អ្នក​តំណាងរាស្ត្រ​មណ្ឌល​ស្ទឹងត្រែង​ចុះ​ពិនិត្យ​ស្រះ​ទឹក ​និង​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ(Update)

អ្នក​តំណាងរាស្ត្រ​មណ្ឌល​ស្ទឹងត្រែង​ចុះ​ពិនិត្យ​ស្រះ​ទឹក ​និង​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ(Update)



ស្ទឹងត្រែង ​៖​ ​នៅ​ក្នុង​ពិធី​ចុះ​ពិនិត្យ​ស្រះ​ទឹក​ និង​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​ ក្នុង​ឃុំ​ចំនួន​បួន​ក្នុងស្រុក​ថា ឡា​បរិ​វ៉ា​ត់​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​មេសា​ ឆ្នាំ​២០១៦ ​ដឹកនាំ​ដោយ​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្ទឹងត្រែង អភិបាលរង​ខេត្ត រួម​ទាំង​មន្ត្រីរាជការ​គ្រប់​មន្ទីរ​ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ការ​ខ្វះ​ទឹក។

អ្នក​តំណាងរាស្ត្រ​មណ្ឌល​ស្ទឹងត្រែង​លោក​ឡូយ​ សុផាត​ បាន​មានប្រសាសន៍​ថា​ ដោយសារតែ​បញ្ហា​គ្រោះ​រាំងស្ងួត​នោះ ​នៅ​ថ្ងៃ​២៨ ខែ​​មេសា​​ ក្រុមការងារ​ថ្នាក់​ខេត្ត​ បាន​ចុះ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​សៀម​ប៉ាង ​ហើយ​ថ្ងៃនេះ​ក្រុមការងារ​បាន​បន្ត​ចុះ​មក​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ពិនិត្យមើល​ដើម្បី​​ការ​ជីក​ស្រះ​ទឹក​សង្គ្រោះ​ប្រជាពលរដ្ឋ នៅ​ក្នុង​ឃុំ​ចំនួន​៤​ ដែល​ជួប​គ្រោះ​រាំងស្ងួត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ខ្វះ​ទឹក​ប្រើប្រាស់។

អ្នក​តំណាងរាស្ត្រ​បាន​ប្រសាសន៍​ទៀត​​ថា ​នៅ​ក្នុង​ការ​ដោះស្រាយ​ទឹក​ជូន​ប្រជាពលរដ្ឋ​ យើង​មាន​២​ជំហាន​ ១​យើង​ផ្គត់ផ្គង់​ទឹក​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ប្រើ​សិន ជំហាន​ទី​២​យើង​នឹង​បន្ត​មើល​កន្លែង​ដែល​អាច​ជីក​ស្រះ​បាន​ទឹក ព្រោះ​កន្លែង​នេះ​នៅ​ឆ្ងាយ​ពី​មាត់ទន្លេ ពិបាក​ដឹក​​ទឹក​មក​​ អញ្ចឹង​យើង​បន្ត​ចាប់ពី​ម្សិលមិញ​ ដល់​ថ្ងៃនេះ​ទៅ។ នៅ​ថ្ងៃ​ខាង​មុខ​យើង​នឹង​បន្ត​ជីក​ស្រះ​នៅ​កន្លែង​ដែលមាន​ទឹក ដើម្បី​ឲ្យ​មាន​ទឹក​គ្រប់កន្លែង​ នៅ​ជិត​ភូមិ​ប្រជាជន បើ​សិន​យើង​ផ្គត់ផ្គង់​មិនទាន់​ទេ គឺ​ទឹក​មាននៅ​ជិត​ភូមិ​នោះ ប្រជាពលរដ្ឋ​អាច​រួមគ្នា យើង​ចែក​កាន ចែក​មធ្យោបាយ ចែក​ប្រេង គាត់​អាច​ប្រើប្រាស់​គ្រប់​គ្រួសារ មិន​ឲ្យ​គ្រួសារ​ណា​ខ្វះ​ទឹក​ទេ។

លោក​បាន​បន្ត​ថា​ ​​ឆ្នាំ​កន្លង​មក​ មិន​មាន​ការ​ជួប​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ដូច​ឆ្នាំនេះ​​ ​ទើប​​តម្រូវ​ឲ្យ​ខេត្ត​ទាំងមូល ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ យោធា នគរបាល ​កងរាជអាវុធហត្ថ​ទាំងអស់​រួមគ្នា​ប្រើប្រាស់​កម្លាំង​សរុប​ដើម្បី​ចុះ​ដោះស្រាយ​ទាំង​អស់​គ្នា ​ ព្រោះ​គ្រោះ​រាំងស្ងួត​នេះ​វា​មាន​ច្រើន​កន្លែង​ហើយ​កន្លែង​ទាំងនោះ កន្លែង​ខ្លះ​មាន​ផ្លូវ ​កន្លែង​ខ្លះ​មិន​មាន​ផ្លូវ។ ​​ឆ្នាំនេះ​យើង​ចាត់ទុកថា​ជា​ឆ្នាំ​ពិបាក​ជាងគេ តែ​ទោះ​ជា​មាន​ការជួប​គ្រោះ​រាំងស្ងួត ក៏​មិន​ទាន់​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ខ្វះ​ទឹក​នោះទេ។

លោក​តន់​លាង មេភូមិ​ស្រះឫស្សី​បាន​ឲ្យ​ដឹងថា​ លោក​ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់​ ដែល​ជួប​គ្រោះ​រាំងស្ងួត​ សូម​ថ្លែង​អំណរ​អរគុណ ចំពោះ​អ្នកតំណាងរាស្ត្រ អាជ្ញាធរ​ពាក់ព័ន្ធ ក៏ដូចជា​ប្រមុខ​រដ្ឋាភិបាល ​ដែល​តែងតែ​គិតគូរ​ដល់​ប្រជាពលរដ្ឋ ពេល​ជួប​ការ​លំបាក​មិន​ថា​ខ្វះ​ទឹក ខ្វះ​ផ្លូវ ជួប​គ្រោះធម្មជាតិ គ្រោះមហន្តរាយ​ផ្សេងៗ ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា ជួយ​ដល់​ពួកគាត់​គ្រប់​វិនាទី ​ដោយ​មិនបាន​ទុក​ឲ្យប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​អត់​ទឹក អត់បាយ​នោះឡើយ។

សូម​បញ្ជាក់​ថា ​៖​ គ្រោះ​រាំងស្ងួត​ខ្វះ​ទឹក​បាន​កើត​ចំនួន​២​ស្រុក​មាន​ស្រុក​សៀម​ប៉ាង​មាន​ចំនួន​ពីរ ឃុំ ឃុំ​ស្រែ​សំបូ និង​ឃុំ​ព្រែ​កមាស។ ចំណែក​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​មាន​ចំនួន​៤​ឃុំ ឃុំ​អន្លង់​ជ្រៃ ឃុំ​ស្រែ​ឫស្សី ឃុំ​អន្លង់​ ​​ភេ និង​ឃុំ​កាំ​ង​ចាម ហើយ​អាជ្ញាធរ​ស្រុក​កំពុង​ជីក​ស្រះ​ចំនួន​៥​កន្លែង ​ដើម្បី​យក​ទឹក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ក្នុង​នោះ​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្ទឹងត្រែង បាន​ជួយ​ជា​ថ​វិកា​​មួយចំនួន សម្រាប់​ជីក​ស្រះ ​យក​ទឹក ជួយ​ប្រជាពលរដ្ឋ​ផងដែរ៕

អ្នក​តំណាងរាស្ត្រ​មណ្ឌល​ស្ទឹងត្រែង​ចុះ​ពិនិត្យ​ស្រះ​ទឹក ​និង​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ(Update)

អ្នក​តំណាងរាស្ត្រ​មណ្ឌល​ស្ទឹងត្រែង​ចុះ​ពិនិត្យ​ស្រះ​ទឹក ​និង​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ(Update)

អ្នក​តំណាងរាស្ត្រ​មណ្ឌល​ស្ទឹងត្រែង​ចុះ​ពិនិត្យ​ស្រះ​ទឹក ​និង​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ(Update)