មន្ត្រី​CMAK​និង​នគរបាល​ស្រុក​ពញាឮ​ចុះទៅ​យក​គ្រាប់​មិនទាន់​ផ្ទះ​នៅ​ចង្កេះ​ភ្នំ​ព្រះរាជ​ទ្រព្យ

មន្ត្រី​CMAK​និង​នគរបាល​ស្រុក​ពញាឮ​ចុះទៅ​យក​គ្រាប់​មិនទាន់​ផ្ទះ​នៅ​ចង្កេះ​ភ្នំ​ព្រះរាជ​ទ្រព្យ



កណ្តាល ៖ សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ​ខេត្ត​កណ្តាល​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​មីន​កម្ពុជា ហៅ​កាត់​CMAC ចុះទៅ​ប្រមូល​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​០៣​គ្រាប់​ចេញពី​ត្រង់​ចំណុច​ចង្កេះភ្នំ​ព្រះរាជ​ទ្រព្យ ស្ថិត​ក្នុង​ភូមិ​ភ្នំ ឃុំ​ផ្សារ​ដែក ស្រុក​ពញា​ឭ​ដើម្បី​កុំ​ឲ្យ​គ្រាប់​ទាំងនេះ​ផ្ទុះ​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចូល​ទៅ​តំបន់​នោះ។

មន្ត្រី​ជំនាញ​នៃ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​មីន​កម្ពុជា ហៅ​កាត់​CMAC​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​គ្រាប់​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់​ដែល​ត្រូវ​បាន​ប្រមូល​ចេញពី​ចង្កេះភ្នំ​ព្រះរាជ​ទ្រព្យ​នៅ​ព្រឹក​នេះ​រួមមាន គ្រាប់​ប្រភេទ​៨០​មី​លី​ម៉ែត្រ​ចំនួន​០១​គ្រាប់​។ ,​គ្រាប់​ប្រភេទ​៦០​មី​លី​ម៉ែត្រ​ចំនួន​០១​គ្រាប់​និង​គ្រាប់​ប្រភេទ​M២៣​ចំនួន​០១​គ្រាប់​ផង​ដែរ។

គ្រាប់​ទាំងនេះ​វា​នៅ​មាន​គុណភាព​នៅឡើយ​ប្រសិនបើ​មាន​អ្វី​ធ្ងន់​ធ្លាក់​លើ​វា​ឬក៏​យក​វត្ថុ​រឹង​វាយ​ទៅលើ​វា​វា​នឹង​ផ្ទុះឡើង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ជាក់​ជាមិនខាន។

លោក​វរសេនីយ៍ទោ​ដួង តេង​ អធិការនគរបាល​ស្រុក​ពញាឮ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​រក​អុស ប្រទះឃើញ​ហើយក៏​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​និង​ជំនាញ​ស្រុក​រាយការណ៍​ប​ន្ត​ទៅកាន់​មន្ត្រី​ជំនាញ​CMAC ដើម្បី​ចុះមក​ប្រមូល​យក​ទៅ​រក្សាទុក​មុនី​កន្លែង​មាន​សុវត្ថិភាព៕

មន្ត្រី​CMAK​និង​នគរបាល​ស្រុក​ពញាឮ​ចុះទៅ​យក​គ្រាប់​មិនទាន់​ផ្ទះ​នៅ​ចង្កេះ​ភ្នំ​ព្រះរាជ​ទ្រព្យ មន្ត្រី​CMAK​និង​នគរបាល​ស្រុក​ពញាឮ​ចុះទៅ​យក​គ្រាប់​មិនទាន់​ផ្ទះ​នៅ​ចង្កេះ​ភ្នំ​ព្រះរាជ​ទ្រព្យ