ប្រយ័ត្ន! អ្នកប្រើប្រាស់ iPhone ទាំងអស់ នៅពេលទទួលបានសារមួយនេះ សូមកុំបើកវាឲ្យសោះ!

បរទេស៖ អ្នកប្រើប្រាស់ផលិតផលក្រុមហ៊ុន Apple ទាំងអស់ត្រូវបានគេ ដាក់សេចក្តីព្រមាន មិនឲ្យបើកសារជាអក្សរមួយដែលមានសេចក្តីថា ‘Your Apple ID has expired’ បើមិនដូចនោះទេ អ្នកអាចនឹងខាតបង់ធំជាក់ជាមិនខាន។

មកទល់បច្ចុប្បន្ននេះ ជនខិលខូចមួយចំនួន បានត្រិះរិះរកវិធីជាច្រើន ដើម្បីបោកប្រាស់អ្នកដ៏ទៃក្នុងគោលបំណង ទទួលយកផលប្រយោជន៍ផ្សេងៗ។ ជាក់ស្តែងមួយរយៈកន្លងមកនេះ មានសេចក្តីរាយការណ៍ថា មានជនខិលខូច បានប្រើប្រាស់វិធី ផ្ញើសារជាអក្សរទៅកាន់អ្នកប្រើប្រាស់ ផលិតផលរបស់ក្រុមហ៊ុន Apple ជាពិសេស iPhone ក្នុងគោលបំណងបោកបញ្ឆោតថា គណនី Apple (Apple id) របស់ពួកគេ គឺផុតសុពលភាពហើយ (Your Apple ID has expired) ដែលវាតម្រូវឲ្យម្ចាស់គណនីទាំងនោះ ធ្វើការជួសជុល id ឡើងវិញដោយ ធ្វើការចុះឈ្មោះចូល (sign-in) ដោយប្រើ Apple id និង លេខសម្ងាត់របស់អ្នក ចូលទៅកាន់គេហទំព័រមួយ (website) ដែលមានលក្ខណៈដូចទៅនឹង គេហទំព័រក្រុមហ៊ុន Apple សឹងបេះបិទតែម្តង។

ដោយជនខិលខូចបាន ប្រើប្រាស់ពាក្យពេជន៍យ៉ាងប្រុងប្រយ័ត្ន ក៏ដូចជាតំណភ្ជាប់គេហទំព័រដែលគេតម្រូវឲ្យយើង sign-in មានលក្ខណៈឥតខ្ចោះដូចទៅនឹង ក្រុមហ៊ុន Apple នោះហើយ ទើបម្ចាស់គណនី Apple id ទាំងអស់ងាយស្រួល ធ្លាក់ចូលអន្ទាក់របស់ពួកគេតែម្តង។

ជាការពិតណាស់គណនី Apple id មានរួមបញ្ចូលទាំង ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ជាច្រើន ជាពិសេសមានភ្ជាប់ជាមួយនឹង គណនីធនាគារផងនោះ វាគឺជាបញ្ហាចោទមួយដែល ជនខិលខូចអាចយកវាទៅ ធ្វើជាលិខិតបន្លំ រឺទាញយកផលប្រយោជន៍ផ្សេងៗ បានយ៉ាងស្រួលផងដែរ។ ដូច្នេះប្រសិន បើអ្នកទទួលបានសារជាអក្សរដែល មានអត្ថន័យ រឺទំរង់ដូចជាសារខាងលើ សូមពិនិត្យឲ្យបានម៉ត់ចត់ ថាតើជាសារដែលផ្ញើរដោយក្រុមហ៊ុន Apple ពិតមែនរឺអត់? រឺបើអាចគួរទុកចោល កុំប៉ពាល់វាតែម្តងជាការល្អ៕

ប្រភព 

កំណត់ហេតុខ្មែរឡូត

ទាក់ទងនឹងក្រុមហ៊ុន Apple តើអ្នកប្រើប្រាស់ទាំងអស់  ហេតុអ្វីបានជា នៅក្នុងរូបពាណិជ្ជកម្ម iPhone តែងតែបង្ហាញម៉ោង ៩:៤១ព្រឹក?

ប្រសិនបើប្រិយមិត្ត ព្យាយាមសម្គាល់មើល រូបថតនៅក្នុងការផ្សាយពាណិជ្ជកម្មរបស់ ទូរសព័្ទ iPhone តាំងពីដើមមក នឹងបានឃើញថា នៅលើអេក្រង់ទូរស័ព្ទ iPhone គ្រប់ជំនាន់ គឺបង្ហាញម៉ោង ៩:៤១ព្រឹក ជានិច្ច។ តើមកពីហេតុអ្វីទើប ក្រុមហ៊ុន Apple តែងតែធ្វើដូច្នេះ? ឬអាចជាពេលវេលាមួយសំខាន់ដែល ពួកគេតែងតែរាយការណ៍ពីការងាររបស់ខ្លួន?

បើយើងសម្គាល់មើល នៅលើរូបថតនៃការផ្សព្វផ្សាយ ទូរស័ព្ទ iPhone គ្រប់ជំនាន់ យើងនឹងបានឃើញ នាឡិកានៅលើទូរស័ព្ទនោះ មានបង្ហាញម៉ោង ៩:៤១ព្រឹកជានិច្ច។ មានមតិជាច្រើន បានគិតថា វាអាចជាម៉ោង ដែលស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs ចាប់កំណើត រឺ ក៏អាចជាម៉ោងដែលក្រុមហ៊ុនយក្សមួយនេះ ចាប់បើកដំបូងក៏ថាបាន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាមិនមែនដូច្នោះនោះទេ។ ជាក់ស្តែងគំនិត ដាក់នាឡិកាត្រឹមម៉ោង ៩:៤១ព្រឹក នេះគឺពិតជា ផ្តួចផ្តើមឡើងដោយ លោក Steve Jobs ពិតមែន។

លោក Steve Jobs គឺជាមនុស្សម្នាក់ដែលមានគំនិតគិតវែងឆ្ងាយ និងល្អិតល្អន់គ្រប់កិច្ចការ ហើយបើទោះបីជាលោក បានលាចាកលោកទៅហើយក្តី ក្រុមហ៊ុន Apple មិនដែល បំភ្លេចរូបលោក និងដើរក្រៅគន្លងរបស់លោកនោះទេ។ លោកបានគិត និងសម្រេចចិត្តដាក់ម៉ោង៩:៤១ព្រឹក នៅលើអេក្រង់ នៃរូបភាពផ្សព្វផ្សាយ ទូរស័ព្ទ iPhone (iPhone Original) ជំនាន់ដំបូងបង្អស់ កាលពីឆ្នាំ២០០៧ នៅឯសន្និសីទ Macworld Confrence and Expo ប្រកាសចេញលក់ iPhone ជំនាន់ដំបូងបង្អស់ ដែលនឹងចាប់ផ្តើមឡើងនៅម៉ោង ៩:៤១នាទីនោះឯង។

លោក Steve Jobs បានប្រាប់ទៅដល់ ក្រុមការងារឲ្យធ្វើការរចនារូបភាព ទូរស័ព្ទ iPhone ដោយដាក់នាឡិកាវាឲ្យ ចំម៉ោងដែលគាត់ត្រូវធ្វើបទបង្ហាញ។ គាត់បានចាប់ផ្តើមបទបង្ហាញដោយនិយាយថា៖ "ថ្ងៃនេះជាថ្ងៃដែលខ្ញុំរង់ចាំ រយៈពេល ២ឆ្នាំកន្លះមកហើយ"។ ជាក់ស្តែងគាត់ពិតជាបានគណនាពេលវេលា សឹងតែត្រឹមត្រូវឥតខ្ចោះ ចំពោះម៉ោងដែលគាត់ ចាប់ផ្តើមបង្ហាញ iPhone នឹងម៉ោងនៅលើរូបភាពអេក្រង់ទូរស័ព្ទ iPhone ដែលនៅពីក្រោយគាត់នោះ។ គាត់ធ្វើដូចនេះ ដោយមានការគិតគូរយ៉ាងជាក់លាក់ថា នៅពេលដែលរូបភាព ទូរស័ព្ទលេចឡើង វានឹងបង្ហាញម៉ោងប្រហាក់ប្រហែលទៅនឹង ម៉ោងនៅលើនាឡិកាមនុស្សគ្រប់គ្នាដែលនៅទីនោះ ដែលវាហាក់ដូចជារូបថត iPhone នោះគឺជា iPhone ពិតៗយ៉ាងដូច្នោះដែរ។ ក្រោយមកក្រុមហ៊ុន Apple ក៏បានសម្រេចដាក់ ម៉ោង ៩:៤១នាទីព្រឹកជានិច្ចរហូតមក រាល់ការបង្ហាញ iPhone ជំនាន់ថ្មីរបស់ខ្លួន៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រយ័ត្ន! អ្នកប្រើប្រាស់ iPhone ទាំងអស់ នៅពេលទទួលបានសារមួយនេះ សូមកុំបើកវាឲ្យសោះ!
សារបោកបញ្ឆោត ដែលមនុស្សមួយចំនួនទទួលបាន

ប្រយ័ត្ន! អ្នកប្រើប្រាស់ iPhone ទាំងអស់ នៅពេលទទួលបានសារមួយនេះ សូមកុំបើកវាឲ្យសោះ!
សារបោកបញ្ឆោត ដែលមនុស្សមួយចំនួនទទួលបាន

ប្រយ័ត្ន! អ្នកប្រើប្រាស់ iPhone ទាំងអស់ នៅពេលទទួលបានសារមួយនេះ សូមកុំបើកវាឲ្យសោះ!
គេហទំព័របោកបញ្ឆោត ដែលមានលក្ខណៈដូចទៅនឹង គេហទំព័ររបស់ក្រុមហ៊ុន Apple

ប្រយ័ត្ន! អ្នកប្រើប្រាស់ iPhone ទាំងអស់ នៅពេលទទួលបានសារមួយនេះ សូមកុំបើកវាឲ្យសោះ!