អង្គភាព​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ យក​ទឹក​ចែក​ជូន​ព្រះសង្ឃ​ និង​ប្រជាពលរដ្ឋ​

ឧត្តរមានជ័យ ៖ ទឹក​១​ម៉ឺន​លីត្រ​ ត្រូវ​បាន​កម្លាំង​ នៃ​អង្គភាព​នគរបាល​ខេត្ត​ឧត្តរមានជ័យ ដឹកនាំ​ដោយ​ឯកឧត្ដម ឧត្ដមសេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧត្ដរមានជ័យ យក​មក​ចែក​ជូន​ព្រះសង្ឃ​គង់នៅ វត្ត​រួត​ចំប៉ី សង្កាត់​អូរ​ស្មាច់ ​និង​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់ នៅ​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ក្នុង​ការ​ដឹកជញ្ជូន​ទឹក​ខាងលើ​ គឺ​ដឹក​ដោយ​រថយន្ត​ចំនួន​៣​គ្រឿង គឺ​រថយន្ត​ស្នងការ​នគរបាល​ខេត្ត​១​គ្រឿង​.​រថយន្ត​អធិការ​នគរបាល​ក្រុង​១​គ្រឿង ​និង​រថយន្ត​សាលាខេត្ត​១​គ្រឿង​។​

ក្នុង​នោះ​ ព្រះសង្ឃ​ ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​សង្កាត់​អូរ​ស្មាច់​ទាំងអស់​ត្រេកអរ​យ៉ាង​ខ្លាំង ចំពោះ​ការយកចិត្តទុកដាក់​របស់​ឯកឧត្ដម ឧត្ដមសេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត ក៏​ដូចជា​កម្លាំង​ប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​គ្រប់ពេលវេលា​ផង​ដែរ​៕