លោក​ឱម យ៉ិនទៀង​ ឆ្លើយតប​ទៅ​នឹង​ការរិះគន់ ដែល​ថា​លោក​ជា​មនុស្ស​បក្ខពួក​និយម

លោក​ឱម យ៉ិនទៀង​ ឆ្លើយតប​ទៅ​នឹង​ការរិះគន់ ដែល​ថា​លោក​ជា​មនុស្ស​បក្ខពួក​និយម



ភ្នំពេញ ​៖​ លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ពន្យល់​ឆ្លើយតប​ទៅ​នឹង​មតិ​រិះគន់​ថា លោក​ជា​មនុស្ស​បក្ខពួក​និយម បន្ទាប់ពី​កូន​របស់​លោក​ពីរ​រូប​ត្រូវ​បាន​តែងតាំង​ជា​ឧបការី​នៅ​ក្នុង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាលពី​ពេល​ថ្មីៗ​នេះ។

លោក​បាន​ពន្យល់ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​២៩ ខែ​មេសា​នេះ​ថា​ និយមន័យ បក្ខពួក​និយម គ្រួសារនិយម លុះត្រាតែ សាច់ញាតិ​អញ គ្នា​អញ គ្រួសារ​អញ អត់​ចេះ​អ្វី​ក៏ដោយ ក៏​អញ​តែងតាំង​ដែរ អ្នក​ផ្សេង​ទោះ​ល្អ​ប៉ុណ្ណា​ក៏​អញ​អត់​ឲ្យ។

លោក ឱម យ៉ិនទៀង ក៏បាន​លាតត្រដាង​ប្រាប់ ពី​សមត្ថភាព​កូន​របស់​លោក​ថា កូន​របស់​លោក​មាន​សមត្ថភាព ទី​១ មុខវិជ្ជា​ភាសា​អង់គ្លេស ទី​២ មុខវិជ្ជា​ការប្រើប្រាស់​អាវុធ និង​ទី​៣ មុខវិជ្ជា​ការស៊ើបអង្កេត​ប្រឆាំង​ភេរវកម្ម។

លោក​បាន​អំពាវនាវ​ម្ចាស់ Facebook ដែល​រិះគន់ បើ​សង្ស័យ​អាច​ប្រឡង​សមត្ថភាព​ជាមួយ​កូន​របស់​លោក បើ​ឈ្នះ​សមត្ថភាព​កូន​របស់​លោក លោក​នឹង​ប្រគល់​តំណែង​ឲ្យ​ទៅ​ជន​នោះ។

សូម​លោកអ្នក​អញ្ជើញ​ស្តាប់​សំឡេង​ទាំងស្រុង​របស់​លោក ឱម យ៉ិនទៀង ដូច​ខាងក្រោម​៖​