រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថ្មី​ជំរុញ​ឲ្យ នាយក​គ្រប់គ្រង នៃ​ក្រុមហ៊ុន​ស្យា​ត​នៅ​កម្ពុជា​ជួយ ដល់​ការ​អភិវឌ្ឍ​ដំណាំ ទុកចិត្ត​ពី​អ្នកទិញ និង​នាំចេញ​កៅស៊ូ​ចេញ

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថ្មី​ជំរុញ​ឲ្យ នាយក​គ្រប់គ្រង នៃ​ក្រុមហ៊ុន​ស្យា​ត​នៅ​កម្ពុជា​ជួយ ដល់​ការ​អភិវឌ្ឍ​ដំណាំ ទុកចិត្ត​ពី​អ្នកទិញ និង​នាំចេញ​កៅស៊ូ​ចេញ



​ភ្នំពេញ ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី ព្រឹក​ថ្ងៃ​២៩ ខែមេសា ឆ្នាំ​២០១៦​បាន​អនុញ្ញាត​អោយ​លោក ហ្វី​លី​ព ម៉ូ​ណាំង នាយក​គ្រប់គ្រង នៃ​ក្រុមហ៊ុន​ស្យា​ត​នៅ​កម្ពុជា បាន​ចូល​ពិភាក្សា​ការងារ​ទាក់ទង​ទៅ​ការអភិវឌ្ឍ​ដំណាំ​កៅស៊ូ និង​ការផ្តល់​ភាព​ទុកចិត្ត​ពី​អ្នកទិញ តាមរយៈ​ការនាំចេញ​កៅស៊ូ​កម្ពុជា។

យោង​តាម​គេហទំព័រ​គេ របស់លោក រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ បាន​បញ្ជាក់​ថា ​កិច្ច ពិភាក្សា​ជាមួយ​លោក ហ្វី​លី​ព ម៉ូ​ណាំង នាយក​គ្រប់គ្រង នៃ​ក្រុមហ៊ុន​ស្យា​ត​នៅ​កម្ពុជា​ផ្តោតទៅលើ​៖១ បង្កើន​សមត្ថភាព​ផលិត​កៅស៊ូ​គ្រួសារ ទាំង​ទិន្នផល និង​គុណភាព។ ២ពិនិត្យមើល​ទៅលើ​ការ​ធ្វើកំណែទម្រង់​នៃ​ការគ្រប់គ្រង និង​ដឹកនាំ​របស់​សមាគមន៍​កៅស៊ូ​នៅ​កម្ពុជា ដោយ​បង្កើន​ជំនឿ​ទុកចិត្ត​ពី​អ្នកទិញ ប្រកបដោយ​គុណភាព​។

ជាមួយគ្នា​នោះ​លោក​រដ្ឋមន្ត្រី បានស្នើ​ទៅ​លោក ហ្វី​លី​ព ម៉ូ​ណាំង បន្ត​៖១ គិតគូរ និង​វាយតម្លៃ​ឲ្យ​បាន​ត្រឹមត្រូវ​នាពេលខាងមុខ ចំពោះ​មុខរបរ​ដាំ​ដំណាំ​កៅស៊ូ​គ្រួសារ​នៅ​កម្ពុជា តើ​នឹង​មាន​ហានិភ័យ និង​ការ​ប្រឈម​អ្វីខ្លះ ទាក់ទង​ទៅនឹង​ប្រាក់ចំណូល​ដែល​ទទួលបាន​ពី​ផលិតផល​កៅស៊ូ និង​ការ​ឈានឡើង​នៃ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ក្នុង​រង្វង់ ៧% ក្នុង​មួយឆ្នាំ ។ ២) ជួយផ្តល់​ការគាំទ្រ​បច្ចេកទេស​បន្តទៀត តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ទីភ្នាក់ងារ​បារាំង លើ​ការធ្វើកំណែទម្រង់​កៅស៊ូ​នៅ​កម្ពុជា ដោយ​ត្រូវ​បង្កើន​ការផ្តល់​ជំនឿ​ទុកចិត្ត​ពី​អ្នកទិញ​នៅ​ទីផ្សារ​កៅស៊ូ​អន្តរជាតិ​ ៣) គិតគូរ​ជួយ​ដល់​សមាគម​កៅស៊ូ​កម្ពុជា ដោយ​គួរ​ជ្រើសរើស​ប្រធាន​ចាត់ចែង​សមាគម​កៅស៊ូ ជាម​នុស្ស​ដែលមាន​បទពិសោធន៍​យ៉ាង​ប៉ិនប្រសប់ ទាក់ទង​ទៅ​ការនាំចេញ​កៅស៊ូ​កម្ពុជា និង​មិន​ប្រកាន់​និន្នាការ​ទាក់ទង​ទៅនឹង​អ្នក​ផលិត​កៅស៊ូ ៤) ការ​ទាក់ទាញ​អ្នក​វិនិយោគ​ពី​ក្រៅប្រទេស​លើ​ការនាំចេញ ជាពិសេស​អ្នកវិនិយោគទុន​បារាំង។

លោក ហ្វី​លី​ព ម៉ូ​ណាំង បាន​សន្យា​ថា ​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាពរ​បស់​ខ្លួន​ដើម្បី​ជួយ​ដល់​កម្ពុជា​ទាក់ទង​ទៅ​នឹង​កៅស៊ូ​នេះ៕