ក្បាល​គ្រាប់​ធុន​៨៥​មីលីម៉ែត្រ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​មន្ត្រីស៊ីម៉ាក់​(CMAC)

ក្បាល​គ្រាប់​ធុន​៨៥​មីលីម៉ែត្រ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​មន្ត្រីស៊ីម៉ាក់​(CMAC)



សៀមរាប ​៖ ​កម្មករ​ធ្វើ​របង​មណ្ឌល​សុខភាព​កំពង់​ក្តី​បាន​ជីក​ដី​ធ្វើ​របង​ក៏បាន​ប្រទះឃើញ​ក្បាល​គ្រាប់​ធុន​៨៥​មី​លី​ម៉ែត្រ​ ដែល​បាន​បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាម ​ហើយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​យក​ទៅ​ឲ្យ​ខាង​CMAC​គ្រប់គ្រង​បន្ត។

ហេតុការណ៍​ប្រទះឃើញ​ក្បាល​គ្រាប់​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​ខែមេសា ឆ្នាំ​២០១៦​នេះ​ក្នុង​ភូមិ កំពង់​ក្តី ឃុំ​កំពង់ក្តី ​ស្រុក​ជីក្រែង​។ លោក​វរសេនីយ៍ត្រី​សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្តី​ទី​ស្រុក​ជីក្រែង​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​កម្លាំង​អធិការនគរបាល​ស្រុក​ជីក្រែង​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ និង ​ពិនិត្យ​ឃើញ​ថា ​ក្បាល​គ្រាប់​ដែល​កម្មករ​ជីក​ប្រទះឃើញ​នោះ ជា​ប្រភេទ​ក្បាល​គ្រាប់​ធុន​៨៥ មី​លី​ម៉ែត្រ ដែល​បាន​បន្សល់ទុក​តាំងពី សម័យ​សង្គ្រាម​។

លោក​បន្ត​ថា បន្ទាប់ពី​ចុះ​ទៅ​ពិនិត្យ​រួចហើយ​លោក​បាន​ធ្វើ​ការ​ទំនាក់ទំនង​ទៅ​មន្ត្រី ស៊ីម៉ាក់ (CMAC) មក​ទទួលយក​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៦​ដើម្បី​យក​ទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​និង​រង់ចាំ​ធ្វើការ​កម្ទេចចោល​៕