រថយន្ត​២​គ្រឿង​ក្រឡាប់​​ជា​បន្តបន្ទាប់​ នៅ​ចម្ងាយ​ត្រឹម​​៤០​ម៉ែត្រ​ពី​គ្នា​ប៉ុណ្ណោះ

រថយន្ត​២​គ្រឿង​ក្រឡាប់​​ជា​បន្តបន្ទាប់​ នៅ​ចម្ងាយ​ត្រឹម​​៤០​ម៉ែត្រ​ពី​គ្នា​ប៉ុណ្ណោះ

កំពង់ស្ពឺ ​៖ ​មាន​ហេតុការណ៍​កម្រ​ជួប​មួយ​ បាន​កើត​ឡើង​ ដោយ​រថយន្ត​២​គ្រឿង​បាន​ក្រឡាប់​បន្តបន្ទាប់​គ្នា​នៅ​ចម្ងាយ​ត្រឹមតែ​៤០​ម៉ែត្រ​ពី​គ្នា និង​ខុសគ្នា​តែ​២០​នាទី​ប៉ុណ្ណោះ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦​ វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល ​លើ​ផ្លូវ​ជាតិ​លេខ​៤ ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A5101, លេខ​រ៉ឺម៉ក​កុងតឺន័រ​ ព្រះសីហនុ​ ​4A1038។ រថយន្ត​នេះ​បើក​ពី​កើត​ទៅ​លិច​ លុះ​ដល់​ចំណុច​កើតហេតុ​ក៏​ក្រឡាប់ បណ្ដាល​ឲ្យ​ខូចខាត​រនាំង​ផ្លូវ និង​ស្លាក​សញ្ញា​បត់​ឆ្វេង​១ ​បង្គោល​ឡាក់​១។

សេចក្ដីរាយការណ៍​បន្ត​ថា ​បន្ទាប់​ពី​មាន​ហេតុការណ៍​ខាង​លើ​នេះ​កើត​ឡើង ​ស្រាប់​តែ​​២០​នាទី​ក្រោយមក ក៏​មាន​រថយន្ត​១​គ្រឿង​ទៀត​ ម៉ាក​ ហ្វុយសូ ​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-2237​ បាន​ក្រឡាប់​បន្ត​ទៀត​ ចម្ងាយ​ពី​គ្នា​៤០​ម៉ែត្រប៉ុណ្ណោះ។ ករណី​ខាងលើ​សមត្ថកិច្ច​កំពុង​ធ្វើការ​ស៊ើបអង្កេត៕