ប្រទេសអុីរ៉ង់និងក្រុមរដ្ឋឥស្លាម ស្ថិតនៅក្នុងរបៀបវារៈពិភាក្សាស្របពេលលោកអូបាម៉ា ធ្វើទស្សនកិច្ចនៅ​ប្រទេស​អារ៉ាប៊ី សាអូ​ឌីត

ប្រទេសអុីរ៉ង់និងក្រុមរដ្ឋឥស្លាម ស្ថិតនៅក្នុងរបៀបវារៈពិភាក្សាស្របពេលលោកអូបាម៉ា ធ្វើទស្សនកិច្ចនៅ​ប្រទេស​អារ៉ាប៊ី សាអូ​ឌីត

លោក​ប្រធានាធីបតី​ស.រ.អា​ បារ៉ាក់ អូបាម៉ា បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អារ៉ាប៊ី សាអូ​ឌីត និងពិភាក្សា​ជាមួយ​នឹង​មហាក្សត្រ សាឡាម៉ាន់។

លោក​ប្រធានាធីបតី​ស.រ.អា​ បារ៉ាក់ អូបាម៉ា បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អារ៉ាប៊ី សាអូ​ឌីត។ ហើយ​នៅ​ថ្ងៃ​ពុធ​នេះ ​លោក​ត្រូវ​បាន​រំពឹង​ថា នឹង​ពិភាក្សា​ជាមួយ​នឹង​មហាក្សត្រ សាឡាម៉ាន់ លើ​បញ្ហា​ជា​ច្រើន រាប់​ទាំង​បញ្ហា​ប្រជែង​រវាង​ប្រទេស​អារ៉ាប៊ី សាអូឌីត ប្រទេស​អ៊ីរ៉ង់ បញ្ហា​ជម្លោះ​នៅ​ប្រទេស​យ៉េមែន និង​កិច្ចខិតខំប្រឹងប្រែង​ក្នុង​ការ​កំចាត់​ក្រុម​រដ្ឋឥស្លាម​ផង​ដែរ។

 

ស.រ.អា​និង​ប្រទេស​អារ៉ាប៊ី សាអូឌីត​ជា​សម្ព័ន្ធ​មិត្ត​យូរ​អង្វែង តែ​ថ្មីៗ​នេះ​មាន​ភាព​តានតឹង​ខ្លះ។ ភាព​តានតឹង​នេះ​បណ្តាល​មក​ពី​បញ្ហា​ពីរ​គឺ​ទី១​គឺ លោក​អូបាម៉ា បានរិះគន់ប្រទេសអារ៉ាប៊ី សាអូឌីត​ថា មិន​បាន​ចូលរួម​ឲ្យ​បាន​សមរម្យ​ក្នុង​ការ​វាយប្រហារ​ក្រុមរដ្ឋឥស្លាម​ទេ។ ហើយទី២ គឺ ស.រ.អា​បាន​ចូលរួម​ជាមួយ​នឹង​ក្រុម​មហាអំណាច​ពិភពលោក​ក្នុង​ការ​បង្កើត​កិច្ចព្រមព្រៀង​ជាមួយ​នឹង​អ៊ីរ៉ង់​ដែល​ឈប់​បង្កក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​របស់​អ៊ីរ៉ង់​តាមរយៈ​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​នោះ។

 

កិច្ចពិភាក្សា​នៅ​ថ្ងៃ​ពុធ​នេះ​គឺ ធ្វើ​ឡើង​មុន​ពេល​ដែល​មាន​កិច្ចប្រជុំកំពូល​នៃ ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​តាម​ឈូងសមុទ្រ​ដែល​មាន​ប្រទេស​ចំនួន៦​ នៅ​ថ្ងៃ​ព្រហស្បតិ៍​៕