លោក Barack Obama ​បាន​អំពាវនាវ​​ដល់​​យុវជន​អង់គ្លេស​កុំ​ឲ្យ​មាន​គំនិត​ទុទិដ្ឋិនិយម រើសអើង​ និង​ស្អប់​ខ្ពើម​ជនបរទេស

លោក Barack Obama ​បាន​អំពាវនាវ​​ដល់​​យុវជន​អង់គ្លេស​កុំ​ឲ្យ​មាន​គំនិត​ទុទិដ្ឋិនិយម រើសអើង​ និង​ស្អប់​ខ្ពើម​ជនបរទេស

លោក Barack Obama ​បាន​អំពាវនាវ​​ដល់​​យុវជន​អង់គ្លេស​កុំ​ឲ្យ​មាន​គំនិត​ទុទិដ្ឋិនិយម រើសអើង​ និង​ស្អប់​ខ្ពើម​ជនបរទេសក្នុង​អំឡុង​ពេល​នៃ​វេទិកា​សួរ​ដេញដោល​​គ្នា​មួយ​ក្នុង​ទីក្រុង​ឡុងដ៏​នៅ​ថ្ងៃ​សៅរ៍​នេះ។

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Barack Obama ​បាន​អំពាវនាវដល់យុវជន​អង់គ្លេស​កុំ​ឲ្យ​មាន​គំនិត​ទុទិដ្ឋិនិយម រើសអើង​ និង​ស្អប់​ខ្ពើម​ជនបរទេស ក្នុង​អំឡុង​ពេល​នៃ​វេទិកា​សួរ​ដេញដោលគ្នា​មួយ​ក្នុង​ទីក្រុង​ឡុងដ៏​នៅ​ថ្ងៃ​សៅរ៍​នេះ មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​បាន​ដោះស្រាយ​ការរិះគន់​ចំពោះ​សុន្ទរកថា​របស់​លោក​ដែល​បាន​សម្តែង​ការគាំទ្រដល់​ប្រទេស​អង់គ្លេស​នៅក្នុង​ការ​បន្ត​ធ្វើ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប។ ​

លោក Obama ត្រូវ​បាន​សាកសួរ​ពាក់ព័ន្ធ​នឹង​ប្រធានបទ​ជាច្រើន ដោយ​បញ្ចូល​ទាំង​អ្វី​ដែល​លោក​ចង់​ឃើញ​ប្រធានាធិបតី​បន្ទាប់ធ្វើ ហើយ​លោក​ក៏​ចង់​ឲ្យ​កេរ​ដំណែលរបស់លោក​ឆ្លុះ​បញ្ចាំង​ពី​ពេល​ដែល​លោក​ធ្វើ​ជា​ប្រធានាធិបតី​ផង​ដែរ។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​ត្រូវ​រង់ចាំ​រយៈពេល​ប្រហែល១០​ឆ្នាំទៀត​ ទម្រាំលោក​អាច​មើល​ត្រឡប់​ក្រោយ​វិញ​និង​វាយតម្លៃ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​លើ​កេរ​ដំណែល​របស់​លោក ប៉ុន្តែ​លោក​គិត​ថា លោក​បាន​ធ្វើ​ត្រឹមត្រូវ​ហើយ។​
​លោក​បាន​និយាយ​ថា «​ខ្ញុំ​នឹង​ក្រឡេក​មើល​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​ទីបញ្ចប់​ ប៉ុន្តែ​ខ្ញុំ​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ»។

លោក Obama បាន​លើកឡើង​ពី​ប្រព័ន្ធ​សុខភាព​ដែល​លោក​បាន​បង្កើត​ជា​ប្រវត្តិសាស្រ្ត ការឆ្លើយតប​ទៅ​នឹង​វិបត្តិ​ជំងឺ​អ៊ីបូឡា និង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់ ថា​ជា​សមិទ្ធផល​ដ៏​លេចធ្លោ​របស់​លោក ប៉ុន្តែ​សមិទ្ធផល​ដ៏​ធំ​បំផុត​របស់​លោក​គឺ​ «ការ​សង្គ្រោះ​សេដ្ឋកិច្ច​ពិភពលោក​ពី​ការធ្លាក់ចុះ​ខ្លាំង»​ នៅ​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​កាល​ពី​ឆ្នាំ​២០០៨៕