ភ្លៀង​កក់​ខែ​មួយ​មេ​​នៅ​រតនគិរី​ បណ្ដាល​ឲ្យ​ផ្ទះ​រលំ និង​​ប៉ើង​ដំបូល​៧១​ខ្នង

ភ្លៀង​កក់​ខែ​មួយ​មេ​​នៅ​រតនគិរី​ បណ្ដាល​ឲ្យ​ផ្ទះ​រលំ និង​​ប៉ើង​ដំបូល​៧១​ខ្នង

រតនគិរី ​៖​ ភាព​រាំងស្ងួត​បាន​អូស​បន្លាយ​ជា​យូរ​មក​ហើយ​ ​ជាមួយ​នឹង​អាកាសធាតុ​ក្ដៅ​ស្ទើរ​បែកផ្សែង​ ​​ធ្វើ​ឲ្យ​មនុស្ស​ឈឺ ​​សត្វ​ពាហនៈ​ងាប់​ជាច្រើន​ក្បាល ​ហើយ​​តាម​បណ្ដា​​ស្រុក​មួយ​ចំនួន​ខ្វះ​ទឹក​ប្រើប្រាស់។

ស្រប​ពេល​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​នោះ ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦​ វេលា​ម៉ោង​១៨​និង​៣០​នាទី​ នៅ​ខេត្ត​រតនគិរី ​មាន​ភ្លៀង​កក់ខែ​មួយ​យ៉ាង​ធំ ​​លាយឡំ​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ដួល​រលំ ប៉ើង​ដំបូល​ធ្លាក់​រាប​ដល់​ដី ​ហើយ​សត្វ​គោក្របី​ដាច់​រត់​ពេញ​ភូមិ​ចូល​ព្រៃ​ព្រោងព្រាត​ ​រួច​វង្វេង​នឹង​អំណាច​ខ្យល់​លាយឡំ​នឹង​តំណក់​ទឹកភ្លៀង​ និង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួសធ្ងន់​ស្រាល​ផង​ដែរ។

ក្រោយ​ពី​មាន​ហេតុការណ៍​​នោះ​កើត​ឡើង ​នៅ​​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦​នេះ​ លោក​លី ធុជ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​នៅ​ខេត្ត​រតនគិរី​ បាន​ ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​ រងគ្រោះ​ ដោយ​ខ្យល់​កន្ត្រាក់​ស្ថិត​នៅ​ភូមិ​ប៉ុង ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ​ ​អម​រួម​ជាមួយ​កម្លាំង​ប្រដាប់​អាវុធ​ទាំង​៣ និង​មន្ទីរ​ជុំវិញ​ខេត្ត។ ក្នុង​នោះ​ក៏​បាន​នាំ​អំណោយ​មក​ចែក​ជូន​​​ចែក​ជូន ​និង​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​​​ដោយសារ​​ផ្ទះ​សង្កត់​​​​លើ​ម្នាក់ និង​ពស់​ចឹក​​ ​​​​ព្រម​ទាំង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​រតនគិរី​ទាំង​អស់ ​ដែល​រងគ្រោះ​ ដោយសារ​ហេតុការណ៍​ផ្សេងៗ​​ជា​​យថាហេតុ​​ផង​ដែរ។ អំណោយ​ដែល​ចែក​ជូន​នោះ​រួមមាន តង់ មី មុង​ភួយ កន្ទេល អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល និង​ថវិកា​មួយ​ចំនួន។

គួរ​បញ្ជាក់​ថា ​ក្នុង​ហេតុការណ៍​ភ្លៀង​ខ្យល់​កន្ត្រាក់​នេះ ​បាន​ធ្វើ​ឲ្យ​ផ្ទះ​រលំ និង​​ប៉ើង​ដំបូល​​​ចំនួន​២​ស្រុក​គឺ​ស្រុក​វ៉ើ​ន​សៃ​ចំនួន​៣៥​ខ្នង​ ​​ស្រុក​កូន​មុំ​៣៥​ខ្នង ​និង​ក្រុង​បាន​លុង​១​ខ្នង​ទៀត។ ក្នុង​នោះ​ក៏​មាន​ដើមឈើ​ធំៗ​រលំ​រាប​ដល់​ដី​ផង​ដែរ តែ​សំណាងល្អ​មិន​រលំ​ចំ​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ទេ។ សរុប​ផ្ទះ​ទាំងអស់​មាន​ចំនួន​៧១​ខ្នង ​​​ឯ​តាម​បណ្ដា​​ស្រុក​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ខេត្ត​រតនគិរី​មិនទាន់​ទទួល​តួលេខ​ច្បាស់លាស់​នៅឡើយ​ទេ៕