ហ្វី​ជី ហុងកុង ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន នេប៉ាល់ នូ​ហ្សឺលែ​ន ហ្វីលីពីន សិង្ហបុរី កូរ៉េ​ខាង​ត្បូង ស្រីលង្កា ថៃ និង​វៀតណាម​។ ព្រឹត្តិការណ៍​ទាំងនេះ មានការ​ចូល​រួម​ដោយ​ដៃ ដោយ​ធ្វើការ​សា​ង​សង់​ផ្ទះ ការ​សម្អាត​ផ្ទះ​ និង​សាលា ការ​រត់ ការ​បង្ហាញ​ផ្លូវ ការ​ធ្វើ​សិក្ខាសាលា សកម្មភាព​រៃអង្គាស​ថ​វិកា ការ​ផ្តល់​រង្វាន់​លើ​ការ​តស៊ូ​មតិ និង​សកម្មភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែល​រួមមាន ការ​ប្រកួត​ប្រជែង​រចនា​ទង់​មួយ​សម្រាប់​ដាក់​លើ online និង ការ​ជួបជុំ​ក្រុម Twitter​។​

អង្គការ​សហប្រជាជាតិ បាន​ធ្វើ​ការ​ប៉ាន់ប្រមាណ​ថា មនុស្ស​ប្រមាណ ៥០០​លាន​នាក់ ក្នុង​តំបន់​នេះ កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ ដែល​វា​តំណាង​ឲ្យ​ប្រជាជន​ជាង​ពាក់​កណ្ដាល​នៅ​លើ​សកលលោក ដែល​រស់​នៅក្នុង​សភាព​ក្រីក្រ ហើយ​ជា​សកល ប្រជាជន ១.៦ ពាន់​លាន​នាក់ បាន​រស់​នៅ​ដោយ​អត់​មាន​ជម្រក​គ្រប់គ្រាន់​។ យុទ្ធនា​ការសាងសង់​លំនៅ​ដ្ឋាន​វ័យក្មេង ​បាន​កៀរគរ​យុវជន​ឲ្យ​ចូលរួម​បង្ហា​ញ​ពី​សាមគ្គីភាព​ ជាមួយ​នឹង​គោលបំណង​របស់​អង្គការ​លំនៅ​ដ្ឋាន​មនុស្សជាតិ​កម្ពុជា ដើម្បី​ឲ្យ​មាន​កា​រ​យកចិត្តទុកដាក់ និង​ដោះស្រាយ​បញ្ហា​លំនៅ​ដ្ឋាន​ប្រកបដោយ​ស្តង់ដារ​៕