ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ បណ្ដាល​ឲ្យ​ផ្លូវជាតិ​លេខ​៤​រអិល​​ក្រឡាប់​​រថយន្ត​ជាច្រើន​គ្រឿង(Update)

ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ បណ្ដាល​ឲ្យ​ផ្លូវជាតិ​លេខ​៤​រអិល​​ក្រឡាប់​​រថយន្ត​ជាច្រើន​គ្រឿង(Update)

កំពង់ស្ពឺ ​៖ ​យោង​តាម​សេចក្ដី​រាយការណ៍​ជំហាន​ដំបូង​បាន​​​ឲ្យ​ដឹង​ថា មាន​រថយន្ត​កុងតឺន័រ​ជាច្រើន​គ្រឿង​បាន​រអិល​ធ្លាក់​ផ្លូវជាតិ​លេខ​៤ កាលពី​វេលា​ម៉ោង​ជាង​១៥​រសៀល​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦ ស្ថិត​ត្រង់​ចំណុច ចំណោត​ជ្រោះ​ពេជ្រនិល ក្នុង​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ប៉ុន្តែ​មិន​បណ្តាល​មាន​មនុស្ស​រងគ្រោះថ្នាក់​ឡើយ។

សេចក្ដី​រាយការណ៍​ដដែល​បន្ត​​ថា កាលពី​វេលា​ម៉ោង​១៤​រសៀល ក្នុងស្រុក​ភ្នំស្រួច​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ បន្ទាប់ពី​មានការ​រាំងស្ងួត​អស់​រយៈពេល​ជាច្រើន​ខែ ​​ជា​ហេតុ​ធ្វើ​ឲ្យ​ស្ថានភាព​ផ្លូវជាតិ​លេខ​៤​រអិល​ ហើយ​​រថយន្ត​​១​គ្រឿង​ បាន​ធ្លាក់​ចូល​ទៅ​ខាង​ប្រឡាយ​ជាប់​ជើង​ភ្នំ ​តែ​សំណាង​ល្អ​មិន​ជ្រុល​ក្រឡាប់​ធ្លាក់​ជ្រោះ​នោះ។

លោក​វរសេនីយ៍ត្រី​សាយ ប៊ុនថន អធិការ​នគរបាល ស្រុក​ភ្នំស្រួច បាន​ប្រាប់​នៅ​ម៉ោង​១៥​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែ​មេសា​នេះ​ថា ពិតជា​មាន​ករណី​រថយន្ត​កុងតឺន័រ​ក្រឡាប់​ធ្លាក់​ផ្លូវជាតិ​លេខ​៤ ម្ដុំ​ចំណោត​លោកយាយ​ម៉ៅ​ពេជ្រនិល​មែន ប៉ុន្តែ​មិន​ដឹង​មាន​ប៉ុន្មាន​គ្រឿង​ទេ។ ពេលនេះ​កម្លាំង​ជំនាញ​កំពុងតែ​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​កន្លែង​កើតហេតុ។

លោក​ឧត្ដមសេនីយ៍ត្រី ទូច លីន មេបញ្ជាការ​រង កងពលតូច​៣១ ដែល​ឈរជើង​ចំណុច​ជ្រោះ​ពេជ្រនិល ដែល​ទទួល​ទិស​ផ្លូវជាតិ​លេខ​៤​បាន​ប្រាប់​ថា រថយន្ត​កុងតឺន័រ​ ដែល​ក្រឡាប់​នៅ​ចំណោត​ពេជ្រនិល​ជាក់ស្ដែង​មានតែ​២​គ្រឿង​ទេ ក្នុង​នោះ​មួយ​គ្រឿង​ធ្វើដំណើរ​មកពី​ទិស​ខាង​លិច​ទៅ​កើត និង​មួយ​គ្រឿង​ទៀត​មក​កើត​ទៅ​លិច។ លោក​បន្ត​ថា មូលហេតុ​ ដែល​បណ្ដាល​ឲ្យ​រថយន្ត​នោះ​​​ធ្លាក់​ផ្លូវ និង​ក្រឡាប់​ មកពី​ស្ថានភាព​ផ្លូវជាតិ​វា​រអិល​ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ប្រមាណ​២០​នាទី ហើយ​អ្នកបើកបរ​រថយន្ត​ប្រឹង​ឡើង​ចំណោត​ទើប​បណ្តាល​ឲ្យ​រអិល​ធ្លាក់ និង​ក្រឡាប់​បែបនេះ។

លោក​សាយ ប៊ុនថន អធិការ​នគរបាល​ ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ថា រថយន្ត​កុងតឺន័រ ​ដែល​ក្រឡាប់​នោះ​ ទី​១-​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A.5101 សណ្ដោង​រ៉ឺម៉ក​មកពី​កំពង់សោម​ទៅ​ភ្នំពេញ ​រួច​ក៏​ក្រឡាប់​ខាង​លិច​យាយ​ម៉ៅ​ បង្ក​ឲ្យ​ខូចខាត​រនាំង​ផ្លូវ ស្លាក​ចរាចរណ៍ និង​បង្គោល​សុវត្ថិភាព​១ និង​ទី​២-​ម៉ាក​ហ្វុ​យ​ស៊ូ ពណ៌ ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3A.2237 ក្រឡាប់​បន្ត​ចម្ងាយ​ប្រហែល​៤០​ម៉ែត្រ​ពី​គ្នា​ប៉ុណ្ណោះ។

ជុំវិញ​ករណី​ក្រឡាប់​រថយន្ត​ត្រង់​ជ្រោះ​ពេជ្រនិល​នេះ​ សមត្ថកិច្ច​កំពុង​តែ​ធ្វើ​ការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ឲ្យ​ច្បាស់ ប៉ុន្តែ​ការ​សន្និដ្ឋាន​គឺ​មូលហេតុ​មកពី​ស្ថានភាព​ផ្លូវ​រអិល​ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់៕