ទូរទស្សន៍ Samsung​ ទទួល​បាន ​ចំណាត់​ថ្នាក់​លេខ១ ក្នុង​ពិភពលោក​រយៈពេល​១០​ឆ្នាំ​ជាប់ៗ​គ្នា​

ទូរទស្សន៍ Samsung​ ទទួល​បាន ​ចំណាត់​ថ្នាក់​លេខ១ ក្នុង​ពិភពលោក​រយៈពេល​១០​ឆ្នាំ​ជាប់ៗ​គ្នា​



សាមសុង ​បាន​ក្លាយជា​ក្រុមហ៊ុន លេខ១ ​នៅក្នុង​ទីផ្សារ​ទូរទស្សន៍​ពិភពលោក​រយៈពេល១០​ឆ្នាំ​ជាប់ៗ​គ្នា​តាំងពី​ឆ្នាំ ២០០៦ ហើយ​លក់​បាន​ជាង ៤២៧ លាន​ទូរទស្សន៍​។ ឆ្លងកាត់​មួយ​ទសវត្សរ៍​នៃ​ប្រវត្តិ​ផលិត​ទូរទស្សន៍​មក សាម​សុង​ បាន​ធ្វើ​សកម្មភាព​យ៉ាងច្រើន​ដូចជា ​កិច្ចប្រជុំ ​ដែល​មាន​ភាព​ប្រថុយ​ប្រថាន ប៉ុន្តែ​ សាម​សុង​ មិនដែល បង្អង់​សន្ទុះ​នៃ​ការ​ពុះពារ និង​គំនិត​ច្នៃប្រឌិត​ឡើយ​។​

លោក Hyun Suk Kim បាន​និយាយ​ថា​ «​ជាង​ដប់​ឆ្នាំ​មកនេះ ការ​លក់ និង​អត្រា​​ការបង្កើត​ថ្មី​នៃ​ទូរទ​ស្សន៍ របស់​យើង​ទទួល​បាន​ភាព​ជោគជ័យ ហើយ​វា​កើត​ចេញ​ពី​ក្តី​ប្រាថ្នា​របស់​យើង ដែល​ចង់​ផ្តល់​ជូន​អតិថិជន​នូវ​បច្ចេកវិទ្យា និង​សេវាកម្ម​ដ៏​ល្អ​បំផុត​របស់​យើង​។ ដូចដែល​យើង​បាន​ផ្លាស់ប្ដូរ​ទៅ​ក្នុង​សម័យថ្មី បទពិសោធន៍​ថ្មី របស់​ទូរទស្សន៍ គឺ​ការ​ជក់​ចិត្ត​ទៅ​នឹង​រូបភាព​ដ៏​ច្បាស់​ល្អ​ដូច​ធម្មជាតិ ដែល​មិន​ធ្លាប់​មាន​។ យើង​នឹង​មិន​បាត់បង់​នូវ​ចក្ខុវិស័យ​នៃ​តម្លៃ និង​ការ​យល់​ដឹង​របស់​អ្នកប្រើប្រាស់ ​ដែល​ជួយ​ឲ្យ​យើង​ទទួល​បាន​ភាព​យូរ​អង្វែង​នៅក្នុង​ទីផ្សារ ឈានមុខ​គេ​។​

ទូរទស្សន៍ Samsung​ ទទួល​បាន ​ចំណាត់​ថ្នាក់​លេខ១ ក្នុង​ពិភពលោក​រយៈពេល​១០​ឆ្នាំ​ជាប់ៗ​គ្នា​

នៅក្នុង​ថ្ងៃ​សម្ពោធ​នៅក្នុង​ឆ្នាំ ២០០៦ ទូរទស្សន៍ R7 (‘Bordeaux’) លក់​បាន៣លាន​គ្រឿង និង​តាម​ពីក្រោយ ដោយ​ទូរទស្សន៍ ToC TV ដែល​ជា​ទូរទស្សន៍​ប្រភេទ Full HD 3D មាន​អេក្រង់ 3D ដំបូង​គេ របស់​ពិភពលោក សម្រាប់​ការ​ផ្ដោត​នៅ​ថ្ងៃ​នេះ​ទៅលើ​ទូរទស្សន៍​អេក្រង់​កោង UHD សាម​សុង​ បាន​បង្កើត​ផលិតផល​ ដែល​បាន​គ្រោង​ទុក​មុន​យ៉ាង​ជោគជ័យ ហើយ​យល់ ​និង​បំពេញតម្រូវការ​របស់​អតិថិជន​។ ចំណុច​ដៅ​នៃ​ឧស្សាហកម្ម ​រួម​ទាំង​ការបង្កើត​ទូរទស្សន៍​ ដែល​មាន​រាងស្ដើង​នៅក្នុង​ពិភព​លោក គឺ​ត្រឹមតែ​២៩.៩mm​នៅក្នុង​ឆ្នាំ ២០០៩ ទូរទស្សន៍ UHD TV ដែល​មាន​ទំហំ ១១០ អ៊ីង ​ធំ​ជាង​គេ​ក្នុង​ពិភពលោក​នៅក្នុង​ឆ្នាំ ២០១៣ និង​ទូរទស្សន៍ UHD TV អេក្រង់​កោង​ ដែល​មាន​ទំហំ ១០៥ អ៊ី​ង នៅក្នុង​ឆ្នាំ​២០១៤។​

លទ្ធផល​នៃ​ការ​បន្ត​ស្វែងរក​មធ្យោបាយ​ ដែល​កាន់តែ​ប្រសើរ​សម្រាប់​ការ​ទស្សនា smart TVs បាន​ក្លាយជា​ឧបករណ៍​ដ៏​សំខាន់​នៅក្នុង​ផ្ទះ​នៅ​លើ​ពិភពលោក​។ នៅ​ឆ្នាំ ២០១០ សាម​សុង​ បាន​បើក TV application store មុនគេ​ក្នុង​ពិភពលោក ​និង​បាន​អនុម័ត smart TV user interface ហើយ​ចំពោះ Smart Hub នៅក្នុង​ឆ្នាំ ២០១១។ តាំងពី​ពេលនោះ​មក​ក្រុមហ៊ុន​បាន​បង្ហាញ​បច្ចេកវិទ្យា​ស្គាល់​សំឡេង កាយ​វិការ និង​មុខ ព្រមទាំង​បញ្ចូល​ប្រព័ន្ធ​ប្រតិបត្តិការ Tizen ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការប្រើប្រាស់ និង​ការ​តភ្ជាប់​ដោយ​ប្រើ​អព្ភន្តរញាណ​។

ទូរទស្សន៍ Samsung​ ទទួល​បាន ​ចំណាត់​ថ្នាក់​លេខ១ ក្នុង​ពិភពលោក​រយៈពេល​១០​ឆ្នាំ​ជាប់ៗ​គ្នា​

ទូរទស្សន៍​ឆ្លាត​វៃ​ស៊េ​រី ២០១៦ របស់​ សាម​សុង​ ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នកប្រើប្រាស់​ក្នុង​ការ​ស្វែង​រក ​និង​ភ្ជាប់​ទៅ​នឹង​មាតិកា សេវា ​ដែល​ពួកគេ​ចូលចិត្ត​ពី​ទូរទស្សន៍ ​និង​ខ្សែភាពយន្ត​ទៅ​ហ្គេម ​និង​កម្ម​វិធី​ព័ត៌មាន ​ដែល​ទាំងអស់​នេះ​នៅ​កន្លែង​តែមួយ​។ The Samsung Smart Control ដែល​នៅ​ដាច់​ដោយ​ឡែក ត្រូវ​បាន​ប្រើ​ជា​កន្លែង​បញ្ជា​តែមួយ ទៅកាន់​ឧបករណ៍​ទាំងអស់​ដែល​ត​ភ្ជាប់​ទៅ​នឹង Samsung Smart TV ហើយ​លុបបំបាត់ ភាព​សាំញ៉ាំ​ច្រើន​នៃ​ការ​បញ្ជា​។ ការ​បំពាក់​នូវ​បច្ចេកវិទ្យា loT hub ទូរទ​ស្សន៍ SUHD TV ស៊េរី ២០១៦ ក៏​អាច​ភ្ជាប់ និង​បញ្ជា​ឧបករណ៍​ ដែល​អាច​ប្រើ​បាន​ជាមួយគ្នា​ជាង២០​០​ នៃ SmartThings មិន​ថា ​ឧបករណ៍​មួយ​ណា​ ដែល​ត្រូវ​រោទ៍ ចាក់សោ ឬ​បិទ​ភ្លើង ទាំង​អស់ពី​ទូរទស្ស​ន៍​។​

នៅ​ឆ្នាំ​២០១៥ជា​ពេល​ដែល​ទូរទស្សន៍ SUHD ត្រូវ​បាន​សម្ពោធ វា​បាន​ក្លាយជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​សម្រេច​គោលដៅ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ទីផ្សារ​ក្នុង​រយៈពេល១០ឆ្នាំនេះ នៅក្នុង​ការ​បង្កើន​ចង្វាក់​ផលិតកម្ម​របស់​ម៉ាក យីហោ​។ ប្រជាប្រិយភាព​នៃ​លំដាប់​ទូរទស្សន៍​ ដែល​ល្អ​ជាងគេ​នេះ អាច​ត្រូវ​បាន​កំណត់​ដោយ​ការ​ផ្តល់​ឲ្យ​នូវ​គុណភាព​រូបភាព​ដ៏​ល្អ​បំផុត​របស់​ទូរទស្សន៍ SUHD ការ​រចនា និង​ទាក់ទង​ទៅ​នឹង​បទពិសោធន៍​របស់​អ្នកប្រើប្រាស់ ដែល​ជួយ​ឲ្យ​អ្នកប្រើប្រាស់​រីករាយ​ជាមួយនឹង​ទូរទ​ស្សន៍​នៅ​គ្រប់​ស្ថានភាព​ទាំងអស់​។​

ទូរទស្សន៍ Samsung​ ទទួល​បាន ​ចំណាត់​ថ្នាក់​លេខ១ ក្នុង​ពិភពលោក​រយៈពេល​១០​ឆ្នាំ​ជាប់ៗ​គ្នា​

នៅក្នុង​កម្មវិធី​ពិព័រណ៍​គ្រឿង​អេឡិចត្រូនិក​ឆ្នាំ​២០១៦ សាម​សុង ​បាន​ប្រកាស​ទូរទស្សន៍ SUHD ថ្មី​បំផុត ​ជាមួយនឹង​បច្ចេកវិទ្យា Quantum dot display ដោយ​មិន​ប្រើប្រាស់​កាត​មីញ៉ូម និង​ប្រើប្រាស់​បច្ចេកវិទ្យា Quantum dot ចំនួន១០ បន្ទះ​។ Quantum dot គឺជា​ឧបករណ៍​បង្ហាញ​រូបភាព​ជំនាន់​ក្រោយ​ដែល​ប្រើ​ភាគ​តូច​ល្អិត ដើម្បី​បញ្ចេញ​ពន្លឺ​ដែល​ភ្លឺ​ខ្លាំង បណ្ដុំ​ពណ៌​ដែល​ធំ និង​ប្រភេទ​តំណាង​ពណ៌​ដ៏​ច្បាស់​បំផុត នៃ​ឧបករណ៍​បង្ហាញ​។

ការកំណត់​ឆ្នាំ ២០១៦ ជា​ចំណុច​ចាប់ផ្តើម​សម្រាប់​ទសវត្សរ៍​បន្ទាប់​ ក្រុមហ៊ុន​ដែល​ឈានមុខ​គេ សាម​សុង ​នឹង​បន្ត​ជំរុញ​ការកំណត់​គោលដៅ​នេះ ដើម្បី​បង្ហាញថា ​ហេតុអ្វី​បានជា​ក្រុមហ៊ុន​នៅតែ​ជា​ក្រុម​ហ៊ុន​ ដែល​ឈានមុខ​គេ និង​អ្វី​ដែល​ជា​សមត្ថភាព​ពិត​របស់​ទូរទស្សន៍​របស់​សាម​សុង​៕​

Link to video: https://youtu.be/tVXjBu3rKS4

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ ​៖ https://news.samsung.com/global/video-samsung-tv-throughout-the-past-ten-years-history-of-challenge-and-creativity
Reference: https://news.samsung.com/global/video-samsung-tv-throughout-the-past-ten-years-history-of-challenge-and-creativity

ទូរទស្សន៍ Samsung​ ទទួល​បាន ​ចំណាត់​ថ្នាក់​លេខ១ ក្នុង​ពិភពលោក​រយៈពេល​១០​ឆ្នាំ​ជាប់ៗ​គ្នា​