សូម​ប្រុង​ប្រយ័ត្ន! ដាច់​ខាត​កុំ​បណ្តោយ​ឱ្យ​កូន​របស់​អ្នក​ប្រើ​បា្រស់​ប្រភេទ​ភ្លើង​ឡេស៊ឺ​ឱ្យ​សោះ

ប្រភេទពិលឫ ភ្លើងឡេស៊ឺនេះមាន ការពេញនិយមច្រើន ដោយមានខ្លះគេយក ប្រើក្នុងល្បែងលេងឫក៏ ប្រក្នុងការចង្អុល តម្រង់គោលដៅជាដើម។ ប៉ុន្តែប្រិយមិត្តមាន ដឹងទេថាក្មេង​ៗដែលចូលចិត្តលេង ជាមួយនឹង ប្រភេទភ្លើងឡេស៊ឺ អាចបណ្តាយឱ្យ ពួកគេមាន បញ្ហាភ្នែកយ៉ាង ធ្ងន់ធ្ងរបាន។ នៅឯប្រទេស អូស្ត្រាលីកាលពី ពេលថ្មីកន្លងទៅនេះ មានរឿងមួយ បានកើតឡើង លើក្មេងប្រុស ម្នាក់អាយុ14 ឆ្នាំដែល រូបគេមាន បញ្ហាភ្នែក យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី រូបគេបានលេងហ្គេម និងរបស់លេងដែល ប្រើប្រាស់ភ្លើងឡេស៊ឺអស់ ជាច្រើនម៉ោងរួចមក។

សូម​ប្រុង​ប្រយ័ត្ន! ដាច់​ខាត​កុំ​បណ្តោយ​ឱ្យ​កូន​របស់​អ្នក​ប្រើ​បា្រស់​ប្រភេទ​ភ្លើង​ឡេស៊ឺ​ឱ្យ​សោះ

បើតាមការបញ្ចាក់ របស់ក្រុមគ្រូវពេលបាន ឱ្យដឹងថាក្មេងប្រុស រូបនោះមានបញ្ហា ភ្នែកដោយសារ តែរូបគេបាន លេងនូវប្រភេទ ភ្លើងឡេស៊ឺនោះ។ តាមការឱ្យ ដឹងភ្នែករបស់ ក្មេងប្រុសរូបនោះ មានបញ្ហាដោយ សារការប្រើភ្លើងនោះ ចាំងចូលភ្នែក។ គួរបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យ បានធ្វើការព្រមាន ថាប្រភេទភ្លើងទាំង នោះមិនថាខ្លាំង ឫខ្សោយ ទេគឺវាសុទ្ធតែបង្ករ ឱ្យភ្នែកមាន បញ្ហាបាន ដូចគ្នា។ ភ្លើងឡេស៊ឺមានផល ប៉ះពាល់យ៉ាងខ្លាំង ចំពោះចក្ខុវិញ្ញាណ ដែលអាចបង្ករ ផលអាក្រក់ ដល់ភ្នែករបស់ អ្នកបាន។ ទោះបីជា ភ្លើងឡេស៊ឺវា មិនមានបង្ករឱ្យភ្នែក ឈឺក្តីប៉ុន្តែវាបង្ករឱ្យ ភ្នែកបាត់បង់សមត្ថភាព (ចក្ខុវិស័យរបស់ភ្នែក) ដែលអាចបង្ករជា បញ្ហាភ្នែកផ្សែងៗបាន។ បើតាមការអះអាង របស់អ្នកជំនាញបាន ឱ្យដឹងថាប្រភេទ ភ្លើងឡេស៊ឺដែល មានអាំងតង់ស៊ីតេ ចាប់ពី 5 mW សុទ្ធសឹងតែអាច បង្ករគ្រោះថា្នក់ដល់ ភ្នែកបានទាំងអស់។

សូម​ប្រុង​ប្រយ័ត្ន! ដាច់​ខាត​កុំ​បណ្តោយ​ឱ្យ​កូន​របស់​អ្នក​ប្រើ​បា្រស់​ប្រភេទ​ភ្លើង​ឡេស៊ឺ​ឱ្យ​សោះ

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូន ដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

ដូច្នេះពត៌មាននេះ គ្រាន់តែជាការក្រើន រំលឹកដល់មាតាបិតា គ្រប់រូបគប្បី ព្យាយាមណែនាំ បុត្រធីតា របស់ខ្លួនកុំលេងប្រភេទ ភ្លើងឡេស៊ឺឱ្យសោះ។ ប៉ុន្តែវាក៏មិនសំដៅ ទាំងអស់នោះ ដែលគឺថាប្រភេទ ភ្លើងឡេស៊ឺដែល មានអាំងតង់ស៊ីតេ ចន្លោះ3 ទៅ 5nW គឺមិនមានបញ្ហា ដល់ភ្នែកនោះទេ។ តែក៏មិនមែនមាន ន័យថាឱ្យអ្នកប្រើវា ចាំចូលភ្នែកនោះដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

សូម​ប្រុង​ប្រយ័ត្ន! ដាច់​ខាត​កុំ​បណ្តោយ​ឱ្យ​កូន​របស់​អ្នក​ប្រើ​បា្រស់​ប្រភេទ​ភ្លើង​ឡេស៊ឺ​ឱ្យ​សោះ

  • ដោយ: Panhabot
  • 12:42 PM, 10 April
  • ប្រភព: Healthy & Natural House
  • Tag: សុខភាព