បុរស​ម្នាក់​ ដេកចាំ​ទា ត្រូវ​រន្ទះបាញ់​ស្លាប់​យ៉ាង​អាណោចអាធ័ម​

បុរស​ម្នាក់​ ដេកចាំ​ទា ត្រូវ​រន្ទះបាញ់​ស្លាប់​យ៉ាង​អាណោចអាធ័ម​



ព្រៃវែង ៖ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ ​មាន​ភ្លៀង​មួយ​មេ លុះ​រហូតមកដល់​ម៉ោង​៤​និង​៣០​នាទី​មាន​សំឡេង​រន្ទះ​យ៉ាង​ខ្លាំង​មួយ នា​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦ ក្រោយពី​ភ្លៀង​រួច ទើប​មាន​អ្នករាយការណ៍​ថា បុរស​ម្នាក់​នៅ​ដេកចាំ​ទា ត្រូវ​បាន​រន្ទះបាញ់​ស្លាប់ នៅ​ចំណុច​វាល​អាច​ដី ស្ថិត​នៅ​សង្កាត់​កំ​លាវ ក្រុង​ព្រៃវែង។

ប្រភព​បន្ត​ថា បុរស​ដែល​ស្លាប់​នោះ​មាន​ឈ្មោះ ណុន សំអឿន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់​នៅ​ភូមិ​ជើង​ទឹក​(​ខ​) សង្កាត់​ជើង​ទឹក ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​ទុក​នៅផ្ទះ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​បុរស​ម្នាក់​ ដេកចាំ​ទា ត្រូវ​រន្ទះបាញ់​ស្លាប់​យ៉ាង​អាណោចអាធ័ម​